Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យមានការសិក្សាសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 248
សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យមានការសិក្សាសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត សម្តេចតេជោ ហ៊ុន សែន ឯកភាពឱ្យមានការសិក្សាសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិយោធានៅតាមខេត្ត

សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងការពារជាតិ សិក្សាជាមួយអ្នកច្បាប់ ដើម្បីបង្កើតច្បាប់ស្តីពី «ប្រវត្តិសាស្រ្តយោធា» ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នាព្រឹកថ្ងៃនេះ។

សម្តេចតេជោ ថ្លែងបន្តថា ចំពោះការសាងសង់សំណង់ពាក់ព័ន្ធប្រវត្ថិតស៊ូ និងប្រវត្តិយោធានៅតាមបណ្តាខេត្ត គឺអាចធ្វើបាន ហើយខេត្តនីមួយៗ គប្បីគួរធ្វើ ពីព្រោះតម្លៃសាងសង់មិនហួសពីលទ្ធភាពនោះទេ ហើយក៏ជាទីកន្លែងហាត់ប្រាណ សម្រាកកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋអាចនាំកូនចៅទៅលេងនៅទីនោះបានផងដែរ៕

អត្ថបទទាក់ទង