Grand News Asia Close

លោកអ៊ូ ផាន់ណារិទ្ធ៖  ការយល់ច្រលំទៅលើពាក្យ Cyber Law ហើយតែងតែមានសំណួរចោទឡើងថា កម្ពុជាមានច្បាប់ Cyber Law ហើយឬនៅ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ បច្ចេកវិទ្យា 424
លោកអ៊ូ ផាន់ណារិទ្ធ៖  ការយល់ច្រលំទៅលើពាក្យ Cyber Law ហើយតែងតែមានសំណួរចោទឡើងថា កម្ពុជាមានច្បាប់ Cyber Law ហើយឬនៅ? លោកអ៊ូ ផាន់ណារិទ្ធ៖  ការយល់ច្រលំទៅលើពាក្យ Cyber Law ហើយតែងតែមានសំណួរចោទឡើងថា កម្ពុជាមានច្បាប់ Cyber Law ហើយឬនៅ?

លោកអ៊ូ ផាន់ណារិទ្ធ៖  អ្វីដែលខ្ញុំចង់ធ្វើការបកស្រាយក្នុងថ្ងៃនេះ គឺអំពីការយល់ច្រលំទៅលើពាក្យ Cyber Law ហើយតែងតែមានសំណួរចោទឡើងថា កម្ពុជាមានច្បាប់ Cyber Law ហើយឬនៅ?

១/បើតាមនិយមន័យនៅក្នុង Black’s Law Dictionary បានកំណត់និយមន័យថា Cyber Law គឺជាបង្កោមនៃច្បាប់ដែលពាក់ព័ន្ធជាមួយនឹងអុីនធឺណែត ដែលរួមមានបទបញ្ញាត្តិនានា និងជម្លោះ ដែលអាចជៈឥទ្ធិពលទៅដល់មនុស្ស និងការងារធុរៈកិច្ច ដែលមានអន្តរកម្ម (interact) តាមរយៈកុំព្យូទ័រ។
២/ដោយសារតែការរីកចម្រើននូវតួនាទីរបស់អុីនធឺណែត និងបច្ចេកវិទ្យានៅក្នុងការរស់នៅប្រចាំថ្ងៃរបស់មនុស្ស, Cyberlaw បានក្លាយទៅជាបញ្ហានៃគតិយុត្ត (legal) និងគោលនយោបាយនាពេលបច្ចុប្បន្ន ដោយរួមមានទាំង បញ្ហាយុត្ថាធិការ (Juristiction) កម្មិសទ្ធិបញ្ហា (intellectural property rights) ឯកជនភាព (privacy) ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ឧក្រិដ្ឋកម្មបច្ចេកវិទ្យា (cybercrimes) អភិបាលកិច្ចទិន្នន័យ (data governance) ការបញ្ចេញមតិអនឡាញ (online speech) ភេរវកម្ម (cyber terrorism) និងបញ្ហាការទូត (diplomacy) ។ល។
៣/មិនមានរដ្ឋាភិបាលប្រទេសណាមួយ ឬអង្គភាពណាមួយឡើយដែលគ្រប់គ្រងផ្តាច់មុខទៅលើអុីនធឺណិត។ ដោយសារលក្ខណៈជាសាកល ពីធម្មជាតិរបស់អុីនធឺណែត បានបង្កើតឱ្យមានឧបសគ្គដែលមិនអាចប្រកែកបាន ក្នុងការបង្កើតឱ្យមានស្ថាប័នរដ្ឋាភិបាលទូទៅមួយសម្រាប់ធ្វើនិយតកម្មទៅលើវា។ អុីនធឺណែត គឺអាចរាលដាលជាសាកល មិនដូចគ្នាទៅនឹងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ដែលធ្វើការផ្សាយចេញពីដែនយុត្ថាធិការនៃប្រទេសណាមួយនោះឡើយ។ ដោយសារតែមិនមានស្ថាប័នកណ្តាលមួយ ដើម្បីធ្វើការនិយត័កម្មទៅលើមជ្ឈដ្ឋានគ្មានព្រំដែន (borderless) ដូចជាអុីនធឺណែតនេះហើយ ទើបធ្វើឱ្យមានភាពស្មុគស្មាញក្នុងការគ្រប់គ្រងទៅលើបញ្ហាជាច្រើន និងខុសគ្នា ដែលអាចកើតមានឡើងដោយសារអុីនធឺណែតនេះ។
៤/ដោយសារតែមានច្បាប់ជាច្រើន ហើយខុសគ្នាទៅតាមប្រទេសនីមួយៗ ការធ្វើអនុលោមភាព (compliance) អាចជាបញ្ហាប្រឈមចំពោះការធ្វើធុរៈកិច្ចអនឡាញ។ តើច្បាប់របស់ប្រទេសនាមួយដែលអ្នកត្រូវធ្វើតាម ចំពោះអាជីវកម្មរបស់អ្នក? ដោយសារតែយើងមានប្រទេសជាច្រើន ច្បាប់ជាច្រើន តែអុីនធឺណែតមានតែមួយប៉ុណ្ណោះ។
និយាយជារួម ដោយសារអុីនធឺណែត គឺជាមជ្ឈដ្ឋានមួយដែលមានភាពរស់រវើក និងបត់បែន, Cyberlaw គឺជាវិស័យនៃច្បាប់មួយដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងវាមានសារៈសំខាន់ណាស់ ក្នុងការដើរឱ្យទាន់ទៅនឹងនិន្នាការលូតលាស់នាពេលបច្ចុប្បន្ននេះ។

 

Source: (20+) #CyberLaw #ច្បាប់_Cyber… – Ou Phannarith – អ៊ូ ផាន់ណារិទ្ធ | Facebook

អត្ថបទទាក់ទង