លោក ហ៊ុន សែន មិនបានបន្ទន់ជំហរទៅអង្វរថៃឲ្យបើកព្រំដែនជាមួយថៃនៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ
អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធិរិទ្ធ បានច្រានចោលការលើកឡើងរបស់លោក Surasan Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិដែលបានថ្លែងនៅថ្ងៃនេះថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដាក់សម្ពាធឲ្យប្រទេសថៃបើកច្រកព្រំដែននៅថ្ងៃទី២០ តុលា ខាងមុខនេះ។
ការលើកឡើងរបស់លោក Surasan Kongsiri ត្រូវបានចុះផ្សាយដោយកាសែត The Nation នៅថ្ងៃនេះ។ លោក ជា ធិរិទ្ធ ចាត់ទុកការលើកឡើងនេះជាបំភ្លៃការពិត។
លោកថ្លែងថា៖ «ជាជំហររបស់សម្ដេចតេជោ លោកបញ្ជាក់ច្បាស់ថា កម្ពុជាមិនថោកទៅអង្វរឲ្យថៃបើកច្រកព្រំដែន កម្ពុជា-ថៃ ឡើងវិញទេ។ ទោះបីថៃបិទ១០០ឆ្នាំ ទៀតក៏កម្ពុជាមិនទៅអង្វរ ទុកឲ្យថៃធ្វើតាមចិត្តខ្លួនទៅ»។
លោកបន្តថា៖ «ដូច្នេះការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃនេះ គឺជាការមួលបង្កាច់ បំភាន់មតិសាធារណជនទាំងក្នុងប្រទេសថៃ និងសាធារណជនទូទៅ»៕
#CambodiaWantsPeace
#JusticeForCambodia
#Cambodianeedpeace
#TruthFromCambodia
#ThaiLawOnCambodianSovereignty
#ទាហានថៃបានអនុវត្តច្បាប់ថៃនៅលើទឹកដីខ្មែរ





