Grand News Asia Close

ក្រសួងអប់រំ អំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមសាលារៀន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 883
ក្រសួងអប់រំ អំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមសាលារៀន ក្រសួងអប់រំ អំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមសាលារៀន

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញមកអំពាវនាវជាថ្មី ទៅដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់សីលធម៌ ការអប់រំខាងផ្នែកសាសនា នៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។
លោក រស់ សុវាចា អ្នកនាំពាក្រសួងអប់រំបាន ថ្លែងប្រាប់នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ អំពើហិង្សាមួយបានកើតមាននៅតាមសាលារៀន ដូច្នេះហើយទើបក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ សូមបន្តពង្រឹងការអនុវត្តស្មារតីនៃសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី ២០ មករា ២០២០ ស្តីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។
លោកបន្តទៀតថា «ក្រសួងអប់រំ យុវជន និងកីឡា បានដាក់វិធានការឱ្យគ្រឹះស្ថានសិក្សានៅទូទាំងប្រទេសបន្តពង្រឹងវិន័យ សីលធម៌ និងការអប់រំខាងផ្នែកសាសនា ដើម្បីធ្វើយ៉ាងណាឲ្យនៅតាមសាលារៀន មានបរិយាកាសសិក្សាល្អ ប្រកបដោយវិន័យ និងសីលធម៌ល្អ»៕
ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ ចុះថ្ងៃទី ២០ មករា ២០២០ ស្តីពីវិធានការពង្រឹង និងលើកកម្ពស់វិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា៖

អត្ថបទទាក់ទង