មន្រ្តីជំនាញ៖ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថាមីនដែលទាហានថៃដើរជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា «ជាមីនថ្មី» នៅឡើយទេ
មន្រ្តីជំនាញ៖ រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថាមីនដែលទាហានថៃដើរជាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា «ជាមីនថ្មី» នៅឡើយទេ
(ភ្នំពេញ)៖ យោងតាមប្រភព ពីមន្ត្រី ជំនាញ, ព័ត៌មានដែលភាគីថៃបញ្ជាក់ថា មីន ដែលទាហានថៃដើរ ជាន់កាល ពី ថ្ងៃ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាគ្រាប់មីនថ្មី ជាព័ត៌មានមិនទាន់បញ្ជាក់នៅឡើយ ខណៈអ្នកសង្កេតការណ៍អាស៊ាន មិនទាន់បានទៅដល់ទីកន្លែងដែលកើតហេតុផ្ទុះមីននៅឡើយទេ ហើយកំពុងត្រៀមទៅទីតាំងកន្លែងដែលមានការផ្ទុះមីនប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយបញ្ជាក់ថា មីនដែលជាន់នោះជាមីនថ្មីដែរ។ កម្ពុជាបានប្រកាសបដិសេធចំពោះការចោទប្រកាន់របស់ភាគីថៃ និងបានបញ្ជាក់ថាកម្ពុជាមិនប្រើប្រាស់ និងមិនដាក់មីនថ្មីឡើយ។





