Grand News Asia Close

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យផ្អាកការទៅធ្វើការឬទៅរៀននៅមជ្ឈិមបូព៌ា រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិញ

ដោយ៖ Morm Sokun ​​ | 16 ម៉ោងមុន ព័ត៌មានជាតិ 1019
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យផ្អាកការទៅធ្វើការឬទៅរៀននៅមជ្ឈិមបូព៌ា រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យផ្អាកការទៅធ្វើការឬទៅរៀននៅមជ្ឈិមបូព៌ា រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិញ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា សម្ដេច បានតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាព នៅមជ្ឈឹមបូព៌ា។ ជាមួយគ្នានេះ សម្តេច ក៏បានណែនាំឱ្យផ្អាកការការបញ្ជូននិស្សិត ឬកាមសិក្សា ទៅធ្វើការ ឬទៅរៀននៅអ៉ីស្រាអែល ឬមជ្ឈិមបូព៌ា ជាបណ្តោះអាសន្នសិន រហូតដល់ស្ថានការណ៍វិលមកស្ងប់ស្ងាត់វិញ។

ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនាឱកាសដែល សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

បើតាមសម្តេចនាយករដ្ឋមន្រ្តី​, បច្ចុប្បន្ន មាននិស្សិត និងប្រជាពលរដ្ឋខ្មែរប្រមាណ ៤៨៧ នាក់ នៅស្ថិតនៅតំបន់មជ្ឈឹមបូព៌ា ហើយក្នុងនោះមានជាង២៨០នាក់ កំពុងនៅក្នុងប្រទេសអ៉ីស្រាអែល។

សម្តេចបវរធិបតី បានលើកឡើងថា សម្រាប់ពលរដ្ឋខ្មែរដែលស្ថិតនៅតំបន់ជម្លោះមជ្ឈិមបូព៌ា មន្រ្តីទូត និងមន្រ្តីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណា គឺគិតសុវត្ថិភាពរបស់គាត់ជាចម្បង។

សម្តេចយល់ថា បើចាំបាច់ ត្រូវមានការជម្លៀសយ៉ាងម៉េច គឺត្រូវធ្វើឱ្យទាន់ពេលវេលា និងតាមឱ្យជាប់ជាប្រចាំ។

ជាមួយនឹងស្ថានភាពនេះ សម្តេចបានស្នើឱ្យផ្អាកបញ្ជូននិស្សិត និងកាមសិក្សាការីរបស់កម្ពុជា ទៅកាន់ប្រទេសអ៉ីស្រាអែលជាបណ្តោះអាសន្ន រហូតដល់ស្ថានភាពបានសមរម្យឡើងវិញ៕

អត្ថបទទាក់ទង