ជោគវាសនាដ៏អយុត្តិធម៌របស់ជនភៀសសឹកកម្ពុជាក្នុងសង្គ្រាមឈ្លានពានរបស់ថៃ !
ភាពភ័យខ្លាច និងការទន្ទឹងរង់ចាំនៃការវិលត្រឡប់ទៅភូមិឋានវិញដែលគ្មានទីបញ្ចប់ត្រូវបានដក់នៅជាប់ក្នុងអារម្មណ៍របស់បងប្អូនជនភៀសសឹកកម្ពុជារាប់ម៉ឺនអ្នកនៅឡើយ។
ពន្លឺព្រះអាទិត្យ ដ៏ក្ដៅហែង បានចាំងចំដំបូលតង់កៅស៊ូនៃ ជំរំ ដ៏ ចង្អៀតណែន ដែលជាទីជម្រក បណ្ដោះអាសន្ន របស់ មនុស្ស រាប់ម៉ឺននាក់ ដែល គ្មាន ជម្រើស អ្វី ក្រៅតែពី ការ រង់ចាំពេលបញ្ចប់នៃការប្រយុទ្ធគ្នានៅឯសមរភូមិប៉ុណ្ណោះ។ ជញ្ជាំង ដែលធ្វើពី ស្លឹកឫស្សី និង កន្ទេល ចាស់ៗ មិន អាច ទប់ទល់ នឹង សំឡេង ខ្សឹបខ្សៀវ ព្រួយបារម្ភនៃ ទុក្ខវេទនា អំពីសង្គ្រាមឡើយ។ ពួកគាត់ភាគច្រើន បាន បន្សល់ទុក នូវ ទ្រព្យសម្បត្តិមួយភាគធំទាំងអស់នៅឯភូមិកំណើត ដោយយកបានមកជាប់ខ្លួនមានតែសម្ភារ:និងលុយកាក់ដែលសេះសល់បន្តិចបន្តួចប៉ុណ្ណោះ។ ផ្ទះសម្បែង ស្រែចម្ការ មាន់ទា គោក្របី និងអ្វីៗផ្សេងទៀតត្រូវបានបោះបង់ចោល នៅសល់តែការចងចាំ ដ៏ ឈឺចាប់ នៃ សង្គ្រាម និង អំពើ បាញ់ប្រហារដ៏កំរោលរបស់ចោរសៀមឈ្លានពាន។
ឥឡូវនេះ ជីវិត របស់ ពួកគាត់ត្រូវ បាន រស់នៅដោយ ការ ឈររង់ចាំ ក្នុងចំនួនច្រើនគ្នាដើម្បីទទួល អាហារ រង់ចាំ ទឹកស្អាត និង ការ រង់ចាំ ដំណឹង អំពី អនាគត ដែល មិន ប្រាកដប្រជាក្នុងការវិលត្រឡប់ទៅភូមិឋានវិញប៉ុណ្ណោះ។ ក្ដីសង្ឃឹមពេលនេះប្រៀបដូចជាប្រឆេះភ្លើង ចង្កៀងដ៏តូច មួយ ដែល អាច រលត់ បាត់ ទៅ វិញគ្រប់ ពេល ដោយសារ ខ្យល់ ព្យុះ នៃ សង្គ្រាមឈ្លានពានទឹកដីរបស់ពួកចោរសៀមដ៏កំណាច។
ចាប់តាំងពីថ្ងៃទី៧ ខែធ្នូមកដល់ពេលនេះ យោធាថៃចាប់ផ្តើមធ្វើសង្គ្រាមឈ្លានពានជាលើកទី២ ដោយបាញ់ផ្លោងទាំងកំរោល នៅតំបន់ព្រំដែន និងមកលើជនស៊ីវិលបណ្តាលឱ្យស្លាប់និងរងរបួសជាច្រើនាក់។ សកម្មភាពឈ្លានពានដ៏ងងើល និងការបាញ់ប្រហារដ៏អមនុស្សធម៌របស់កងកម្លាំងយោធាថៃជាថ្មីនេះបានបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបានក្លាយជាជនរងគ្រោះ ជាជនភៀសសឹក និងត្រូវបង្ខំចិត្តចាកចេញទាំងឈឺចាប់ពីភូមិឋានដែលកំពុងរស់នៅដោយសុខសាន្ត។ មកដល់ពេលនេះពួកគាត់កំពុងរស់នៅយ៉ាងលំបាកវេទនានៅតាមមណ្ឌលសុវត្ថិភាពនានាក្នុងទិដ្ឋភាពដ៏គួរឱ្យសង្វេគ និងរំជួលចិត្តបំផុត។
ពួកចោរឈ្លានពានបានប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង F16 និងបានបាញ់ផ្សែងពុល បាញ់គ្រាប់ផ្លោងចូលជ្រៅក្នុងភូមិឋានរបស់ប្រជាជនស៊ីវិលដែលបង្កការស្លាប់ របួស និងខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនរាប់មិនអស់។ ការវាយប្រហារដោយមិនរើសមុខពីសំណាក់យោធាថៃនេះបានសម្លាប់និងបង្កឱ្យមានរបួសប្រជាជនស៊ីវិល កាន់តែច្រើនឡើងៗពី១ថ្ងៃ ទៅ១ថ្ងៃ។
ទាហានឈ្លានពានថៃបានយកប្រជាជនស៊ីវិលជាមុខសញ្ញា ដោយបានបើកការបាញ់ប្រហារមកលើភូមិឋានរបស់ពួកគាត់ ដូចជាភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់ផ្សេងៗទៀតនៅតាមបណ្តោយព្រំដែនជាច្រើនកន្លែង ដែលមានជនស៊ីវិលរស់នៅ និងនៅកន្លែងខ្លះបានបាញ់ចូលក្នុងភូមិអ្នកស្រុកចំងាយរាប់សិបគីឡូម៉ែត ពីព្រំដែនថែមទៀតផង។ មកដល់ពេលនេះបងប្អូនប្រជាពលរដ្ឋខ្មែរបានក្លាយជាជនរងគ្រោះ និងត្រូវបង្ខំចិត្តចាកចេញទាំងឈឺចាប់ពីភូមិឋាន ដោយសារតែភ្លើងសង្គ្រាមឈ្លានពានពីសំណាក់កងយោធាថៃ។ ពួកគាត់កំពុងរស់នៅយ៉ាងលំបាកនៅតាមមណ្ឌលសុវត្ថិភាពនានា នៃបណ្តាខេត្តដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។
នេះជាបន្ទុកដ៏ធំធេងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំប្រទេសទាំងអស់ក្នុងការគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃទាំងវីរ:កងទ័ពយើងដែលកំពុងជាប់ដៃប្រយុទ្ធការពារបូរណភាពទឹកដី ក៏ដូចជាជីវភាពរបស់បងប្អូនជនភៀសសឹកយើងនៅតាមមណ្ឌលសុវត្ថិភាពនានាផងដែរ។ ដូច្នេះហើយទើបប្រមុខដឹកនាំយើង ទាំងសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងមូលឱ្យរួមកម្លាំងសាមគ្គីគ្នាជាធ្លុងមួយជួយដល់រាជរដ្ឋា ភិបាល ហើយសម្តេចតេជោបានសូមអរគុណចំពោះសប្បុរសជនទាំងឡាយដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជននានាដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជន
ភៀសសឹកយើង។
ទោះបីជាកំពុងជាប់ដៃបញ្ជាទ័ព និងរៀបយុទ្ធសាស្ត្រវាយបកសត្រូវឈ្លានពានទឹកដីយើងក្តី ក៏សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មិនបានភ្លេចផ្តាំផ្ញើសារសាកសួរសុខទុក្ខចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរសៀមឈ្លានពានទឹកដីនោះទេ ហើយសម្តេចក៏បានផ្ញើសារចូលរួមរំលែកទុក្ខលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលបាននិងកំពុងភៀសខ្លួនដោយសារសង្គ្រាមឈ្លានពានរបស់ចោរសៀម នៅតាមមណ្ឌលសុវត្ថិភាពនានាផងដែរ។
ជារួមប្រជាជនកម្ពុជាទាំងមូលសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើ អមនុស្សធម៌ដ៏សាហាវឃោរឃៅរបស់ពួកចោរសៀមឈ្លានពានដែលបាននិងកំពុងបង្កវិនាសកម្មសង្គ្រាមដល់ប្រជាជនកម្ពុជា ដែលបានធ្វើឱ្យពួកគាត់ក្លាយទៅជាជនភៀសសឹក និងជាចំណាប់ខ្មាំងដ៏ទារុណ នៃ ជម្លោះ នយោបាយ ផ្ទៃក្នុងរបស់អ្នកនយោបាយថៃយ៉ាងអយុត្តិធម៌។
ដោយ: ឌី វីរ:






