Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វី ដូណាល់ ត្រាំ លើកយកសង្រ្គាមព្រំដែនកម្ពុជា-ថៃ ថាជា «អ្នកប្រយុទ្ធដ៏ឃោរឃៅ- Nasty Fighters !?!»

ដោយ៖ Morm Sokun ​​ | 9 ម៉ោងមុន ទស្សនៈ-Opinion 1022
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វី ដូណាល់ ត្រាំ លើកយកសង្រ្គាមព្រំដែនកម្ពុជា-ថៃ ថាជា «អ្នកប្រយុទ្ធដ៏ឃោរឃៅ- Nasty Fighters !?!» អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វី ដូណាល់ ត្រាំ លើកយកសង្រ្គាមព្រំដែនកម្ពុជា-ថៃ ថាជា «អ្នកប្រយុទ្ធដ៏ឃោរឃៅ- Nasty Fighters !?!»

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ចំពោះការថ្លែងនៅក្នុងកិច្ចប្រជុំពិធីបើកជាផ្លូវការរបស់ក្រុមប្រឹក្សាសន្តិភាពនាថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ -Donald Trump បានលើកទ្បើងដោយផ្ទាល់ពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ថាជា «អ្នកប្រយុទ្ធយ៉ាងឃោរឃៅ- Nasty Fighters» ដ៏គួរឲ្យភ្ញាក់ផ្អើលនៅចំពោះមុខមេដឹកនាំមកពីជុំវិញពិភពលោកនេះ។

ចំពោះការថ្លែងរបស់មេដឹកនាំមហាអំណាចទីមួយពិភពលោកនេះ គឺលោក ចង់បញ្ជូនសារឲ្យច្បាស់ថា អ្វីជាសង្រ្គាមថៃឈ្លានពានមកលើកម្ពុជា គឺលោក បានទទួលព័ត៌មានពិតប្រាកដ មានប្រភពផ្លូវការ និងមានភស្តុតាងជាមូលដ្ឋានច្បាស់លាស់។ ព្រោះកន្លងមកភាគីថៃតែងតែបដិសេធ ដោយប្រើលេសចោទមកលើកម្ពុជាជាអ្នកបង្កជម្លោះឈ្លានពានថៃ តាមការផ្សព្វផ្សាយសារព័ត៌មាន ក៏ដូច​ការចែកចាយតាមបណ្តាញសង្គមTikTok ឬ Facebookរបស់ថៃជាដើម។ ​

ហេតុនេះចំពោះការលើកទ្បើងរបស់លោកប្រធានសេតវិមានក្នុងពិធីបើកក្រុមប្រឹក្សាសន្ដិភាពជាផ្លូវការនេះ គឺជាការបញ្ជូនសារក្នុងការព្រមានធ្ងន់ៗ ដល់ភាគីថៃ ដែលជាអ្នកបង្កជម្លោះ ធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍អាចនឹងរីករាលដាល និងបង្កផលប៉ះពាល់ដល់សន្តិសុខតំបន់ទាំងមូល ហើយភាគីថៃត្រូវងាកមករកតុចរចា ដោយមិនគួរធ្វើខ្លួនជា «អ្នកប្រយុទ្ធដ៏ឃោរឃៅ- Nasty Fighters» តាមទំនើងចិត្តនោះឡើយ។

បើពោលឲ្យចំ ពាក្យថា «Nasty Fighters» សំដៅដល់ភាគីថៃ មិនគួរធ្វើខ្លួនជាអ្នកប្រយុទ្ធដ៏សាហាវ ឃោរឃៅ ឬជាអ្នកប្រយុទ្ធដែលប្រើគ្រប់ល្បិចកលខ្មៅកខ្វក់ដើម្បីយកឈ្នះទ្បើយ។ លោកយល់ថា ពិភពលោក ត្រូវតែជំរុញឲ្យពួកគេងាកមកអង្គុយក្នុងតុចរចា ជាជាងយកទូកុងតឺទើ ឬបន្លាលួស ដើរឡោមព័ទ្ធយកដីកម្ពុជាដែលជាប្រទេសជិតខាងស្លូតត្រង់ ទៅតាមទំនើងចិត្ដនាំឲ្យមានបញ្ហាវិវាទក្លាយជាជម្លោះជាតិសាសន៍ដិតដាមក្នុងប្រវត្តិសាស្ត្រកាន់តែធ្ងន់ធ្ងរថែមទៀត។

លោក រ័ត្ន សណ្តាប់ បន្ដថា ជាទូទៅ ​លោក ដូណាល់ ត្រាំ ជាអ្នកនយោបាយដែលចូលចិត្តប្រើពាក្យសម្តីបែប «ចាក់ដោត» ប៉ុន្តែក៏បង្កប់នូវការសរសើរក្នុងន័យអវិជ្ជមាន​ដូចជាករណីសង្រ្គាមរុស្ស៊ី ឈ្លានពានលើអ៊ុយក្រែន លោកត្រាំ បានហៅមេដឹកនាំរុស្ស៊ី ថា «អ្នកប្រយុទ្ធដ៏ឃោរឃៅ- Nasty Fighters» គូប្រជែងដែលរឹងរូស ឬពិបាកដោះស្រាយជាមួយ ជាអ្នកខ្លាំងមិនងាយចុះចាញ់ និងជាអ្នកប្រយុទ្ធយ៉ាងសាហាវឃោរឃៅបំផុត។

ស្ថិតក្នុងទង្វើអ្នកប្រយុទ្ធដ៏ឃោរឃៅនេះ លោកត្រាំ បានគូសបញ្ជាក់បន្ថែមថា គ្មានអ្វីដែលមានអំណាច និងមានកិត្យានុភាពជាងសន្ដិភាពនេះទេ ជាពាក្យដែលងាយស្រួលនិយាយប៉ុន្តែបង្កើតសន្តិភាពគឺជារឿងមិនងាយ” និងគ្មានការចំណាយអ្វីដែរខ្ជះខ្ជាយច្រើនដូចទៅលើសង្គ្រាមនោះទេ នៅពេលដែលអ្នកធ្លាក់ចូលទៅក្នុងស្ថានការណ៍សង្គ្រាម ការចំណាយនឹងកើនច្រើនជាងមួយរយដងនៃការបង្កើតសន្តិភាព។ ដោយលោក បានសង្កត់ធ្ងន់ៗទៅលើអ្វីដែលជា «អ្នកប្រយុទ្ធដ៏ឃោរឃៅ-NastyFighters» ទៀតថា ពួកគេបានទទួលយកការអញ្ជើញមកកាន់ក្រុមប្រឹក្សាសន្តិភាព ហើយបែរជាពួកគេកំពុងសម្ដែងបន្លំភ្នែក ប៉ុន្តែវាមិនដំណើរការទេ អ្នកមិនអាចបោកប្រាស់ខ្ញុំបានឡើយ។

ជាសរុប លោករ័ត្ន សណ្ដាប់ មើលឃើញថា វត្ដមានរបស់សម្ដេចបវរធិបតី ហ៊ុនម៉ាណែត អញ្ជើញចូលក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្ដិភាពដ៏មានសារៈសំខាន់នេះ គឺបានបង្ហាញនូវគុណតម្លៃដ៏ធំធេងពីរគឺ៖ ទីមួយ៖ ជានិមិត្តរូបនៃ «អាវុធការទូតដ៏មុតស្រួចនាំមុខ» ប្រាប់ដល់សហគមន៍អន្តរជាតិថា ដោះស្រាយសង្រ្គាមតាមរយៈការចរចា ជាជាងការប្រើអាវុធប្រហារទាំងកំរោល និងទីពីរ៖ ដោះស្រាយសង្គ្រាមជម្លោះព្រំដែន ឈរលើយន្ដការច្បាប់អន្តរជាតិទើបធានាបានសន្ដិភាព ដ៏យូរអង្វែងដល់ប្រទេសទាំងពីរ៕

-Fresh News-

អត្ថបទទាក់ទង