Grand News Asia Close

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអនុវត្តច្បាប់កាតព្វកិច្ចយោធា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអនុវត្តច្បាប់កាតព្វកិច្ចយោធា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអនុវត្តច្បាប់កាតព្វកិច្ចយោធា ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការអនុវត្តច្បាប់កាតព្វកិច្ចយោធា
ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦


សំណួរទី ១៖ តើអ្វីជាគោលបំណងសំខាន់នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០២៦?

ចម្លើយ៖ គោលបំណងសំខាន់នៃការអនុវត្តច្បាប់កាតព្វកិច្ចយោធាឆ្នាំ២០២៦ គឺដើម្បីពង្រឹងសមត្ថភាពការពារជាតិ ការពារអធិបតេយ្យ បូរណភាពទឹកដី និងធានាភាពរស់រានមានជីវិតរបស់ជាតិ។ ច្បាប់នេះមិនត្រឹមតែផ្តោតលើការពង្រឹង វិស័យយោធាប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានគោលបំណងកសាងធនធានមនុស្សឱ្យមានវិន័យ សីលធម៌ វិជ្ជាជីវៈ សមត្ថភាព និងស្មារតីស្រឡាញ់ជាតិមាតុភូមិផងដែរ។ ក្នុងបរិបទដែលសន្តិសុខតំបន់ និងពិភពលោកកាន់តែស្មុគស្មាញ កម្ពុជាចាំបាច់ត្រូវពង្រឹងភាពធន់ និងសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបនឹងការគំរាមកំហែងផ្សេងៗដែលអាចប៉ះពាល់ដល់សន្តិភាព និងអព្យាក្រឹតភាពរបស់ជាតិ។ ក្នុងនាមជាពលរដ្ឋដែលកើតមកលើទឹកដីនៃប្រទេសមួយ យុវជនគ្រប់រូបត្រូវ មានមោទនភាពដែលខ្លួនជាចំណែកមួយនៃការការពារ និងត្រៀមខ្លួនលះបង់ដើម្បីជាតិ។

សំណួរទី ២៖ តើការអនុវត្តកាតព្វកិច្ចយោធាមានគោលការណ៍សំខាន់ៗអ្វីខ្លះ?

ចម្លើយ៖ ការអនុវត្តកាតព្វកិច្ចយោធាឆ្នាំ២០២៦ ផ្អែកលើគោលការណ៍សំខាន់ៗចំនួន៥ រួមមាន៖
– គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្តែង ដែលអនុវត្តតាមការស្ម័គ្រចិត្ត ឬការចាប់បង្ខំទៅតាមស្ថានភាពជាក់ស្តែង៖ ចំពោះពលរដ្ឋអាយុចាប់ពី១៨ ទៅ២៥ឆ្នាំ នឹងត្រូវក្លាយជាយោធិនបម្រុងរហូតអាយុ ៤៥ឆ្នាំ ក្រោយបញ្ចប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ
– គោលការណ៍កាតព្វកិច្ចចំពោះបុរស និងគោលការណ៍ស្ម័គ្រចិត្តចំពោះស្ត្រី
– គោលការណ៍ហ្វឹកហាត់ជាប្រចាំ ចំពោះយោធិនបម្រុងតាមកម្មវិធីកំណត់ជាក់ស្តែង
– គោលការណ៍រក្សាក្របខណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជនចំពោះប្រជាពលរដ្ឋ ដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យដែលនឹងអាចវិលទៅបម្រើការនៅអង្គភាព និងស្ថាប័នដើមក្នុងក្របខណ្ឌ និងមុខតំណែងដដែល
– គោលការណ៍ត្រៀមចូលរួមបេសកកម្ម ពេលប្រទេសជាតិមានតម្រូវការចំពោះយោធិនបម្រុង។

សំណួរទី ៣៖ តើការជាប់កាតព្វកិច្ចរបស់យុវជន គឺជាបន្ទុកដូចក្រុមប្រឆាំងចោទប្រកាន់ដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការបំពេញកាតព្វកិច្ចយោធា មិនមែនជាបន្ទុកសម្រាប់យុវជនដូចការចោទប្រកាន់របស់ក្រុមប្រឆាំងឡើយ ប៉ុន្តែជាឱកាសដ៏សំខាន់សម្រាប់យុវជនក្នុងការចូលរួមបម្រើជាតិ ការពារមាតុភូមិ និងពង្រឹងសមត្ថភាពខ្លួនឯង។ យុវជនដែលជាប់កាតព្វកិច្ចយោធា នឹងទទួលបានការបណ្ដុះបណ្ដាលទាំងផ្នែកវិន័យ សីលធម៌ ជំនាញវិជ្ជាជីវៈ និងចំណេះដឹងបច្ចេកវិទ្យា ដែលអាចក្លាយជាមូលធនមនុស្សដ៏មានតម្លៃសម្រាប់ជាតិ។

លើសពីនេះ កាតព្វកិច្ចយោធា មិនត្រឹមតែជួយពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកសាងយុវជនឱ្យក្លាយជាពលរដ្ឋដែលមានវិន័យ មានទំនួលខុសត្រូវ មានស្មារតីស្រឡាញ់ជាតិ និងត្រៀមខ្លួនចូលរួមបម្រើសង្គមមានសុខភាពរឹងមាំ ទាំងផ្លូវកាយនិងផ្លូវចិត្ត៕

អត្ថបទទាក់ទង