Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1018
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២៦


សំណួរទី ១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនខ្វល់ខ្វាយចំពោះការបន្តឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនមែនជាការពិតទេ។ ការចោទប្រកាន់បែបនេះគឺជាការមួលបង្កាច់និងបំភ្លៃការពិតពីសំណាក់ក្រុមប្រឆាំងដែលតែងយកបញ្ហាព្រំដែនមកធ្វើជាកូនអុកនយោបាយ ដើម្បីបំភាន់សាធារណមតិ និងវាយប្រហាររាជរដ្ឋាភិបាលខណៈដែលពួកគេមិនបានធ្វើអ្វីសោះដើម្បីជាតិ។ ការលើកឡើងនេះ មិនត្រឹមតែមិនបានជួយដោះស្រាយបញ្ហាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កជាការយល់ច្រឡំ ប៉ះពាល់ដល់សាមគ្គីភាពជាតិ និងហាក់ដូចជាទទួលយកការឈ្លានពានរបស់ទាហានសៀមទៀតផង។

រាជរដ្ឋាភិបាលបាននិងកំពុងចាត់វិធានការជាបន្តបន្ទាប់ ទាំងតាមរយៈការទូត ការតវ៉ាជាផ្លូវការ ការចរចាទ្វេភាគី ការប្រើយន្តការអន្តរជាតិ និងការអញ្ជើញភាគីអន្តរជាតិចុះពិនិត្យស្ថានភាពជាក់ស្តែង។ សកម្មភាពទាំងនេះបង្ហាញយ៉ាងច្បាស់ថាកម្ពុជាកំពុងការពារអធិបតេយ្យភាពជាតិដោយការទទួលខុសត្រូវ និងមានយុទ្ធសាស្ត្រច្បាស់លាស់ មិនមែនមិនខ្វល់ មិនធ្វើអ្វីសោះ បានតែផ្សព្វផ្សាយឃោសនាបំភ្លៃព័ត៌មានដើម្បីកេងចំណេញនយោបាយដូចក្រុមប្រឆាំងនោះឡើយ។

សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថាការតវ៉ា ឬដាក់លិខិតទៅអន្តរជាតិ គ្មានប្រសិទ្ធភាពមិនអាចទាមទារយកទឹកដីត្រឡប់មកវិញ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ ការតវ៉ា និងការដាក់លិខិតទៅអន្តរជាតិ គឺជានីតិវិធីស្របច្បាប់ និងមានសារៈសំខាន់ក្នុងការការពារជំហររបស់កម្ពុជាលើឆាកអន្តរជាតិ។ វាមិនមែនជាវិធានការដែលអាចឃើញលទ្ធផលភ្លាមៗនោះទេ ប៉ុន្តែវាជាដំណើរការសំខាន់ក្នុងការបង្កើតកំណត់ត្រាផ្លូវការ បង្ហាញភស្តុតាងទៅសហគមន៍អន្តរជាតិ និងពង្រឹងមូលដ្ឋានផ្លូវច្បាប់សម្រាប់ការទាមទារសិទ្ធិរបស់កម្ពុជា។ ការដោះស្រាយវិវាទព្រំដែនដោយប្រើមធ្យោបាយការទូត និងច្បាប់អន្តរជាតិគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាព និងចីរភាពជាងការប្រើប្រាស់កម្លាំង។ ដូច្នេះ ការតវ៉ា និងការប្រើយន្តការអន្តរជាតិ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រការពារទឹកដីដោយសន្តិវិធី និងមានការទទួលស្គាល់ជាសកល។

សំណួរទី ៣៖ ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែបំផុសព័ត៌មានក្លែងក្លាយ និងនិយាយបំផ្លើសអំពីស្ថានភាព នៅតំបន់ព្រំដែន?
ចម្លើយ៖ ការបន្តបំផុសព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំភាន់ពីសំណាក់ក្រុមប្រឆាំងជុំវិញស្ថានភាពនៅតំបន់ព្រំដែន គឺមានគោលបំណងនយោបាយ ទី១ ដើម្បីកេងចំណេញស្វែងរកប្រជាប្រិយភាពសម្រាប់គណនីនិងផេករបស់ខ្លួនពីព្រោះពួកគេគិតថាប្រធានបទនេះងាយទាក់ទាញចំណាប់អារម្មណ៍ទោះបីជាពួកគេភូតកុហកក៏ដោយ និងទី២ ដើម្បីបង្កអរិភាពក្នុងសង្គម បង្កការភ័យខ្លាច និងញុះញង់ឱ្យប្រជាពលរដ្ឋខឹងសម្បារលើរាជរដ្ឋាភិបាលដោយមិនបានខ្វល់ពីផលប៉ះពាល់ដល់ប្រយោជន៍ជាតិឡើយ។

បញ្ហាព្រំដែន និងអធិបតេយ្យភាពជាតិ គឺជាប្រធានបទដែលមានសារៈសំខាន់ខ្លាំង ហើយការដែលយកបញ្ហានេះមកបំផ្លើស ឬបកស្រាយខុសពីការពិតអាចបង្កការយល់ច្រឡំធ្ងន់ធ្ងរ និងប៉ះពាល់ដល់សន្តិសុខជាតិ។ ជាក់ស្តែង ការផ្សព្វផ្សាយព័ត៌មានដែលមិនបានផ្ទៀងផ្ទាត់ អាចបំបាក់ស្មារតីសាធារណជន បង្កការបាត់បង់ទំនុកចិត្តលើស្ថាប័នជាតិ និងជះផលប៉ះពាល់ដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារប្រទេស និងទឹកដី។ ប៉ុន្តែ សំណាងល្អដែលប្រជាពលរដ្ឋខ្មែរមិនជឿក្រុមប្រឆាំងជ្រុលនិយមដែលនិយាយភូតកុហកដដែលៗ៣០ឆ្នាំមកហើយនោះឡើយ៕

អត្ថបទទាក់ទង