Grand News Asia Close

ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដែលមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ នៅស្រុកចិត្របុរីខេត្តក្រចេះ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 282
ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដែលមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ នៅស្រុកចិត្របុរីខេត្តក្រចេះ ព្រះករុណាព្រះមហាក្សត្រ ស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខប្រជារាស្ត្រជាបងប្អូនកូនចៅរបស់ព្រះអង្គដែលមានជីវភាពទីទ័លក្រ ជាកសិករ ជនជាតិដើមភាគតិចមាន ខ្មែរ គួយ ព្នង ឌោញ នៅស្រុកចិត្របុរីខេត្តក្រចេះ

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរជាខ្លាំង​ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងព្រះរាជដំណើរយាងសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមា​ន​ព្រះ​រាជបន្ទូលកត់សម្គាល់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត បានធ្វើឱ្យជាតិកម្ពុជាមានការរីកចម្រើនជឿនលឿន ហើយប្រជាពលរដ្ឋរស់នៅក្នុងសេចក្តីសុខក្សេមក្សាន្ត។

ក្នុងឱកាសដ៏វិសេសវិសាលនោះ ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលកោតសរសើរដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តក្រចេះ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រជាពលរដ្ឋ ក៏ដូចជាអភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលូតលាស់។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ព្រះមហាក្សត្រខ្មែរ បានសព្វព្រះរាជហឫទ័យស្តេចយាង សួរសុខទុក្ខ និងប្រោសព្រះរាជទាន​ព្រះរាជអំណោយ ជូនប្រជាកសិករខ្មែរ (ជនជាតិដើមភាគតិច មាន ខ្មែរ, គួយ, ព្នង, ខោញ) ប្រកបរបរធ្វើស្រែចម្ការប្រមាណ ៤១០ គ្រួសារ ស្ថិតនៅភូមិទ្រាប-សណ្តាយ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។

ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទាន អំណោយជូនដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ចំនួន ១៥៧នាក់។

នៅក្នុងឱកាសនោះ ព្រះមហាក្សត្រ បានប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជារាស្ត្រ ក្នុងមួយគ្រួសារៗ ទទួលបាន៖

* អង្ករ ចំនួន ១ បាវ

* ឃីត ចំនួន ១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង១)

* មី ចំនួន ២ កេស

* ត្រីខ ចំនួន ១ យួរ

* តង់កៅស៊ូ ចំនួន ១

* ស្បែកជើងផ្ទាត់ ចំនួន ១ គូ

* អាវយឺត មានផ្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១

* អាវរងារ ចំនួន ១

* ថវិកាចំនួន ២០០.០០០ រៀល។

បន្ថែមពីលើនោះ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស បានក្រាបបង្គំទូលថ្វាយ​សំណើ​សូម​សាលារៀនថ្មី សង់ពីបេតុងចំនួន ១ខ្នង ៥បន្ទប់ និងបន្ទប់ទឹក​ចំនួន ៤បន្ទប់៕

អត្ថបទទាក់ទង