Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សំណេះសំណាលជាមួយកម្មករ-កម្មការិនី និងនិយោជិត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ថ្ងៃទី២)

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 328

CNV:

សុខសប្បាយទេទាំងអស់គ្នា?

ឥឡូវគួរសួរសំណួរមួយមុន? អ្នកទទួលទាននំប៉័ងហើយប៉ុន្មាននាក់លើកដៃមើល? នាងៗមានផ្ទៃពោះអត់ហូបទេ? ពូនិយាយ នំប៉័ងកុំភ្លេចហូប។ អ្នកដែលហត់គឺពូទេ។ ឯក្មួយៗ អ្នកស្ដាប់តេះនំប៉័ងទៅ ទឹកសុទ្ធ ទឹកក្រូចនៅហ្នឹងមានហើយ។ អ្នកចាក់វ៉ាក់សាំងមានប៉ុន្មាននាក់ លើកដៃមើល? សួរអញ្ចេះម្ដង អ្នកដែលមិនបានចាក់មានប៉ុន្មាននាក់? មិនមែនថាមិនចង់ចាក់ទេ គឺគ្រូពេទ្យមិនឲ្យចាក់ហ្នឹងករណីដំបូង។ ក្រោយមកសម្ដេចពិជ័យសេនា ទៀ បាញ់ ថាគេស្រាវជ្រាវទៅ គេមិនឲ្យចាក់អ្នកណាដែលមានជំងឺហឺត។ ជំងឺហឺតហ្នឹងមិនបានសេចក្ដីថាគេមិនឲ្យចាក់រហូតទេ គឺគេមិនឲ្យចាក់ពេលមនុស្សហ្នឹងកំពុងហឺត។ បន្ទាប់ពីបាត់ហឺត គេឲ្យចាក់ហើយ។ ប៉ុន្ដែពេលហ្នឹងយើងមិនច្បាស់ដែរ។ ពេទ្យថាអ្នកដែលមានជំងឺហឺតមិនអាចចាក់បានទេ។ ក្រោយមកបានកែតម្រូវ បានជាបានចាក់គ្រប់គ្នា។

ឥឡូវសួរសំនួរមួយទៀត កាលពី២០១៨ ពូក៏មកកន្លែងហ្នឹងដែរ។ ពី ២០១៨ រហូតមកដល់ពេលនេះ ៥ ឆ្នាំ។ អញ្ចឹងកាលពីពេលហ្នឹងក្មួយៗ ប៉ុន្មាននាក់បានមកជួបពូ? លើកដៃមើល។ អីយ៉ាស់ ច្រើនដែរតើ។ កូវីដ-១៩ មិនទាន់ធ្វើអីយើង ឲ្យតែចេះការពារខ្លួនជីវិតរបស់យើងនៅ តាមរយៈវិធានការសុខាភិបាល។ យើងខិតខំធ្វើក្នុងរយៈពេលកន្លងទៅ។ ក្មួយៗក៏បានអនុវត្ដនូវវិធានការសុខាភិបាល ដែលបានដាក់ចេញ បូកនឹងក្មួយៗបានទទួល​វ៉ាក់សាំង។ ពូដឹង ពេលហ្នឹងយើងកំពុងចាក់ស្រោច(វ៉ាក់សាំង)នៅភ្នំពេញនិងខេត្តកណ្ដាល​។ ប្រជាជនមួយចំនួនបានឆ្លងពីខេត្តនានាទៅចាក់នៅខេត្តកណ្ដាលនិងភ្នំពេញតែម្ដង។ ហេតុតែចង់ចាក់វ៉ាក់សាំង។ ពេលហ្នឹងមានសំណួរសួរថា អញ្ចឹងអ្នកដែលមកពីខេត្តផ្សេងត្រូវចាក់(ឲ្យ)ទេ? ចាក់ទាំងអស់ឲ្យតែមកដល់កន្លែង។ ការចាក់ស្រោចវ៉ាក់សាំងរបស់យើងបានជោគជ័យ។ អញ្ចឹងថ្ងៃនេះបានឱកាសឲ្យយើងចាប់ដៃគ្នា។ ម្សិលមិញមកខាងនេះប៉ះសុទ្ធតែក្រមុំ មេម៉ាយ និងអ្នកមានប្ដី។ ប៉ុន្ដែអម្បាញ់មិញមកខាងនេះ សុទ្ធតែអ្នកមានផ្ទៃពោះ។

បើសួរ ហ៊ុន សែន ថាហត់ឬអត់? ចម្លើយគឺហត់តែត្រូវតែធ្វើព្រោះជាកាតព្វកិច្ច

មានសំណួរមួយចង់សួរខ្លួនឯងបន្ដិច។ ថាហត់អត់លោក ហ៊ុន សែន ឯង? បើម៉្ងៃៗឃើញតែដើរ ហើយទៅដល់ផ្ទះមានការងារ។ ដូចជាម្សិលមិញអីត្រូវជួបរដ្ឋមន្ដ្រីចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង។ ហត់ឬមិនហត់? ចម្លើយរបស់ខ្ញុំឆ្លើយទៅវិញថា បើមិនហត់ទើបវាចម្លែក។ ប៉ុន្ដែគេឲ្យយើងមកធ្វើកន្លែងហ្នឹងហើយ យើងត្រូវមានកាតព្វ​កិច្ចធ្វើ។ ទៅពីនេះទៅភ្ញៀវម្នាក់ត្រូវមកចាំ ព្រោះមានការបន្ទាន់ទើបណាត់​ជួបឲ្យទៅចាំនៅផ្ទះម៉ោង៩:៣០ ទៅ។ ល្ងាចនេះបិទប៉ារ៉ាហ្គេម។ ស្អែកទៅស្រុកកណ្ដាលស្ទឹង។ ល្ងាចវេទិកាមួយរវាងនាយករដ្ឋមន្ដ្រីជាមួយអ្នកឧក​ញ៉ា ដែលអ្នកឧកញ៉ានោះហើយជាអ្នកបង្កើតការងារ​ឲ្យពលករកម្ពុជារបស់យើង។ ក្រុមនោះហើយជាអ្នកជម្រុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ គេមានប្រាក់ ​គេបង្កើតនូវការងារធ្វើរាប់ម៉ឺនរាប់សែនកន្លែងសម្រាប់យើង។ ដល់ថ្ងៃអាទិត្យត្រូវទៅត្រាំកក់ ខេត្តតាកែវ។ នៅសល់មួយល្ងាចដែរ។ បានណាត់គ្នារួចហើយ សម្រាប់ការប្រកួតមួយប្រសិនបើអត់ភ្លៀងនឹងវាយកូនហ្គោល។ ម្សិលមិញ​ឆ្លៀត​បានទៀត។ ទៅចុះហត្ថលេខាហើយ ដាក់ខោអាវមករួចស្រេច។ ចុះហត្ថលេខាហើយចូលបន្ទប់ដូរខោអាវកូនហ្គោលដាក់បានប៉ុន្មានឡូត៍។ ក្មួយៗចាប់ដៃមិញ ឃើញដៃគគ្រាតៗ អាហ្នឹងដៃវាយកូនហ្គោល អ្នកខ្លះគេវាយមិនពងដៃទេ តែពូឡើងក្រិនដៃ។

ករណីកម្មការិនីសម្រាលកូនភ្លោះមុនកំណត់នៅកំពង់ឆ្នាំង

ម្សិលមិញ ខ្ញុំមានកំហុសមួយនៅកន្លែងនេះ។ វាកំហុសតែនៅកែបាន។ ម្សិលមិញ ពេលដែល​ចុះពីឧទ្ធម្ភាគចក្រក៏ អភិបាលខេត្តនិងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រាប់ថា មានស្ដ្រីម្នាក់ឆ្លងទន្លេហើយ​កូនភ្លោះ។ យើងបានភ្លេចគិតទៅដល់គាត់។ ឥឡូវបានទទួលដំណឹងថា កូននោះមិនទាន់បានគ្រប់​ខែទេ។​ អញ្ចឹងឥឡូវ ឪពុកយកកូនទៅភ្នំពេញដើម្បីដាក់ក្នុងកែវឲ្យគ្រប់(ខែ)។ អម្បាញ់​មិញបានបញ្ជូនប្រាក់​៥ លានរៀន សម្រាប់ឲ្យម្ដាយឪពុកទាំងពីរនាក់ដោះស្រាយបញ្ហានេះ។ ឯកឧត្តម អភិបាលខេត្តត្រូវតាម​មើល​ការខុសត្រូវលើរឿងហ្នឹង ព្រោះគ្នាមកឆ្លងទន្លេមុនកំណត់បានតែ៧ ខែ។ ឯកឧត្តម ម៉ម ប៊ុនហេង មើលគេយកទៅ​ពេទ្យណាអីពេទ្យណាហ្នុង? (ពេទ្យកុមារជាតិ) ជួយថែទាំគ្នា។ ស្រីឬប្រុសកូនហ្នឹង? (ប្រុសទាំង២)។ ប្រុសក៏ដោយ​ស្រីក៏ដោយធ្វើម៉េចនៅមានជីវិតនិងមើលថែសុខភាពមាតា។ ជាកំហុសរបស់ខ្ញុំដែល​និយាយៗទៅភ្លេចដល់រឿងហ្នឹង។ ទទួលព័ត៌មានត្រឹមថាឆ្លងទន្លេ។ ព្រឹកមិញបានទទួលព័ត៌មានជាក់​លាក់ថាកើតមុនខែ។​ កូនមិនគ្រប់គីឡូទេ។ ត្រូវយកកូនទៅសង្គ្រោះនៅទីក្រុងភ្នំពេញ។ ឪពុកទៅ(ជាមួយ)​ ហើយម្ដាយនៅមន្ទីរពេទ្យនៅនេះ។ សូមឯកឧត្តម អភិបាលខេត្តនិងរដ្ឋមន្ដ្រីសុខាភិបាលយកចិត្តទុក​ដាក់​លើបញ្ហានេះ។ ថ្ងៃនេះ បានត្រឡប់មកសម្រាប់ការជួបជុំជាថ្មី។ ម្សិលមិញយើងអត់មានលទ្ធភាពជួបជុំទាំងអស់គ្នាបានទេ។ យើងមានការជួបជុំកម្មករជាង ១៨ ០០០ នាក់។ ថ្ងៃនេះក៏ជាង ១៨ ០០០ នាក់ ដែរ។​

(១) អត្រារំពឹងរស់របស់ប្រជាជនកម្ពុជាបច្ចុប្បន្នគឺ៧៦ ឆ្នាំ

ចំណុចដែលខុសគ្នា គួរកត់សម្គាល់នៅត្រង់អញ្ចេះ ដូចជាចំនួនអ្នកមានផ្ទៃពោះតិចជាងនេះ។ ​មើលអ្នកណាអ្នកកាន់ស្ថិតិ។ ថ្ងៃនេះអ្នកមានផ្ទៃពោះមានរហូតដល់៨៥១ នាក់។ រោងចក្រខុសគ្នា​ ចង្វាក់ផលិតកម្មក៏វាខុសគ្នា។ ​កើតច្រើនក៏អត់បញ្ហាទេ។ អ្វីដែលគួរព្រួយក្រែងលោមិនព្រមកើត ដែលធ្វើឲ្យ​មានវិបត្ដិទៅថ្ងៃក្រោយទៅវិញ។ ប្រទេសខ្លះកំណើនប្រជាពលរដ្ឋទាបពេក ធ្វើឲ្យ៥០ ឆ្នាំក្រោយជួប​វិបត្ដិ​ ដោយសារមនុស្សចាស់ច្រើនក្មេងតិចជាង។ អត្រារំពឹងរស់កម្ពុជាជាមធ្យមមុននេះមានត្រឹម៥០ ឆ្នាំជាង ប៉ុន្ដែឥឡូវជាមធ្យមយើងអាចរស់បាន៧៦ ឆ្នាំ។ ​មនុស្សអាយុកាន់តែវែង។ មនុស្សចាស់អាយុវែងនេះ​ហើយ ដែលយើងត្រូវទទួលបន្ទុក។ ខ្ញុំបានប្រាប់ទៅភ្នាក់ងារអង្គការសហ​ប្រជាជាតិនៅទីក្រុងភ្នំពេញថា ​កម្ពុជាត្រូវ​ពង្រឹងនូវគុណធម៌ សីលធម៌ ទំនៀមទម្លាប់ខ្មែរឡើងវិញ ដោយ​សារថា ពេលជីដូនជីតា ឪពុកម្ដាយចាស់ ខ្មែរយើងថែទាំពួកគាត់។ នៅអឺរ៉ុប ពេលដែលឪពុកម្ដាយចាស់ គេយកពួកគាត់នៅកន្លែងប្រមូលផ្ដុំមួយ​ព្រោះអត់មានលទ្ធភាពមើល។ ប្រទេសយើងមានមណ្ឌលកុមារកំព្រា ប៉ុន្ដែ​គ្មានមណ្ឌលចាស់កំព្រាទេដោយសារទំនៀមទម្លាប់ប្រពៃណី … សង្ឃឹមថាយើងនឹងមិនមានវិបត្ដិពីបញ្ហា(មនុស្សចាស់ច្រើនជាងក្មេង)នាសម្រាប់អនាគត និងអាចឆ្លើយតបបានទៅនឹង​ការ​កើនឡើងនៃចំនួនមនុស្សបច្ចុប្បន្ននេះ។

(២) អត្រាកំណើនប្រជាជន២,៤/ឆ្នាំ, សល់ពីរបបប៉ុល ពត ៥លាននាក់ ឥឡូវកើនដល់ជាង ១៧លាននាក់

អត្រាកំណើនបច្ចុប្បន្ននេះក៏មិនជាហួសហេតុពេកទេ។ ឥឡូវអត្រាកំណើនដូចជា ២,៤ ប៉ុន្ដែនៅតែទាបជាងក្រោយរំដោះ ៣,៨។ ក្នុងមួយឆ្នាំយើងកើនចំនួនប្រជាជនប្រមាណជា ៣០ ម៉ឺននាក់។ អញ្ចឹង​យើងបានធ្វើចំ​ណោលទៅឃើញថា ពេលណាមួយប្រជាជនយើងឡើងដល់ ២០លាននាក់។ ចាប់ផ្ដើមពីប្រជាជនត្រឹមតែជុំវិញ ៥លាននាក់។ ឥឡូវប្រជាជនជាង ១៧លាននាក់ហើយ។ ក្មួយៗមួយចំនួន ដែលកំពុងមានផ្ទៃពោះនេះ តែមិនស្រួលកើតក្រោយឆ្នាំ១៩៧៩ ទេ? មើលម្នាក់អាវសនេះ “កើតឆ្នាំណានាង?” កើតឆ្នាំ ១៩៨២​ ក្រោយរំដោះមែន។ ខ្ញុំគិតថា នៅក្នុងហ្នឹងអាចនឹងមានមិនតិចជាង ៧០ភាគរយទេ ដែលកើតក្រោយរំដោះ។ នោះជាលទ្ធផលដែលកើតចេញមកពីយើងបំបាត់របបប្រល័យពូជសាសន៍ ប៉ុល ពត បង្កើតសន្ដិភាពសម្រាប់ប្រទេស។ ឥឡូវ កាន់តែល្អ។ ពេលដែលក្មួយ​ៗ កើតនៅឆ្នាំ ១៩៨២ នោះ សង្រ្គាមនៅសល់នៅឡើយទេ។ តែឥឡូវនេះ ក្មេងជំនាន់នេះ គឺមានសំណាងណាស់ដោយសារតែវាអស់សង្រ្គាមតែម្ដង។

(៣) បើគ្មានសន្ដិភាពទេ សូម្បីតែការរស់រានមានជីវិតក៏លំបាក

ពិតមែនតែមានការគំរាមកំហែងធ្វើឱ្យបាត់ស្ថិរភាព ក៏ប៉ុន្តែសង្គ្រាមប្រដាប់អាវុធនៅក្នុងប្រទេសយើងអាចនិ​យាយបានថារសាត់ទៅឆ្ងាយហើយ។ យើងបានខិតខំរួមគ្នារក្សាសន្ដិភាពនេះ។ ខ្ញុំគួរតែអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ និយាយជារួម និងកម្មករ/ការិនី ក៏ដូចជាក្រុមគ្រួសារ និយាយដោយឡែក ដែលបានចូលរួមក្នុងការថែរក្សាសន្ដិភាពសម្រាប់ការអភិវឌ្ឍប្រទេស។ សូមកុំភ្លេចថា បើគ្មានសន្ដិភាពទេ កុំនិយាយឡើយដល់ការអភិវឌ្ឍ សូម្បីតែការពារជីវិតឱ្យរស់ក៏វាពិបាកផង។ សូមក្រឡេកមើលទៅប្រទេសអ៊ុយក្រែន សូមក្រឡេកមើលទៅប្រទេសម៉ាលី សូមក្រឡេកមើលទៅអាហ្វ្រិកណ្ដាល ហើយឥឡូវសូមក្រឡេកមើលទៅ​ការកំពុងប្រ​យុទ្ធគ្នានៅប្រទេសស៊ូដង់ តើប្រជាជនស្លាប់អស់ប៉ុន្មានហើយ?​ នោះហើយជាទុក្ខសោកនៃសង្រ្គាមដែលយើងមិនចង់ជួបប្រទះ បង្កើតឱ្យមានសង្រ្គាមកើតឡើងវិញទេ។

(៤) បង្កើតសង្រ្គាមងាយណាស់តែប៉ុន្មាននាទី ឯរំលត់សង្រ្គាមទើបពិបាករក

សង្រ្គាមងាយនឹងបង្កើតណាស់។ សម្រេចចិត្តត្រឹមតែប៉ុន្មាននាទី សង្រ្គាមផ្ទុះហើយ។ ការរំលត់ភ្លើងសង្រ្គាម ទើបវាជារឿងលំបាក។ លន់ នល់ សម្រេចចិត្តធ្វើរដ្ឋប្រហារទំលាក់សម្ដេច ព្រះនរោត្តម សីហនុ ព្រះបិតាជាតិ ព្រះបរមរតនកោដ្ឋ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ ផលវិបាកពីការសម្រេចចិត្តនេះ បានធ្វើឱ្យប្រទេសមានសង្រ្គាម ដែលសម្លាប់ប្រជាជនរាប់សែននាក់ និងរបួសពិការរាប់ម៉ឺននាក់​។ បន្ទាប់ពីហ្នឹងទៅ ប្រទេសកម្ពុជារអិលធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ប្រជាជនជាង ៣លាននាក់ត្រូវបានសម្លាប់។ យើងបានប្រឹងរំដោះពីរបប ប៉ុល ពត ប៉ុន្តែសង្រ្គាមនៅបន្ត។ យើងបានចាប់ផ្ដើមពីចំណុចដែលលំបាកបំផុត ទម្រាំមកដល់ពេលនេះទម្រាំរកបានសន្ដិភាព។ តា អ៊ំ ពូ ​ត្រូវយកក្បាលទៅប្ដូរ ទើបមានសន្ដិភាពរក្សាដល់សព្វថ្ងៃនេះ។ តាបានយកក្បាលទៅប្ដូរច្រើនលើក។ ទី១ យកក្បាលទៅប្ដូរ ដើម្បីរំដោះប្រជាជននៅឆ្នាំ១៩៧៩។ បើសិនជាពេលនោះ តា​មិនយកក្បាលទៅប្ដូរទេ ជាចំណុចជាក់ស្ដែងសួរថា ឥឡូវនេះ តើអ្នកណានឹងធ្វើកិច្ចការ​នោះ? មិនមែនជារឿងលេងសើចទេ។ ភាពយន្តកំពុងបានបញ្ចាំងចូលកាន់តែជ្រៅទៅៗហើយ។ ដំណើរដ៏គ្រោះថ្នាក់ ដើម្បីស្វែងរកផ្លូវរំដោះប្រទេសឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត មិនមែនជាការងាយស្រួលទេ។

(៥) កូនហៅថាពូ នៅជាភ័ព្វសំណាងជាងប្រជាជនដែលបានស្លាប់អស់ទាំងគ្រួសារ

ទុក្ខស្រីប្ដីព្រាត់ បានកើតម្ដងហើយម្ដងទៀត ក្នុងដំណើរជីវិតគ្រួសាររបស់តា របស់អ៊ំ របស់ពូ។ មិនមែនជារឿងតូចតាចទេ។ អ្នកទាំងអស់គ្នាអាចស្រមៃមើលអញ្ចេះ នៅពេលដែលជួបកូនៗ វាហៅថា “ពូ”។ កូនដែលជាអនា​គត(នាយករដ្ឋមន្រ្តី) មិនដឹងពេលណាទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាឯកភាពហើយថា​នឹងដើរតួអង្គជាបេក្ខ​ជន​នាយករដ្ឋមន្រ្តី ហៅឪពុកថា ពូ ២ខែ។ អត់ព្រមហៅយើងជាឪពុកទេ ព្រោះគេគ្មានឪពុកហៅនឹងគេ។ ជួបហើយព្រាត់ ព្រាត់ហើយជួប ទម្រាំបានជួបជុំគ្នារហូតមកដល់ពេលនេះ។ មិនមែនតែខ្លួនតា ខ្លួនអ៊ំ ខ្លួនពូទេ ក៏ប៉ុន្តែរឿងនេះបានកើតឡើងនៅទូទាំងប្រទេស។ ការដែលពូបែកពីប្រពន្ធក្នុងពេលដែលមានផ្ទៃពោះ ៥ខែ ហើយត្រូវបានជួបវិញក្នុងពេលដែលកូនមិនស្គាល់ឪពុក (និង)ហៅឪពុកជាពូ ២ខែនេះ ជាភ័ព្វសំណាងហើយ។ អា​ក្រក់ជាងនេះ គឺនៅត្រង់ថា ប្រជាជនកម្ពុជាយើងមួយចំនួនស្លាប់អស់ទាំងគ្រួសារ មួយចំនួនក្លាយទៅជាកុមារកំព្រា​ គ្មានឪពុក គ្មានម្ដាយហៅនឹងគេទេ។ កូនខ្ញុំនៅមានសំណាងជាងអ្នកដទៃ។ កុមារកំព្រាច្រើនណាស់។

(៦) ស្ត្រីមេម៉ាយមានកូនកំព្រាដោយសាររបប ប៉ុល ពត មានច្រើន

នៅលើពិភពលោក គ្មានប្រទេសណាមួយដែលមានកុមារកំព្រាច្រើនជាងកម្ពុជាទេ។ បើគិតអំពីចំនួនប្រជាជន អត់មានប្រទេសណាមួយដែលមានកុមារកំព្រា និងស្រ្ដីមេម៉ាយច្រើនជាងកម្ពុជានៅពេលនោះទេ ដោយសារអ្វី? ខ្មែរក្រហមសម្លាប់ឪពុកម្ដាយ សម្លាប់ប្ដីនៅសល់ប្រពន្ធ។ អញ្ចឹងបានជាស្រ្ដីយើងខ្លះ ដែលប្ដីត្រូវសម្លាប់ដោយរបប ប៉ុល ពត បានប្រឹងចិញ្ចឹមកូន ហើយមិនព្រមយកប្ដីទៀតទេ ឱ្យកូនរៀនចប់មហាវិទ្យាល័យនៅដំណាក់កាលក្រោយ។ ខ្លះទៅ​ក៏យកប្ដី។ អ្វីដែលកំសត់ជាងនេះទៀតនៅត្រង់ យើងត្រូវបង្កើតមណ្ឌលកុមារកំព្រាជាច្រើននៅទូទាំងប្រទេស ដើម្បីរ៉ាប់រងចិញ្ចឹមថែទាំកុមារកំព្រាកាលពីសម័យនោះ។ យើងប្រើពាក្យថា “កុលាបទី១ កុលាបទី២ កុលាបទី៣”។ យើងមិនចង់ប្រើពាក្យមជ្ឈមណ្ឌលកុមារកំព្រាទេ។ យើងចង់រំដោះទុក្ខសោកអារម្មណ៍អ្នកដែលគ្មានឪពុកម្ដាយ។ មកដល់ពេលនេះ ពួកគេមានប្ដីមានប្រពន្ធអស់ហើយ។ ខ្លះមានចៅទៅទៀត។ គេមានការងារធ្វើគេបានសិក្សា ដោយមិនបានបោះបង់ចោលកុមារកំព្រាទេ …។

(៧) ពីស៊ីឆ្អែត មកឆ្អែតហើយឆ្ងាញ់ ហើយធានាសុវត្ថិភាពនិងសុខភាព

តាំងពីក្រោយរំដោះ ពិបាកណាស់ តែយើងមិនមានមនុស្សស្លាប់ដោយសារការអត់ឃ្លាននោះទេ។ បើទោះបី ប្រើដោយមធ្យោបាយ ជាពោតក្ដី ជាចេកក្ដី ឱ្យតែបានរស់។ ឥឡូវនេះ ពីមុនយើងខិតខំធ្វើយ៉ាងម៉េចឱ្យតែបានស៊ីឆ្អែត។ ក្រោយមក ស៊ីឆ្អែតហើយត្រូវតែឆ្ងាញ់​។ ឥឡូវនេះ ដល់ដំណាក់កាលស៊ីឆ្អែតឆ្ងាញ់ ត្រូវតែធានាសុវត្ថិភាពសុខភាព។ បញ្ហានេះបានក្លាយទៅជាកង្វល់របស់រាជរដ្ឋាភិបាលមួយទៀត ទៅលើបញ្ហាទាក់ទងជាមួយនឹងការផលិតស្បៀង ការនាំចូលថ្នាំពេទ្យស្អីៗនេះ។ កន្លងទៅ ក៏មានព័ត៌មានទាក់ទិនជាមួយនឹងឱសថ នៅកន្លែងនេះកន្លែងនោះ មនុស្សស្លាប់អញ្ចេះអញ្ចុះ។ រាជរដ្ឋាភិបាលត្រូវយកការទទួលខុសត្រូវ។ ឥឡូវនេះ មានចរន្តជំងឺទឹកនោមផ្អែម។ ស៊ីអានេះគេថាទឹកនោមផ្អែម ស៊ីអានោះគេថាទឹកនោមផ្អែម។ វាពិបាកដែរ បើមិនឱ្យពេទ្យពិនិត្យ ក្រែងលោវាមានបញ្ហា។ ប៉ុន្តែឱ្យពេទ្យពិនិត្យគឺដឹងតែពីរឿងខូចខ្ចៅខូចខ្យងតែម្ដង។ មុនពេលពេទ្យពិនិត្យគឺយើងស៊ីតាមចិត្ត អត់គិតថាវាទៅជាទឹកនោមផ្អែមអីទេ។ ដល់ពេលទៅឱ្យពេទ្យពិនិត្យ ពេទ្យ គេដាក់ថា កម្ពស់ ១ម៉ែត្រ៧០ សូម​ឱ្យទម្លាក់ទម្ងន់មកនៅតែ៦៩ ដល់៧២ គីឡូ។ ទម្លាក់ហាត់ដល់តែហ៊ឹងត្រចៀក។

ទម្លាក់បានមែន។ ទម្លាក់ហើយ ល្ងាចឡើងធ្វើជាសត្វទន្សាយជានិច្ច។ សត្វទន្សាយយ៉ាងម៉េច? គេឱ្យយើងស៊ីបបរពេលព្រឹក បាយថ្ងៃត្រង់ ប៉ុន្តែល្ងាចមិនឱ្យបាយទេ។ សូមឱ្យយើងទទួលទានតែបន្លែ។ អញ្ចឹងហាត់ចង់ងាប់ចង់រស់ មកស៊ីបន្លែទៀត រួចហើយខ្សាវៗ។ ជំនាន់ខ្ញុំដើរជួបកម្មករលើកមុន ដែលថតឧស្សាហ៍បង្ហោះហ្នឹង មិន​មែនខ្ញុំឈឺទេ។ ហ្នឹងមកពីហាត់ប្រាណជ្រុល។ បើពេទ្យគេថាឱ្យទម្លាក់មកដល់ ៦៩ ដល់ ៧២គីឡូ … ប៉ុន្តែដល់ក្រោយមកព្រលែងហើយ។ ឥឡូវហ្នឹងក៏ព្រលែងដែរ​។ ឱ្យតែដាក់ស្អីសូម្បីតែផ្លែចេក​ ក៏គេថាមានជាតិស្ករ សាវ​ម៉ាវ​ក៏មានជាតិស្ករ ស្វាយក៏មានជាតិស្ករ។ បើ(សុទ្ធតែមានជាតិ)ស្ករទាំងអស់ខំផលិតធ្វើអី។ និយាយតាមមួយបែបហ្នឹងវិធីការពារសុខភាពទេ។ យើងក៏ត្រូវដឹងខ្លួនយើងដែរ។ ខ្ញុំរាល់ថ្ងៃទទួល​ទានអង្ករសម្រូបទេដើម្បីកាត់បន្ថយជាតិស្ករ។

ចាំមើលបន្ទាប់ពីមួយរយៈទៅយកឈាមមើល … គេថាកម្រិតជាតិស្ករ អត់ទាន់ដល់ទឹកនោមផ្អែមទេ ក៏ប៉ុន្តែគួរតែត្រូវកុំឱ្យវាទៅដល់។ យើងខ្លាចវាទៅដល់ វាមិនមកវិញ។ ខ្លាចវាអញ្ចឹង។ ចំណាស់នេះទៅហើយ បើថាវាយ៉ាងម៉េចយ៉ាងទៅ យ៉ាងណាក៏បាន ៣០ឆ្នាំទៀតដែរ។ តែ៣០ឆ្នាំនេះមិនមែនធ្វើនាយករដ្ឋមន្ត្រីទេ​ គ្រាន់តែនៅមើល ឱ្យបានរស់រានមានជីវិត។ ល្ងាចមិញឃើញគេបង្ហោះចូលត្រឡប់មកវិញ នៅសល់កូនស្រីពៅមួយ គេនាំទៅទាំងអស់។ នាងទី២១ គេគេងលក់ ក៏យកទៅដាក់លើគ្រែជាមួយជីតាហ្នឹងទៅ។ ប្រហែលជានាងពៅ គេបង្ហោះរូបថតចេញមក ឃើញខ្ញុំចៅដេកជាមួយនៅលើគ្រែ ចៅឡើង២២។ ប៉ុន្តែចៅទី២២ វាមិនព្រមទទួលស្គាល់ជីតា ឥឡូវធ្វើម៉េច? វានៅតូចពេក ជួបមុខយើង វាយកដៃខ្ទប់មុខ ហើយទាញដៃមេដោះយកមកជួយខ្ទប់ទៀត កុំឱ្យឃើញយើង មិនដឹងថាជាតិមុនសត្រូវអីជាមួយយើង។ និយាយទៅឯណាណោះ ប៉ុន្តែរឿងហ្នឹងវាទាក់ទិនជាមួយនឹងអ្វីដែលយើងនិយាយអម្បាញ់មិញទាក់ទិនជាមួយកំណើនប្រជាជន ហើយក៏ទាក់ទងជាមួយនឹងអ្វីដែលវាបានកើតក្នុងអតីតកាលរបស់យើងផងដែរ។

ស្ត្រីមានផ្ទៃពោះចេញមុនម៉ោងមិនមែនជាបញ្ហាតូចតាច

អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍អំពីរឿងដែលយើងទទួលបានក្នុងជុំទី១នៃការដើរជួប។ ជំនួបនាយករដ្ឋមន្ត្រីជាមួយនឹងកម្មករ មិនមែនជាជំនួបគ្រាន់តែមកជួបដើម្បីជួបទេ រកវិធីដោះស្រាយតាំងពីបញ្ហាតូចរហូតដល់បញ្ហាធំ។ ខ្ញុំនៅតែលើកដដែល ករណីឱ្យស្ត្រីមានផ្ទៃពោះចេញមុនម៉ោង តិចនាំគ្នាគិតថាជាបញ្ហាតូចតាច។ មិនមែនទេ។ សម្រាប់ពូៗចាត់ទុកគឺជាបញ្ហាធំ។ ពេលដែលចេញជាមួយគ្នា ត្រូវប្រជ្រៀតគ្នា។ អម្បាញ់មិញ គ្រាន់តែខ្ញុំសែលហ្វ៊ីជាមួយខ្ញុំខ្លាចចង់ស្លាប់ហើយ។ ប៉ុន្តែចៅមួយនោះ ទៅយកដៃពូស្ទាបពោះដើម្បីឱ្យកូនវាឆ្លាត។ អត់អីទេឆ្លាតហើយ ចាំមើលកើតទៅវាយ៉ាងម៉េច? ឱ្យយកដៃទៅទះ ចុះបើទាញដៃទៅហើយ យើងទៅទាញដៃត្រឡប់មកវិញយ៉ាងម៉េច តាមគាត់តែម្ដងទៅ។ ចៅហ្នឹងឆ្លាតហើយ ចាំពេលដល់ពេលកើតជូនដំណឹងមកផង។ យើងបារម្ភអំពីការប៉ះទង្គិចណាមួយដែលបានកើតឡើង។ ខ្លះគេចាត់ទុកថារឿងហ្នឹងរឿងតូច ប៉ុន្តែសម្រាប់ពូ សម្រាប់តា អត់ចាត់ទុករឿងហ្នឹងរឿងតូចទេ គឺរឿងនេះមនុស្សម្នាក់ជីវិត២នៅទីនោះ។ យើងខិតខំឱ្យបង្កើតឡើងនូវកន្លែងបំបៅកូន នូវកន្លែងទទួលទានអាហារ នូវមជ្ឈមណ្ឌលការពារសុខភាពរបស់កម្មករ/ការិនីនៅតាមរោងចក្រ។ រឿងទាំងអស់នេះសុទ្ធតែជារឿងអ្វីដែលជាផលប្រយោជន៍របស់ប្រជាជន មិនមែនជាបញ្ហាតូចតាច ត្រូវយល់អំពីបញ្ហានេះ។

(៨) ច្បាប់ស្ដីពីរបបសន្តិសុខសង្គមថ្មី មានផ្នែកសោធនសម្រាប់កម្មករ/និយោជិត

អរគុណការយកចិត្តទុកដាក់ពីបណ្ដារោងចក្រទាំងអស់​ បន្ទាប់ពីដំណាក់កាលទី១ នៃការដើរពិនិត្យហើយ យើងបានរកឃើញថាអ្វីទៅដែលគួរដោះស្រាយ … ប៉ុន្មានថ្ងៃកន្លងទៅ ខ្ញុំអត់ដែលបាននិយាយដល់បញ្ហាហ្នឹងទេ ដោយសារក្នុងប្រវត្តិរបស់កម្ពុជា យើងមិនដែលធ្វើរឿងនេះទេ។ ប៉ុន្តែឥឡូវយើងចាប់ផ្ដើមធ្វើគឺច្បាប់ស្ដីពីរបបសន្តិសុខសង្គមថ្មីដែលទទួលបានការអនុម័ត ហើយដាក់ឱ្យប្រើប្រាស់ផ្នែកសោធនសម្រាប់កម្មករ/និយោជិត និងផ្នែកហានិភ័យរបបការងារសម្រាប់មន្ត្រីសាធារណៈ​។ ចំណុចនេះ ថ្ងៃក្រោយក្មួយៗក៏មានប្រាក់ចូលនិវត្តន៍ដូចមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែរ។ ប៉ុន្តែពូគ្រាន់តែសូមផ្ដាំ មិនមែនធ្វើការមួយឆ្នាំ ហើយទទួលបានប្រាក់សោធននិវត្តន៍ទេ។ ខ្មែរយើងហៅថាប្រាក់រឺត្រែត។ យើងត្រូវធ្វើការឱ្យគ្រប់ឆ្នាំ។ ​ដូចមន្ត្រីរាជការ បើមិនធ្វើការឱ្យគ្រប់ឆ្នាំតាមកំណត់ទេ គឺអ្នកឯងអត់បានទទួលប្រាក់សោធននិវត្តន៍ទេ។ ក្មួយៗត្រូវរក្សាទុកសៀវភៅការងាររបស់ខ្លួន។ សៀវភៅការងារទៀត ក្នុងករណីថា​ក្មួយធ្វើការនៅរោងចក្រនេះបាន៥ឆ្នាំ បន្ទាប់ទៅរោងចក្រហ្នឹងត្រូវបិទទ្វារ។ តើ៥ឆ្នាំហ្នឹងត្រូវបានបោះចោលទេ? ទៅចូលធ្វើការងារថ្មី គេគិតពីថ្ងៃទី ១ ឡើងវិញទេ? អត់ទេ គឺយើងត្រូវបូកបន្ត។ រោងចក្រទី២ ត្រូវបូកបន្ត។ ឧទាហរណ៍៖ ធ្វើការនៅរោងចក្រ ក បាន៥ឆ្នាំ។ រោងចក្រ ក ក្ស័យធន បិទរោងចក្រ យើងទៅរកការងារថ្មីនៅរោងចក្រមួយទៀត រោងចក្រថ្មីនោះត្រូវចាប់បូកពី៥ឆ្នាំទៅ។ ធ្វើការបាន៣ឆ្នាំ រោងចក្រនោះត្រូវបិទទៀត ទៅបន្តការងារនៅរោងចក្រមួយទៀត រោងចក្រ(ថ្មី)ហ្នឹងត្រូវបូកពី៨ឆ្នាំឡើងទៅ …

(៩) សោធននិវត្តន៍កម្មករមានលក្ខខណ្ឌប្រសើរជាងមន្រ្តីរាជការ/កងកម្លាំង

… (មានប្រសាសន៍សួររដ្ឋមន្ត្រី។ រដ្ឋមន្រ្តីថា រយៈពេលកាន់តែយូរកាន់តែបានច្រើន) កម្មកររបស់យើងគឺគ្រាន់បើជាងមន្ត្រីរាជការផង។ បើយោងទៅលើការបកស្រាយរបស់រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មន្ត្រីរាជការគេកំណត់ទាល់តែគ្រប់លក្ខខណ្ឌប៉ុន្មានឆ្នាំអាហ្នឹងបានទទួល បើធ្វើការតែ៤ទៅ៥ឆ្នាំរួចហើយទៅទទួលប្រាក់សោធននិវត្តន៍អត់បានទេ។ ប៉ុន្តែកម្មករបែរជាបានទទួលទៅវិញ។ បកស្រាយច្បាប់ឱ្យច្បាស់។ ប៉ុន្តែគ្រាន់តែបានតិចជាងអ្នកដែលបានធ្វើការវែង។ សូមអបអរសាទរមួយ។ យើងជានាយករដ្ឋមន្ត្រីដឹកនាំការប្រជុំរឿងហ្នឹង ក៏ប៉ុន្តែយើងមិនស៊ីជម្រៅទៅដល់រដ្ឋមន្ត្រីដែលគេកាន់ការងារហ្នឹងទេ។ ត្រូវសួរគេ។ ក្មួយៗមានសំណាង។ ខ្លះចូលធ្វើការនៅអាយុច្រើន។ ដល់ពេលអាយុចូលនិវត្តន៍បានដែរប៉ុន្តែបានតិចជាង។ បើមន្ត្រីរាជការគឺអត់បានតែម្ដង ធ្វើមិនគ្រប់ឆ្នាំគឺអត់បាន។ កម្មករ/ការិនីគ្រាន់បើជាងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឧទាហរណ៍គេកំណត់ថា២៥ឆ្នាំ ទើបបានប្រាក់ចូលនិវត្តន៍ បើអ្នកឯងធ្វើបានតែ១០ឆ្នាំ ចូលនិវត្តន៍មុនកាលកំណត់គឺអត់។ បោះ​បង់ចោលការងារគឺអត់។ ប៉ុន្តែនៅឯណេះគឺចាប់ផ្ដើមមាន។

(១០) សោធននិវត្តន៍សម្រាប់កម្មករ ធានាជីវភាពទៅថ្ងៃក្រោយ មិនចាំបាច់ពឹងពាក់កូនចៅ

ហ្នឹងគឺជាចំណុចដែលយើងគិតតាំងពីតូចរហូតដល់ចំណុចធំ។ សម្រាប់ថ្ងៃក្រោយទៅ ពេលដែលយើងចូលនិវត្តន៍ យើងអត់ពឹងពាក់ទៅលើកូនៗ ចិញ្ចឹមយើងទេ។ ផ្ទុយទៅវិញក្រែងលោកូនវាមកដណ្ដើមចែកលុយយើងទៅវិញ។ សង្ឃឹមថាក្មេងៗជាន់ក្រោយ នឹងចេះរកលុយចិញ្ចឹមខ្លួនគេ។ ប៉ុន្តែសម្រាប់យើង គឺដើម្បីធានាជីវភាពទៅពេលក្រោយ យើងត្រូវគិតសព្វគិតគ្រប់។ មិនមែនត្រឹមតែគិតសម្រាប់ថ្ងៃហ្នឹង​ គឺគិតសម្រាប់អនាគតរបស់មនុស្សដែលយើងដាក់ឱ្យមានប្រាក់សោធននិវត្តន៍សម្រាប់អ្នកដែលនៅក្រោមច្បាប់ការងារ។ នៅពេលដែលយើងចាស់ទៅយើងចូលនិវត្តន៍ យើងអត់ចាំបាច់ពឹងពាក់ទៅលើកូនចៅចិញ្ចឹមយើងទេ គឺយើងមានប្រាក់បៀវត្សរ៍ខ្លួនឯងដើម្បីចិញ្ចឹមខ្លួននៅពេលដែលយើងចាស់ទៅ។ ទាំងអស់នេះ សុទ្ធតែផលប្រយោជន៍។ ប៉ុន្តែបញ្ហាគឺស្ថិតនៅត្រង់ថា បើសិនជាប្រទេសបាត់សន្តិភាព ក្មួយក៏បាត់ទាំងអស់ដែរ។ ការងារក៏បាត់ បូកនឹងប្រាក់ក៏បាត់ដែរ។ បើប្រទេសកើតសង្គ្រាម មានអ្នកណាយកលុយទៅបើកឱ្យ បានលុយពីណាបើក រវល់តែរកលុយបាញ់គ្នា។ ត្រូវធានាការពារសន្តិភាពនេះឱ្យបាន។

យើងត្រូវចង្អុលមុខអ្នកណាក៏ដោយដែលមានចេតនាបំផ្លាញសន្តិភាពនិងស្ថិរភាពនៅកម្ពុជា។ យើងហ៊ានប្រ​ឆាំង។ ថ្ងៃនេះខ្ញុំជួបលោក ប្រាក់ យីកាន សុទ្ធតែជើងខ្លាំងប្រឆាំងប៉ុន្មានឆ្នាំហើយ។ មាន ស្រីណូ គាត់មកមុនតាំងពី២០០៨ ប៉ុន្តែក្បាលរឹងជាងគេគឺ ប្រាក់​ យីកាន ហ្នឹង។ កាលហ្នឹងជំនាន់អាក្បត់ជាតិ៣ជំនាន់ គេដាក់ត្រ​កូលប្រាក់ទាំង៣ ប្រាក់ ចាន់ធី, ប្រាក់ សាវ័ន្ត, ប្រាក់ យីកាន …​ តែ ប្រាក់ ចាន់ធី មកពីឆ្នាំ២០០៨។ ហ្នឹងនៅកំពង់ចាម។ ប្រាក់ សាវ័ន្ត ទើបមកក្រោយទេ ក្រោយ ប្រាក់ យីកាន។ ឥឡូវ ប្រាក់ យីកាន បានផ្ទេរពីស្ទឹងត្រែង មកកំពង់ឆ្នាំង … អត់ទាន់មក? … ហើយគ្នាខំតេមកសួរ។ គាត់តេមកសួរថា ប្រាក់ យីកាន បានមកដល់ណាហើយ។ ថាផ្ទេរមកកំពង់ឆ្នាំងហើយ។ បើលោកឯងរាយការណ៍មកអញ្ចឹង។ ប៉ុន្តែបានដាក់ទៅហើយ អាហ្នឹងបញ្ហាទាក់ទិនជាមួយសំណូមពរទេ។

(១១) ស្វាគមន៍គ្រប់និន្នាការនយោបាយមករួមរស់ជាមួយគណបក្សប្រជាជន

ឥឡូវគឺថាវាដូចទឹកបាក់ទំនប់អញ្ចឹងដែលបោះបង់ចោលគណបក្សប្រឆាំង ហើយមករួមរស់ជាមួយគណបក្សប្រជាជន។ យើងស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជនដើម្បីកសាងប្រទេស … ក្រោកឡើងមើល សុទ្ធតែមេក្លោងខាងផ្នែកប្រឆាំងហើយ។ មកអស់ហើយនាំគ្នាចេញមក ស្វាគមន៍ជាថ្មីម្តងទៀត។ ទទួលយកទាំងអស់សម្រាប់ការចូលរួម។ មានតែមនុស្សម្នាក់គត់ ដែលខ្ញុំអត់ទទួល គឺអាក្បត់ជាតិ៣ជំនាន់។ ប៉ុន្មានថ្ងៃនេះ វាបង្ហោះសារថា ខ្ញុំបញ្ជូនកងទ័ពទៅបង្ក្រាបខ្មែរ-ឥស្លាមនៅឯស្រុកក្រូចឆ្មារ។ នេះបើតាមមើលទៅវាមើលរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី» ដែរ ត្រង់វគ្គដែលមេបញ្ជាការ ដេត បញ្ជាឱ្យមេបញ្ជាការ សំរេច នាំកងទ័ពទៅបង្ក្រាបការបះបោររបស់ឥស្លាមនៅស្វាយឃ្លាំង។ វាតាមមើលរឿងហ្នឹងដែរ។ ដល់វាឃើញវគ្គហ្នឹងវាថា លោក ហ៊ុន សែន ជំពាក់បញ្ជូនកម្លាំងទៅ។ ខ្ញុំសុំបញ្ជាក់ ខ្ញុំទទួលបទបញ្ជាមែន ប៉ុន្តែខ្ញុំអត់បានធ្វើរឿងហ្នឹងទេ។ ម៉្យាងទៀតក៏គ្មានការបង្ក្រាបទ្រង់ទ្រាយធំអីដែរ។ អញ្ចឹងទេ អាមួយហ្នឹងខូចណាស់។ អាហ្នឹងកុំឱ្យវាចូលប្រទេស អាហ្នឹងឱ្យវាងាប់នៅក្រៅស្រុកទៅ។ អានេះចេះលួចមើលរឿង។ យប់មិញបញ្ចាំងដល់កន្លែងវគ្គមេបញ្ជាការ សំរេច និងគ្រូពេទ្យ តាំងលី ស្អំជើង។ ស្អំៗ ឆេះគ្រែ។ ម៉ារិនី នោះសួរថា និយាយដើមទាល់តែភ្លើងឆេះគ្រែ។ ហ្នឹងគឺរឿងភាពយន្តទេ ក៏ប៉ុន្តែតួអង្គមេបញ្ជាការ សំរេច គឺពូនេះឯង។ ហើយ ម៉ារិនី គឺភរិយាពូ។ ព្រោះយើងមិនអាចដាក់ឈ្មោះយើងទេ អ្វីទៅដែលហៅថាភាពយន្តនោះ?

ភាពយន្តវាខុសពីខ្សែភាពយន្តឯកសារ ប៉ុន្តែខ្សែភាពយន្តនេះក៏មិនអាចឃ្លាតឆ្ងាយពីរឿងពិត ដែលបានកើតនៅក្នុងជីវិតរបស់ពូដែរ។ ដំណើរការកំពុងតែបន្ត។ គិតថាអាមួយនេះច្បាស់ជាលួចមើលកុនរបស់យើងហើយ បានវាឃើញកន្លែងហ្នឹង។ វាបង្ហោះមក។ រួចវាធ្វើម៉េចឱ្យតែខ្ញុំខឹង។ ប៉ុន្តែតែខឹង អញជេរអ្ហែង។ អញជេរអ្ហែងអាក្បត់ជាតិ៣ជំនាន់ ព្រោះជីតាអ្ហែងក៏ក្បត់ ឪអ្ហែងក៏ក្បត់ ខ្លួនអ្ហែងក៏ក្បត់។ អ្ហែងជេរស្តេច អ្ហែងចង់ទម្លាក់ស្តេច រឿងអីអ្ហែងមិនក្បត់។ ឱ្យតែអ្នកណាផ្តាច់ខ្លួនចេញពីអាមួយហ្នឹង លើកលែងទោសឱ្យទាំងអស់។ ប៉ុន្តែអ្នកណាចូលដៃជាមួយអាហ្នឹង នឹងត្រូវមានទោស។ និយាយឱ្យច្បាស់អញ្ចឹង ព្រោះគប់គិតជាមួយទណ្ឌិត។

ខ្ញុំមិនលេងចូលជាមួយអាចង្រៃហ្នឹងទេ។ អត់ទោសឱ្យវាច្រើនដងហើយ … ខ្ញុំប្រមូលខ្មែរក្រហមចេញពីព្រៃអស់ ប៉ុន្តែខ្ញុំសុំចុះចាញ់អាមួយហ្នឹង។ វាខូចពេក។ វាចង្រៃពេក។ ដើរទៅប្រមូលលុយ។ អញដឹងហើយ ថ្ងៃមុនអ្ហែងធ្វើបុណ្យផ្កា ក្នុងគោលដៅរកលុយឱ្យបាន ៣ ម៉ឺនដុល្លារ។ អ្ហែងបានតែ ៥ ០០០ ដុល្លារ … ហើយក្នុងតួលេខពិតប្រាកដបានតែ ៤ ៨០០ ដុល្លារជាងទេ​… អ្ហែងអស់លុយហើយ។ សូម្បីតែទៅអូស្តា្រលីកន្លងទៅ អ្ហែងបានតែជាង ៣ ០០០ ដុល្លារទេ។ អញដឹង អ្ហែងកុំស្មានថាអញមិនដឹងរឿងរបស់អ្ហែងនោះ។ ធម្មតាគេធ្វើប៉ុណ្ណឹងដែរ គេដឹងហើយ គេមានបណ្តាញរបស់គេ អានេះវាខូចពេក។

(១២) ចក្ខុវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ការអភិវឌ្ឍ ទាក់ទាញទុនវិនិយោគមកតាមបណ្តាខេត្ត

អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញប្រមូលផ្តុំទាំងអស់ យើងត្រូវរក្សាសន្តិភាពនេះឱ្យបាន។ បើរក្សាសន្តិភាពឱ្យបានគឺដូចភាសាខ្មែរថា «រក្សាព្រៃបានមិនខ្វះឧសដុតទេ»។ យើងពិនិត្យមើលប្រទេសមានសន្តិភាពទើបយើងមានឱកាសវិនិយោគ។ កំពង់ឆ្នាំងពីមុន តំបន់នេះអាចមានការឆ្លងកាត់ចុះទៅទន្លេសាប។ តំបន់នេះមានការឆ្លងកាត់។ ជួន​កាលគេបាញ់ស្ទាក់ឡានតាមផ្លូវហ្នឹងទៀត។ អញ្ចឹងអ្នកណាមកវិនិយោគ? ដល់ទៅយើងមានសន្តិភាព មានការវិនិយោគមកដល់ដើម្បីដោះស្រាយការងារធ្វើ។ ក្មួយៗមានបានគិតទេ ៣០ឆ្នាំមុន នៅពេលដែលក្មួយកើតឡើង ដឹងក្តី ខ្លះមិនទាន់អាយុ ៣០ឆ្នាំ​ ថាកន្លែងហ្នឹងមានរោងចក្រ? ថា២០ ឆ្នាំមុន ថាកន្លែងហ្នឹងមានរោងចក្រទេ? ច្បាស់ជាមិនទាន់ស្រមៃថាមានរោងចក្រទេ។ ក៏ប៉ុន្តែចក្ខុវិស័យរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍ បានតម្រង់ទិសកសាងហេដ្ឋារចនាសម្ព័ន្ធដើម្បីទ្រទ្រង់សម្រាប់ការអភិវឌ្ឍ ដែលក្នុងនោះមានទាំងការទាក់ទាញទុនវិនិយោគសម្រាប់មកតាមបណ្តាខេត្ត និយាយរួមមកប្រទេសកម្ពុជា …។

(១៣) UAE ពិចារណាវិនិយោគកែច្នៃស្រូវ, ស្វាយចន្ទី និងដំឡូងមី និងពិនិត្យលទ្ធភាពវិស័យប្រេង

ម្សិលមិញនេះ ពិភាក្សាជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ United Arab Emirates (UAE)។ គេមានលទ្ធភាពខាងកែច្នៃ។ អញ្ចឹងទេសូមឱ្យគេមកវិនិយោគកែច្នៃលើបញ្ហា៣។ ទី១ គឺយើងសល់ស្រូវក្នុង ១ឆ្នាំ ប្រមាណជា ៦ លានតោន ក្នុងពេលដែលយើងខ្វះម៉ាស៊ីនកិនស្រូវ ខ្វះឃ្លាំងស្តុក និងប្រាក់កាក់ប្រមូលទិញ។ យើងចង់ឱ្យ UAE ចូលមកបង្កើតរោងចក្រកែច្នៃ ឃ្លាំងស្តុក និងបណ្តាញប្រមូលទិញ រួចហើយផ្គត់ផ្គង់ទៅទីផ្សារ UAE ទៅតាមពូជដែលបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន UAE ដែលហៅ អារ៉ាប់រួមៗ នោះ។ ទី២ ឱ្យមកធ្វើការកែច្នៃ ដែលយើងមានវត្ថុធាតុដើមជាង ១លានតោន​ គឺស្វាយចន្ទី។ UAE ត្រូវផ្គត់ផ្គង់ទៅ ឌូបៃ ជាតំបន់ដែលមនុស្សទេសចរទៅច្រើន។ ពួកក្រុមអ្នកមានៗក៏ទៅនៅកន្លែងហ្នឹង ទិញផ្ទះនៅកន្លែងហ្នឹងច្រើនណាស់។ គាត់ក៏អាចនាំចេញទៅកន្លែងផ្សេង។ ឯទី៣ ទាក់ទងទៅនឹងដំឡូងមី ដែលយើងនាំចេញរាប់សិបតោនក្នុង ១ឆ្នាំៗ ដោយគ្មានការកែច្នៃ និងពិនិត្យមើលលទ្ធភាពនៃការវិនិយោគដទៃទៀតរាប់ទាំងការវិនិយោគលើវិស័យប្រេងផងដែរ។

UAE មានបទពិសោធន៍ខ្ពស់ទៅលើបញ្ហាហ្នឹង។ យើងទាញបាន យើងទៅនិយាយជាមួយគេបានលុះត្រាតែយើងមាន ទី១ ហេដ្ឋារចនាសម័្ពន្ធចាំបាច់នានា ដើម្បីបម្រើឱ្យការវិនិយោគរបស់គេ ផ្លូវដឹកជញ្ជូន កំពង់ផែ ព្រលានយន្តហោះ អគ្គិសនី ទឹក។ ឯផ្នែកមួយទៀត គឺកម្លាំងពលកម្មដែលមានជំនាញ។ ខ្ញុំគិតថា រឿងនេះយើងអាចធ្វើបាន ជាមួយនឹងការបណ្តុះបណ្តាលវគ្គខ្លីៗ សម្រាប់ជំនាញដោះស្រាយពលកម្មឱ្យគេ។

(១៤) ប្រាក់ចំណូលពលកម្មក្នុងប្រទេស ៣ ០០០ លានដុល្លារ/ឆ្នាំ និងក្រៅប្រទេស …

ដូចដែលឯកឧត្តម អ៊ិត សំហេង បានធ្វើរបាយការណ៍ ចំនួនប្រាក់ដែលយើងទទួលបានសម្រាប់ចេញពីពលកម្មដែលរាជរដ្ឋាភិបាលបង្កើតការងារធ្វើផ្តល់ប្រាក់ប្រមាណជា ៣ ០០០ លានដុល្លារក្នុងមួយឆ្នាំ។ យើងបញ្ជូនពលករទៅកូរ៉េខាងត្បូងបានប្រមាណជា ១ ៥០០ លានដុល្លារ បញ្ជូនទៅជប៉ុនបានប្រមាណជា ១ ៤០០ លាន​ដុល្លារ បញ្ជូនទៅថៃបានប្រមាណជា ៤០០ លានដុល្លារ បញ្ជូនទៅម៉ាឡេស៊ីប្រមាណជា ៣០០ លានដុល្លារ។ ប្រាក់នេះជាប្រាក់របស់អ្នកណា? ប្រាក់នេះហូរចូលហោប៉ៅប្រជាជន។ រាល់ថ្ងៃ ប៉ុន្មានម៉ឺននាក់នេះ ក្នុងមួយខែៗ តើប៉ុន្មានសិបម៉ឺនទៅ? ឥឡូវយើងគិតថា ២ម៉ឺននាក់ទៅចុះ ២ម៉ឺននាក់ គុណនឹង ២០០ ដុល្លារ វាស្មើនឹងប៉ុន្មាន? មួយខែ ៤ លានដុល្លារ (…) គិតទាំង ៥ ម៉ឺននាក់ … មួយឆ្នាំជាង១០០ លាន … នេះឱកាសការងារ។ ខ្លះជេរយើងថា យើងបញ្ជូនមនុស្សទៅឲ្យធ្វើការនៅប្រទេសក្រៅ ទៅធ្វើខ្ញុំគេ។ ប៉ុន្តែពួកវាទៅរៃអង្គាសលុយពីប្រជាជននៅឯកូរ៉េ ជាពិសេសកូរ៉េហ្មង។ ឥឡូវ យឹម ស៊ីណន ដែលជាមេក្លោងនៅកូរ៉េប៉ុន្មានឆ្នាំ រៃលុយឲ្យក្បាលអាអស់ហ្នឹងបានប៉ុន្មានទៅ? មិនតិចទេណា … ឥឡូវមកអស់ហើយ ហ្នឹងគឺមេបាតុ​កម្មគាំទ្រពួកប្រឆាំងនៅកូរ៉េខាងត្បូង។ ឥឡូវជាអនុរដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះ​បណ្តាលវិជ្ជាជីវៈ ហើយជួយមើលកម្មករនៅកូរ៉េខាងត្បូង និងកម្មករនៅប្រទេសក្រៅ ដើម្បីសេចក្តីសុខសាន្ត។ យើងបង្កើតការងារនៅខាងក្នុងផង យើងរកទីផ្សារការងារនៅខាងក្រៅផង។

ថៃបញ្ចេញពលករជំនាញទៅប្រទេសបៀវត្សរ៍ខ្ពស់ ខ្វះពលកម្មយកពលករពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា

មិនមែនមានតែប្រទេសខ្មែរទេ សូម្បីតែប្រទេសថៃ។ ថៃគាត់ឆ្លាតណាស់ ឆ្លាតត្រង់អី? នៅត្រង់ថា គាត់មានពលករជំនាញ។ គាត់បញ្ជូនទៅកូរ៉េខាងត្បូង គាត់បញ្ជូនទៅកោះតៃវ៉ាន់ គាត់បញ្ជូនទៅមជ្ឈឹមបូព៌ា ទទួលបានបៀវត្សរ៍ខ្ពស់។ ពេលខ្វះកម្មករនៅខាងក្នុង គាត់យកពលករពីកម្ពុជា ពីឡាវ ពីមីយ៉ាន់ម៉ា មកធ្វើការជំនួសវិញ។ វាជារឿងធម្មតាខ្លាំងណាស់។ ឥឡូវនេះ សូម្បីប្រទេសយើង ហ្វីលីពីនមានប្រមាណជិត ១ ម៉ឺននាក់ ហើយក្រៅពីនោះ មានតាំងពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងជនជាតិដទៃទៀត ដែលធ្វើការនៅក្នុងប្រទេសកម្ពុជា។ ហ្នឹងជាធម្មតានៃចរន្តដោះស្រាយការងារធ្វើ។ ហ្វីលីពីនជាប្រទេសដែលមានពលករចេញទៅក្រៅប្រទេសច្រើនជាងគេ ជាង១០ លាននាក់។ ហ្វីលីពីនគាត់បណ្តុះបណ្តាលជំនាញដូចជាអ្នកបម្រើតាមផ្ទះនៅហុងកុងកាលពីពេលមុន ភាគច្រើនគឺហ្វីលីពីនតែម្ដង។ ឥឡូវ គេហៅថាមន្ត្រីអង្គការសហប្រជាជាតិ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលបរទេសខ្លះ គាត់មកនៅស្រុកខ្មែរគាត់ជួលជនជាតិហ្វីលីពីនមកដើម្បី​​បម្រើតាមផ្ទះរបស់គាត់។ វាមកស្អីឡើង យើងថាបង្កើតរោងចក្រឲ្យកម្មករមានការងារធ្វើ … និយាយឲ្យខ្មែរធ្វើខ្ញុំគេ។ ឥឡូវអញ្ចេះ បើអត់មានថៅកែវិនិយោគជារោងចក្រទេ តើយើងបានការងារពីណាធ្វើ? វាអត់មានការងារពីណាធ្វើទេ។

(១៥) ចុះថ្លៃមិនបាន រក្សាថ្លៃភ្លើងដដែល

យើងត្រូវបង្កើតឱកាសល្អសម្រាប់អ្នកវិនិយោគមកដាក់ទុន។ សូមបញ្ជាក់ណា ប្រទេសនានាតម្លើងថ្លៃភ្លើង តែកម្ពុជាខ្ញុំសំណូមពរឲ្យក្រុមហ៊ុនអគ្គិសនីកុំតម្លើងថ្លៃ។ តម្លើងថ្លៃភ្លើងគឺប៉ះពាល់ រង្គើពេញប្រទេស។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ប្រទេសវៀតណាមខ្វះភ្លើងខ្លាំងណាស់ ដោយសារតែរលកកំដៅម្ខាង។ ម្ខាងទៀតការផលិតរបស់គាត់តម្រូវការកាន់តែច្រើន គាត់ខ្វះ។ ដូចជានៅហាណូយ មានព័ត៌មានថានៅតាមផ្ទះខ្វះអគ្គិសនី អញ្ចឹងគាត់នាំគ្នាទៅផ្សារទំនើប ព្រោះផ្សារទំនើបមានម៉ាស៊ីនត្រជាក់។ គាត់ទៅផ្សារទំនើបទិញអីវ៉ាន់ផង ជ្រករលកកំដៅផង។ នៅកម្ពុជា យើងអត់តម្លើងថ្លៃភ្លើង​ទេ។ អគ្គិសនីរបស់យើងជួបប្រទះនឹងការលំបាក តែយើងបានខិតខំដោះស្រាយ។ បើយើងអត់មានអគ្គិសនីគ្រប់គ្រាន់ គេអត់មកវិនិយោគ អគ្គិសនីថ្លៃខ្ពស់ពេក គេក៏អត់មកវិនិយោគ មិនត្រឹមតែគេមិនមកវិនិយោគ ប្រជាជនខ្មែរក៏ត្រូវបង់ថ្លៃភ្លើងខ្ពស់។ សូមបញ្ជាក់ជូនកម្មករនៅទីនេះ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស នយោបាយលើវិស័យអគ្គិសនី គឺយើងអត់តម្លើងថ្លៃភ្លើងទេ។ យើងរកវិធីចុះ ប៉ុន្តែបើចុះមិនបានទេ ក៏សុំរក្សាកុំឲ្យឡើង។ ឥឡូវនេះ ភូមិស្ទើរតែទាំងអស់ហើយដែលមានភ្លើងប្រើ។ នៅសល់ភូមិខ្លះដែលទើបនឹងកើតបាន១០ ផ្ទះ ឬ២០ ផ្ទះ នៅដាច់ឆ្ងាយពីគេ ហ្នឹងបណ្តាញជាតិទៅមិនដល់ទេ។ ប៉ុន្តែពួកគាត់ក៏អត់មានប្រើចង្កៀងប្រេងកាត ឬក៏ចន្លុះដូចកាលពីពេលមុនទេ។ ពួកគាត់ប្រើធុងអាគុយ ដើម្បីបង្កើតទៅជាដាក់អំពូល។ កន្លែងខ្លះគាត់ប្រើពន្លឺព្រះអាទិត្យ ដើម្បីដាក់លើផ្ទះ ហើយមានភ្លើង។ ទោះបីបណ្តាញជាតិទៅមិនដល់ ប៉ុន្តែពួកគាត់អាចមានលទ្ធភាពដាក់អាហ្នឹង។

(១៦) ម្ចាស់បុរី គួររៀបចំឥណទានជាថ្មីទៀត បន្ទាប់ពីគ្រាវិបត្តិកូវីដ១៩

មានរឿងមួយ ខ្ញុំក៏គួរតែនិយាយនៅថ្ងៃនេះ ដើម្បីសុំការយោគយល់ពីសំណាក់ម្ចាស់បុរីដែលលក់ផ្ទះ។ ពេល វិបត្តិកូវីដ-១៩ មកដល់ ធនាគារជាតិក៏ដូចជាមីក្រូហិរញ្ញវត្ថុបានរៀបចំឥណទានឡើងវិញហើយ រាប់សែនគណនីនោះ។ ឧទាហរណ៍ថា រយៈពេលសង ត្រូវសងក្នុងរយៈពេល ៥ ឆ្នាំ គាត់អាចបន្ថយរយៈពេលសងទៅជា ៧ ឆ្នាំ ឬ ៨ ឆ្នាំ ឬគាត់យករបស់ទៅដាក់បញ្ចាំ តម្លៃអចលនទ្រព្យរបស់គាត់ដាក់បញ្ចាំបានត្រឹមតែ ៣ ម៉ឺនទេ តែដើម្បីផ្តល់ទុនបន្ថែមសម្រាប់ការរកស៊ី គេពង្រីកទំហំនៃរបស់បញ្ចាំហ្នឹងទៅជា៥ ម៉ឺន។ ឥឡូវនេះ បញ្ហាស្ថិតនៅត្រង់ថា​ ​តាមបុរីនានាកិច្ចសន្យាពិតជាមានហើយរវាងអ្នកលក់និងអ្នកទិញ ក្នុងការបង់រំលស់ផ្ទះ បង់រំលស់រថយន្ត ជាពិសេសគឺបង់រំលស់ផ្ទះហ្មងតែម្តង។ ខ្ញុំសូមឲ្យម្ចាស់បុរីទាំងអស់ផ្តល់ការយោគយល់ចំពោះការលំបាករបស់អ្នកដែលធ្លាប់តែមានប្រាក់ចំណូលខ្ពស់ក៏ប៉ុន្តែប្រាក់ចំណូលធ្លាក់។ គប្បីរៀបចំឥណទានឡើងវិញ ដូចជាគ្នាខ្វះខាតមិនបានបង់ប៉ុន្មានខែ? ឧទាហរណ៍ថាឥឡូវត្រូវឲ្យបង់មួយខែត្រូវបង់ ៥០០ ហើយបង់រយៈពេល១៥ ឆ្នាំ។ ឥឡូវយើងអាចរៀបចំឥណទានឡើងវិញ តាមរយៈថាពីដើមបង់ ១៥ ឆ្នាំ បង់មួយខែ ៥០០ ឥឡូវយើងទាញ​​អូសបន្លាយឲ្យទៅបង់២០ ឆ្នាំ ជាមួយនឹងការបន្ថយមកបង់ត្រឹមតែ៤០០ ឬ៣៥០មួយខែ។ ធ្វើយ៉ាងនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗ ដែលវាជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ។

(១៧) រាជរដ្ឋាភិបាលត្រូវគាំពារទាំងខាងម្ចាស់បុរីទាំងខាងអ្នកត្រូវបង់ផ្ទះរំលោះក្នុងបុរី

ថៅកែអត់មានអីខាតទេ។ ការពិតថៅកែ/ម្ចាស់បុរី គឺចំណេញទៅវិញទេ។​ ចំណេញត្រង់អី? ការប្រាក់នៅតែការប្រាក់ដដែលហ្នឹង ហើយអូសបន្លាយពេលសង អញ្ចឹងការប្រាក់នៅតែ(បាន)។ គាត់អត់មានអីខាតបង់សោះ។ ខ្ញុំសូមស្នើឲ្យក្រុមហ៊ុនអចលនទ្រព្យ ដូចជាលោកឧកញ៉ា លី ហួរ ជាប្រធានសមាគមអចលនទ្រព្យ ធ្វើការលើរឿងនេះជាមួយនឹងសមាជិកសមាគមនិងតាមបុរីនានា។ កុំថាមិនបានបង់ក្នុងខែហ្នឹង រឹបអូសក្នុងខែហ្នឹង។ ខ្ញុំទទួលបានព័ត៌មានខ្លះ ត្រង់ពិតឬមិនពិតគឺខ្ញុំមិនទាន់រកការបញ្ជាក់ទេ ប៉ុន្តែបើធ្វើយ៉ាងនេះនឹងខូចខាតធ្ងន់។ សេដ្ឋកិច្ចនឹងដើរដល់ដំណាក់កាលមួយគ្រោះថ្នាក់ ហើយអ្នកដែលគ្រោះថ្នាក់គឺអ្នកដែលបង់រំលស់ដែលត្រូវគេរឹបអូស​ផ្ទះ។ ឥឡូវថា បង់បានផ្ទះហ្នឹង ៧ ម៉ឺនដុល្លារ។ បង់បានដល់ទៅ ៥ ម៉ឺនដុល្លារហើយ ស្រាប់តែមិនបានបង់ក្នុងមួយរយៈពេល គេរឹបអូស។ អញ្ចឹង ៥ ម៉ឺនដុល្លារក៏ត្រូវបាត់ ផ្ទះក៏អត់។ វាជាការឈឺចាប់មួយ ដែលរាជរដ្ឋាភិបាលត្រូវតែមានការគាំពារទាំងសងខាង។ ខ្ញុំបានលើកហេតុផលហើយ ម្ចាស់បុរីដែលលក់ផ្ទះអត់មានអីខាតទេ គ្រាន់តែពន្យារពេល។ ការសងនៅតែសង។ ប៉ុន្តែពីមុនធ្លាប់ថាបង់ផ្តាច់១៥ ឆ្នាំ ក្នុងមួយខែបង់ ៥០០ ឥឡូវពន្យារទៅជាការបង់២០ ឆ្នាំ ប៉ុន្តែបង់មួយខែត្រឹមតែ ៤០០ ឬ ៣០០ ទៅវិញ។ បើធ្វើយ៉ាងដូច្នេះបាន ទាំងសងខាងឈ្នះទាំងអស់គ្នា។

(១៨) ការរឹបអូសផ្ទះមិនមែនជារឿងល្អសំរាប់សេដ្ឋកិច្ចជាតិ

ខ្ញុំសុំដោយទទូចចំពោះម្ចាស់បុរី អ្នកធ្វើសំណង់ ផ្តល់នូវការយោគយល់បែបនេះ សម្រាប់អ្នកដែលទិញផ្ទះ។ ការ​រឹបអូសណាមួយមិនមែនជារឿងល្អសម្រាប់សេដ្ឋកិច្ចជាតិ សម្រាប់សង្គមសេដ្ឋកិច្ចរបស់កម្ពុជាទេ។ វានឹងទម្លាក់អ្នកដែលបានរកប្រាក់បង់ហើយ ជួនកាលបង់បាន១ ភាគ ៣ ជួនកាលបង់បានពាក់កណ្តាល ជួនកាលបង់បាន ២ ភាគ ៣ ស្រាប់តែត្រូវគេរឹបអូស។ វាជារឿងឈឺចាប់។ ខ្ញុំគិតថាថ្ងៃនេះ គឺជាការបញ្ជូនសារមួយទៅសម្រាប់ផ្នែកអចលនទ្រព្យ។ កន្លងទៅ យើងបានធ្វើការរៀបចំឥណទានឡើងវិញគ្រប់វិស័យរាប់សែនគណ​នី ទាំងវិស័យកសិកម្មទាំងវិស័យឧស្សាហកម្ម ទាំងវិស័យសេវា ដែលជំពាក់ធនាគារ ឬមីក្រូហិរញ្ញវត្ថុ។ យើងរៀបចំឡើងវិញ ដោយពន្យាររយៈពេលសង ឬក៏បង្កើនប្រាក់កម្ចី យោគយល់ចំពោះការលំបាក។ បញ្ហាស្ថិតនៅត្រង់ ឥឡូវនេះប្រឈមជាមួយនឹងម្ចាស់បុរី។ គ្នាគ្មានប្រាក់បង់គ្រប់ ហើយត្រូវបានរឹបអូសផ្ទះ។ ខ្ញុំអង្វរករ ដើម្បីជាការធានាឲ្យសេដ្ឋកិច្ចកម្ពុជា ធានាឲ្យបងប្អូនដែលមិនមានប្រាក់គ្រប់ដើម្បីបង់។ ថៅកែអត់មានអីខាតទេ។ ប្រាក់ដើមនៅតែប្រាក់ដើម ការប្រាក់នៅតែការប្រាក់ ការប្រាក់បានវែងទៀតផងពីការបង់ផ្តាច់១៥ ឆ្នាំទៅថែម៥ ឆ្នាំទៀត ការប្រាក់ដដែល។ អញ្ចឹងវាចំណេញថែមទៀតផង។ សូមផ្តល់ការយោគយល់បែបនេះ …។

(១៩) បើរឹបអូសថ្មីៗ សូមអញ្ជើញគាត់មករស់នៅវិញ ឬសងប្រាក់កាសខ្លះត្រឡប់មកវិញ

សូមឲ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាប្រធានគណកម្មាធិការគោលនយោបាយសេដ្ឋកិច្ច(និងហិរញ្ញវត្ថុ) ពិនិត្យមើលបញ្ហានេះ ហើយផ្តល់ការណែនាំបន្ថែម រឿងទាក់ទិនជាមួយនឹងបញ្ហាកុងត្រារវាងម្ចាស់សំណង់ (ឬ)អ្នកធ្វើផ្ទះលក់ និងអ្នកដែលទៅទិញផ្ទះ ដែលចុះហត្ថលេខាជាមួយគ្នា។ នៅក្នុងកុងត្រាតែងតែមានដាក់ថា បើមិនសងក្នុងរយៈពេលប៉ុន្មាន ហ្នឹងត្រូវតែរឹបអូស។ អញ្ចឹងទេ ការរឹបអូសអាក្រក់មើលណាស់ ហើយបង្កើតនូវការឈឺចាប់ នូវការបាត់បង់សម្រាប់អ្នកដែលត្រូវបានគេរឹបអូស។ ក្នុងករណីដែលរឹបអូសហើយ ប្រសិនបើអស់លោកឧកញ៉ាអាចធ្វើទៅបានអញ្ជើញម្ចាស់ផ្ទះឲ្យត្រឡប់មកវិញ ឬក៏អស់លោកអាចផ្តល់នូវប្រាក់កាសខ្លះសម្រាប់អ្នកផ្ទះដែលថៅកែបានរឹបអូស​។ នេះជាការអង្វរ​កររបស់ខ្ញុំដើម្បីសុំឲ្យផ្តល់នូវការយោគយល់។ អ្នកដែលមិនទាន់បានរឹបអូស ក៏មិនត្រូវមានការរឹបអូសតទៅទៀត ដោយត្រូវរៀបចំឥណទានឡើងវិញ ពន្យាររយៈពេលសង បង់កាត់បន្ថយនូវចំនួនប្រាក់ដែលត្រូវបង់ប្រចាំខែ … តាមដែលអាចធ្វើទៅបាន។ សម្រាប់ករណីដែលបានរឹបអូសរួចមកហើយ ក្នុងពេលខ្លះបង់អស់៥ ទៅ៦ ម៉ឺនហើយ បើសិនជារឹបអូសថ្មីៗ អាចអញ្ជើញគាត់ត្រឡប់មកវិញ ឬហោចណាស់ផ្តល់ឲ្យគាត់នូវប្រាក់ខ្លះបានទេ? ខ្ញុំគិតថាអាចធ្វើបាន។

រឹបអូសយករបស់គាត់ដែលបានចំណាយអស់ប៉ុន្មានឆ្នាំហើយនោះ។ ខ្ញុំគិតថាឧកញ៉ា ថៅកែនៅកម្ពុជា មិនចិត្តអាក្រក់រហូតដល់ប៉ុណ្ណឹងទេ។ យប់ស្អែក ខ្ញុំនឹងជួបអ្នកឧកញ៉ាទាំងនោះ។ អាចនឹងមានអ្នកឧកញ៉ាមួយចំនួនរកស៊ីខាងផ្នែកអចលនទ្រព្យ។ សាររបស់ខ្ញុំទៅនេះ បញ្ជូនឲ្យអ្នកឧកញ៉ាពិនិត្យពិច័យដោយចិត្តធម៌ ចិត្តសប្បុរស ហើយយកផ្លូវឈ្នះ-ឈ្នះគឺជាគោល។ គ្នាបង់អស់១០ ម៉ឺនហើយ ស្រាប់តែឥឡូវរឹបអូសគ្នាយកទៅបាត់។ អញ្ចឹង​តើឲ្យមកវិញ៥ ម៉ឺនបានទេ? ឬក៏ទើបរឹបអូសថ្មីៗ អញ្ជើញគាត់ត្រឡប់មកវិញ។ ខ្ញុំរៀបចំឥណទានឲ្យអ្នកឯងឡើងវិញ ឲ្យអ្នកឯងមកនៅផ្ទះ។ ធ្វើបុណ្យទាន់ជាតិនេះ កុំចាំជាតិក្រោយ។ ហ្នឹងធ្វើបុណ្យ អញ្ចឹងបានបុណ្យ។ បើមិននៅឋានមនុស្សទេ អាចទៅឋានទេវតា ឬឋាននិព្វាន។ និយាយដល់រឿងហ្នឹង ខ្ញុំសុំនិយាយបន្តិចចុះ ចាស់ៗចេះតែថាសុំឲ្យ ជូនពរឲ្យសម្តេចឲ្យអាយុវែង ហើយឲ្យទៅឋានបរលោក ឋានព្រះនិព្វាន។ សុំទោស! មិនទៅទេ។ ​ឋានទេវតាក៏អត់ទៅដែរ ឋានព្រះនិព្វានក៏អត់ទៅទៀត សុំនៅឋានមនុស្សហើយ​។ ឥឡូវទៅឋានទេវតាទៅធ្វើអី? យើងមើលក្នុងរឿងមើល ទេវតាក៏មានទាហាន​។ ទេវតាយាមទ្វារខាងកើត ទេវតាយាមទ្វារខាងលិច ទេវតាស័ក្តិប៉ុណ្ណេះ ស័ក្តិប៉ុណ្ណោះ ដូចតែគ្នាដដែល។ អញ្ចឹងយើងនៅឋានកណ្តាលមានគុយទាវស៊ីមិនល្អជាង ចាំទៅនៅឋានទេវតាធ្វើអី? គ្រាន់តែសញ្ញាគណបក្សប្រជាជនរូបទេវតាទៅបានហើយ។ ខ្ញុំមិនទៅឋានទេវតាទេ … នៅនេះដើរជួបកម្មករ/ការិនី បាន selfie ជាមួយគ្នា ប៉ុន្តែ នៅតែមានអ្នកលេងខូច ខ្លះអត់មក selfie សុំថើបមួយខ្សឺតទៅបាត់។

ថ្ងៃមុនកូននោះគេផ្តាំត្រឡប់ទៅវិញ។ កន្លងទៅ (កូន)ចុះទៅតាមវត្ត គាត់ថា ពុកឲ្យចុះទៅតែវត្ត ហើយគាត់ចុះទៅតាមរោងចក្រ សុទ្ធតែនារីស្អាតៗ ឯគេទៅតាមវត្ត លេងដោយកាកស្លាមកតែម្តង ចុះចាស់ៗចាប់ថើប។ ប៉ុន្តែអានេះវាជាការស្រលាញ់ ការផ្តល់ការរាប់អានតែប៉ុណ្ណោះ។ ក្មួយៗចាត់ទុកពូ មិនមែនត្រឹមតែជានាយករដ្ឋមន្រ្តីរបស់ប្រទេសទេ ក៏ប៉ុន្តែ ក្មួយៗចាត់ទុកពូនេះ ជាឪពុកមា ជាពូ ជាអ៊ំ ជាជីតា នោះហើយជាការលើកទឹកចិត្ត ដែលធ្វើឲ្យពូមិនអស់កម្លាំងទេក្នុងការធ្វើដំណើរនោះ ព្រោះនេះជាការផ្តល់ការលើកទឹកចិត្តធំណាស់ សម្រាប់ការផ្តល់នូវការស្រលាញ់រាប់អាន ពីសំណាក់ប្រជាពលរដ្ឋរបស់យើង ព្រោះមនុស្សក៏ត្រូវការការលើកទឹកចិត្តដែរណា។

(២០) EBA គង់នឹងបាត់នៅឆ្នាំ ២០២៧, កម្ពុជាមិនរងផលប៉ះពាល់ពី(ការដក) GSP ទេ, ពង្រឹងភាពធន់

អាមួយនោះថា លោក ហ៊ុន សែន មិនហ៊ានទៅជួបកម្មករទេ ខ្លាចកម្មករ ៤ ឬ ១០ នាក់ ស្រែកទារ EBA។ អ្ហែងមើលទៅ អញជួបម្តង ១៨ ០០០ នាក់។ គេមិនដឹងថា EBA ហ្នឹងជាស្អីផងទេ។ មិនមែនថា ក្មួយៗមិនដឹងទេ ប៉ុន្តែក្មួយៗបានរងគ្រោះដោយសារ EBA ហើយឬនៅ? វាអត់រងគ្រោះផង​។ គេនិយាយគ្នាហើយតើ អារឿងហ្នឹងនោះ។ EBA ហ្នឹង វាគង់តែបាត់ទេ។ ឆ្នាំ២០២៧ វាបាត់ហើយ​។ បើបានជាបាត់ វាក៏អត់បញ្ហាទេ។ យើងប្រឹងខ្លួនឯងទៅ។ កុំប្រើអុកស៊ី(ហ្សែន)គេច្រើនពេក។ ក្រែងលោគេដកអុកស៊ី(ហ្សែន)ទៅវាដាច់ខ្យល់។ GSP (Generalized System of Preferences) របស់សហរដ្ឋអាមេរិក ចំពោះ ៣៧ ប្រទេស អត់ទាន់បានទាំងអស់។ ត្រង់ប្រទេសណារងគ្រោះខ្ញុំមិនដឹង តែប្រទេសកម្ពុជាអត់បានរងគ្រោះក្នុងការនាំទៅទីផ្សាររបស់សហរដ្ឋអាមេរិកទេ។ នេះគឺជាការពង្រឹងភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា។ សុទ្ធតែលោក ហ៊ុន សែន មិនហ៊ានដើរជួបប្រជាជនទេ។ អត់ជួប១០ នាក់ទេ ជួបឡើងរាប់ម៉ឺននាក់ រាប់ពាន់នាក់ រឿងអីទៅខ្លាចប្រជាជនខ្លួនឯង។ បើក្រុមអ្នកឯងសម្ងំនៅណាលួចបាញ់ អាហ្នឹងមិនដឹងទេ អាហ្នឹងគឺរឿងរបស់អ្នកឯងផ្សេង។

(២១) សង្រ្គាមនៅអ៊ុយក្រែននិងទណ្ឌកម្មហួសហេតុនៃក្រុមអឺរ៉ុប ប៉ះពាល់ប្រាក់ចំណូលស្ទើរតែគ្រប់ប្រទេស

ខ្ញុំអំពាវនាវសាជាថ្មី ចំពោះអ្នកម្ចាស់លក់ផ្ទះទាំងអស់ ដែលត្រៀមរឹបអូសផ្ទះអ្នកណា ឈប់សិន និយាយគ្នាសិន។ ផ្អាកត្រឹមប៉ុណ្ណឹង កុំមានការរឹបអូសតទៅទៀត។ ថ្ងៃនេះឬថ្ងៃស្អែក ចាប់ពីម៉ោងទទួលនូវសាររបស់ខ្ញុំគឺឲ្យឈប់សិន។ វិធីមានតែមួយទេ។ ឥឡូវថាលទ្ធភាពរបស់អ្នកឯងសង វារឿងពិតនៃកាត់បន្ថយប្រាក់ចំណូលដោយសារកូវីដ-១៩ និងដោយសារសង្រ្គាមនៅអ៊ុយក្រែន និងទណ្ឌកម្មហួសហេតុនៃក្រុមអឺរ៉ុប ដែលធ្វើឲ្យប៉ះពាល់នៃប្រាក់ចំណូលស្ទើរតែគ្រប់ប្រទេសទាំងអស់ រាប់ទាំងកម្ពុជា។ អញ្ចឹងសូមមេត្តាយោគយល់លើកន្លែងហ្នឹង … បញ្ឈប់ភ្លាមនូវសកម្មភាពរឹបអូស ហើយរៀបចំឥណទានឡើងវិញ។ ឯអ្នកដែលទិញក៏ត្រូវតែមានការទទួលខុសត្រូវតែសងគេ គ្រាន់តែកាត់បន្ថយថាមួយខែ ៥០០ ដុល្លារ ឲ្យមកនៅ ៣០០ ដុល្លារ តែត្រូវតែបង់។ កុំឲ្យនៅត្រឹម ៣០០ ឮនាយករដ្ឋមន្រ្តីនិយាយអញ្ចឹង មិនខ្ចីបង់។ ហ្នឹងក៏អត់បានដែរ។ ឯអ្នកដែលបានគេរឹបអូសហើយ ថៅកែពិនិត្យមើល អាចឲ្យត្រឡប់ទៅវិញខ្លះទេ។ យកលុយប្រាក់គេទទេមកទាំងអស់ អាហ្នឹងដូចជាវាហួសហេតុពេកហើយ។​

(២២) សង្ឃឹមថាម្ចាស់បុរីយោគយល់ ហើយរៀបចំឥណទានឡើងវិញ

សូមអ្នកជំនួយការរបស់ខ្ញុំដែលទទួលបន្ទុកលើកិច្ចការវិនិយោគនេះ ពិនិត្យមើលតាមដាន បុរីណាខ្លះដែល​មាន(ករណីនេះ) ខ្ញុំចង់ឲ្យមានការបូកសរុបឲ្យខ្ញុំមួយ​។ តើក្នុងរយៈពេលកន្លងទៅអ្នកដែលគេរឹបអូសផ្ទះមានប៉ុន្មាន? ខ្ញុំចង់ដឹងអាហ្នឹង។ បុរីណាខ្លះរឹបអូស ហើយដាក់ជាបញ្ជីយកមកឲ្យខ្ញុំ។ ប្រគល់ភារកិច្ចឲ្យ សុខ ចិន្តា ធ្វើកិច្ចការ​នេះជាក់លាក់។ តើមនុស្សប៉ុន្មាននាក់ត្រូវបានគេរឹបអូសផ្ទះ? តើម្នាក់ៗគឺត្រូវបង់ឲ្យគេប៉ុន្មានរួចហើយ (ដែលត្រូវ)គេរឹបអូស? សូមអញ្ជើញទៅស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យើងពិបាកដើរតាមបុរី ទាល់តែមានអ្នកត្រូវគេរឹបអូសមកធ្វើទំនាក់ទំនងជាមួយយើង ទើបយើងដឹងបាន។ ខ្ញុំគ្រាន់តែចង់បានតួលេខនេះ តើបុរីណាខ្លះដែលបានរឹបអូស … ឧទាហរណ៍ថា សម្ដេច ម៉ែន សំអន តើគាត់បានបង់ឲ្យគេបានប៉ុន្មានហើយ ទើបគេរឹបអូស។ អញ្ចឹងយើងពិនិត្យមើល តើបុរីមួយៗនោះរឹបអូសទៅបានលុយគេប៉ុន្មាន? យើងចង់ដឹង។ ហ្នឹងគឺជាផ្នែកមួយនៃយុត្តិធម៌សង្គមដែលខ្ញុំត្រូវតែយកខ្លួនមកពាំង ព្រោះការរឹបអូសនោះវាឆៅពេក … យើងចង់ដឹងបុរីមួយៗប៉ុន្មាន? ជួនកាលយកលុយរឹបអូសគេនោះទៅធ្វើអ្នកមានឆ្កុយទៅ។ បង្កើតទឹកភ្នែកសម្រាប់អ្នកដែលត្រូវគេរឹបអូស។ ទឹកភ្នែកទាំងប្ដី ទាំងប្រពន្ធ ទាំងឪពុក ទាំងម្ដាយ ទាំងកូន ទាំងចៅ នៅកន្លែងនោះ។

ថ្ងៃនេះបានបញ្ជូនសារមួយជាក់លាក់ដើម្បីឲ្យពិនិត្យមើលបញ្ហានេះ។ ខ្ញុំសង្ឃឹមថា ម្ចាស់បុរីទាំងឡាយយោគយល់ ហើយរៀបចំឥណទានឡើងវិញ។ អត់មានអីខាតទេ។ កន្លងទៅ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ក៏បានធ្វើការរៀបចំសម្រាប់សម្រួលទៅដល់អ្នកវិនិយោគលើអចលនទ្រព្យច្រើនដែរ តែលក្ខខណ្ឌអនុគ្រោះនោះក៏ត្រូវបានផ្ដល់សម្រាប់ម្ចាស់បុរី រៀបចំជាមួយអ្នកដែលជាអតិថិជនទិញរបស់ខ្លួន។​ ខ្ញុំគិតថា ជារឿងសំណូមពរសមហេតុសមផល។ តែរឿងបង់រំលស់ឡាន វាគ្មានថៅកែឡានឯណាទៅល្ងង់រឹបអូសអាឡានដែលគេបានបើក ខ្ញុំបន់ឲ្យតែគេរឹបអូសផង ឧទាហរណ៍ ឡានយកទៅបើក ថាបង់រំលស់ ២ ឆ្នាំ យកទៅបើកបានមួយឆ្នាំហើយ រឹបក៏រឹបទៅ ព្រោះវាស្មើនឹងថ្លៃជិះកន្លងទៅហើយ។ ថៅកែឡានច្បាស់ជាមិនល្ងង់ទៅរឹបអូសទេ ប៉ុន្តែបើថៅកែផ្ទះច្បាស់ជាទៅរឹបអូសហើយ ព្រោះរឹបទៅវាបានចំណេញលុយដែលគេបានបង់រួច ហើយយកផ្ទះនោះទៅលក់ទៀត។ នេះគឺជាចំណុចដែលគួរតែត្រូវនិយាយ។

ឯកឧត្ដម សូ ណារ៉ូ ពីសហរដ្ឋអាមេរិកមក ចាប់អារម្មណ៍ពីបញ្ហាហ្នឹ​ង។ គាត់បានផ្ញើសារមកឲ្យខ្ញុំនូវបញ្ហាមួយចំនួន។ គាត់បានសួរមក សូមផ្ដល់យោបល់ឲ្យសម្ដេច។ គាត់ត្រូវបានតែងតាំងជារដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលនឹងមកនៅពេលខាងមុខនេះ។ ហ្នឹងហើយដែលហៅថា ធាតុចូលនៃអ្នកផ្ដល់យោបល់។ អញ្ចឹង​ឯកឧត្ដម សុខ ចិន្ដា ​មមាញឹកធ្វើកិច្ចការងារនេះ ហើយប្រកាសឲ្យអ្នកដែលត្រូវគេរឹបអូសផ្ទះហ្នឹងមក ដើម្បីយើងសិក្សាមើល។ បុរីមួយៗរឹបអូសគេទំហំប្រាក់ប៉ុន្មាន? យើងអាចដឹងបាន ជួនកាលប្រកាសត្រឹមតែប៉ុន្មានថ្ងៃសោះ ស្រាប់តែរឹបអូសគ្នាបាត់ ព្រោះវាមានកុងត្រា។ បើគ្មានអន្តរាគមន៍ពីខាងលើទេ ប្រហែលជារឿងនេះនៅបន្ត បង្កើតការឈឺចាប់សម្រាប់មនុស្សកាន់តែច្រើន។ ការគ្រប់គ្រងប្រទេសមួយវាត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ។ អ្នកណាក៏ជាមនុស្សនៅក្នុងប្រទេសកម្ពុជា ដែលយើងមានការទទួលខុសត្រូវ។

(២៣) សុខដុមភាវូបនីយ៍កម្មជាតិសាសន៍/សាសនា ចំណាយឧបត្ថម្ភមាតុភាព(មុន ក្នុងពេល និងក្រោយ)ប្រមាណ ២០ លានដុល្លារ/ឆ្នាំ

ខ្ញុំថាមិនចង់និយាយច្រើនទេ។ ​​អ្នកទៅចាំនៅផ្ទះម៉ោង៩ កន្លះ។ ខ្ញុំពិតជាវង្វេងមែនឥឡូវនេះ ទាំងផ្លូវគោក ទាំងផ្លូវអាកាស។ ម្សិលមិញ ពេលមក ដោយសារតែឯណាឡើងមកដល់ហើយ មើលទូរស័ព្ទនេះ ក្រឡេកចុះទៅ​ក្រោម មិនដឹងថាកន្លែងណា។ ត្រឡប់ទៅវិញ រវល់តែងាកចុះឡើងមើលទូរស័ព្ទ ហោះកាត់ភ្នំពេញទៀត អត់ដឹងថាកន្លែងណាៗ។ ព្រឹកមិញ ក៏អត់ដឹងថានៅកន្លែងណា។ ហ្នឹងគេហៅថា វង្វេងផ្លូវទៅផ្ទះម៉ែក្មេក។ បន្តិចទៀត ចាប់ផ្ដើមច្រៀងដំបូងគេ ផ្លូវទៅផ្ទះម៉ែក្មេក។ ក្រែងលោក្មួយៗចាប់ផ្ដើមឡកអាហ្នឹងទៅ។ ថ្ងៃនេះ រោងចក្រតែមួយឬបានពាក់អាវពណ៌តែមួយ។ ស្អាតៗណាស់ អាវពណ៌ផ្កាឈូកនេះវ៉ី! សមនឹងរូបរាងស្អាតទៅទៀត កាន់តែស្អាតមួយទឹកទៀតតែម្ដង។

ក្មួយៗជាកម្មការិនីឥស្លាម ទាំងកម្មការិនីឥស្លាម សិស្ស/និស្សិតឥស្លាម ប្រទេសដទៃគេមិនអនុញ្ញាតទេ តែសម្រាប់ប្រទេសកម្ពុជា ពូផ្ដល់នូវការយោគយល់សម្រាប់សិស្ស/និស្សិតឥស្លាមស្លៀកពាក់តាមឯកសណ្ឋានសិស្សក៏បាន ស្លៀកពាក់តាមប្រពៃណីរបស់ខ្លួនក៏បាន។ តាមរោងចក្រក៏ដូចគ្នា ក្រោកឈរឡើង ម្នាក់នោះមានផ្ទៃពោះ … បានសេចក្ដីថា យើងផ្ដល់ភាពអនុគ្រោះសម្រាប់ការស្លៀកតាមឯកសណ្ឋានរបស់រោងចក្រក៏បាន ស្លៀកតាមប្រពៃណីក៏បាន។ នេះជានយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។ ម៉េចបានចេះតែឃ្លុំអញ្ចឹង? គេថាមិនបានទេ បាប។ តែឲ្យប្រុសៗឃើញស្លឹកត្រចៀក កញ្ចឹងកអីនេះ តែគេស្រឡាញ់ យើងមិនព្រមស្រឡាញ់គេវិញ បាប។ ខ្ញុំមិនដឹងថាពិតឬមិនពិតយ៉ាងម៉េចទេ ប៉ុន្តែយើងត្រូវគោរពនូវជំនឿសាសនា។ អរគុណណាស់ ដោះស្រាយការងារធ្វើនៅទីនេះ មិនថាតែខ្មែរ ឬឥស្លាមទេ គឺដោះស្រាយទាំងអស់ ហើយអត់មានថាបក្សណាៗទេ។ នេះជាវិធីដោះស្រាយរបស់យើង។

ខ្ញុំគិតថា រកវិធីចូលផែហើយ តែមិនស្រួលគេថា កាណូតរកចូលផែមិន​​ឃើញទេ វិលមួយជុំចុះឡើង ទៅដល់ណាដល់ណី។ តែអម្បាញ់មិញបានឲ្យសារមួយ។ រឿងនេះធំមិនមែនតូច។ រៀបចំឥណទានឡើងវិញ ធ្វើរាប់សែនគណនីនៅទូទាំងប្រទេស ប៉ុន្តែចាំបាច់ត្រូវតែរៀបចំឥណទានឡើងវិញរវាងម្ចាស់បុរីជាមួយនឹងអ្នកទិញ ដើម្បីចៀសវាងការរឹបអូស។ សុំបញ្ឈប់បន្ទាន់ … ត្រួតពិនិត្យមើលភ្លាមអំពីចរន្តនេះ កុំឲ្យកើតមានទាក់ទិនរឿងនេះ។ អញ្ចឹងទេ ចេះតែលេបយករបស់គ្នា ក្នុងពេលដែលគ្នាទៅមិនរួចតទៅទៀត។

ថ្ងៃនេះ បាននាំមកសម្រាប់កម្មករ/ការិនី ១៨ ០៥៧ នាក់ ដែលមានថវិកាក្រៅពីនំប៉័ង ទឹកក្រូច ទឹកសុទ្ធអីហ្នឹង គឺថវិកា ២ ម៉ឺនរៀលក្នុងម្នាក់ៗជាចំណងដៃជួបជុំគ្នា។ ដាក់កាតទូរស័ព្ទបានប៉ុន្មានថ្ងៃដែរ។ អត់ច្រើនទេ ហើយក្មួយៗប្រាក់ខែច្រើនណាស់ ចង់លើសប្រាក់ខែមន្រ្តីរាជការទៀតទៅផងទន្ទឹមនឹងមានអត្ថប្រយោជន៍នេះ​/នោះ។ សម្រាប់ក្មួយៗជាកម្មការិនីដែលមានផ្ទៃពោះចំនួន៨៥១ នាក់ ក្នុងម្នាក់ៗថវិកា ២០០ ដុល្លារ សម្រាប់ឆ្លងទន្លេ។ ដល់ឆ្លងទន្លេ ក្មួយៗនឹងទទួលបានការឧបត្ថម្ភបន្ថែម។ ឥឡូវក្មួយៗត្រូវដាក់ចូលទៅក្នុងបញ្ជីនៃអ្នកទទួលផលចាប់ពីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ។ ក្រោយពេលដែលគេផ្ដល់៤០ ម៉ឺនរៀល ពេលឆ្លងទន្លេ ក្មួយនឹងទទួលបាន១០ ដងទៀត ម្ដង ៨ ម៉ឺនរៀល អញ្ចឹងនឹងទទួលបាន ៨០ ម៉ឺនទៀត រហូតដល់កូនអាយុ២ឆ្នាំ។ នេះជាគោលនយោបាយជាក់លាក់ ដែលយើងអាចគណនាបានថាកម្រិតទូទាំងប្រទេស យើងនឹងចំណាយប្រាក់ជាង២០លានដុល្លារ ក្នុងមួយឆ្នាំ ដោយរាប់បញ្ចូលទាំងកម្មការិនីនៅតាមរោងចក្រ/សហគ្រាស នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធផងដែរ។ យើងអនុវត្តកន្លងទៅហើយ តែរឿងនេះត្រូវចាប់ផ្ដើមអនុវត្តពីថ្ងៃ១ ខែសីហាទៅ។ អញ្ចឹងពេលនោះ ក្មួយៗនឹងទទួលផលពីរឿងនេះ។ ប៉ុន្តែ អ្នកខ្លះឃើញជិតគ្រប់ខែទៅហើយ តែមិនស្រួលទៅពីនេះទៅ ឆ្លងទន្លេបាត់។ ធ្វើម៉េច ព្រោះពេលវេលាត្រូវមកហើយ វាមកហើយ ទប់វាមិនបានទេ។ ឯខ្លួនខ្ញុំ កូនខ្ញុំនិងចៅខ្ញុំ ចូលចិត្តមកថ្ងៃសីល។ ឲ្យតែថ្ងៃសីលមកហើយ។ ដូចជាពូនេះកើតចំថ្ងៃពេញបូណ៌មី ថ្ងៃសីល។ កូនក៏ភាគច្រើនកើតចំថ្ងៃសីល។ បើថាអាមួយនោះកើតចំថ្ងៃពិសាខបូជាតែម្ដង។ អាហ្នឹងដន្លងជាមួយ សុខ អាន ក្មួយអា កេន នេះ។ កើតភាគច្រើនទាំងចៅ ទាំងកូន រកតែថ្ងៃសីលតែម្ដង។ អាហ្នឹងត្រូវតែមកចំថ្ងៃនោះ។

សម្រាប់គ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល។ ហើយសុំក្មួយៗផ្ដាំផ្ញើទៅសួរសុខទុក្ខចំពោះឪពុកម្ដាយ ហើយខ្ញុំក៏មិនភ្លេចផ្ដាំរឿងនេះ ផ្ដាំក្មួយៗទាំងអស់ជួយថែរក្សាសន្តិភាព ផ្ដាំក្មួយៗទាំងអស់រួមជាមួយថៅកែរោងចក្រ ធ្វើឲ្យមានភាពសុខសាន្តក្នុងរោងចក្ររបស់យើង​ កុំឲ្យរោងចក្ររបស់យើងមានគ្រឿងញៀន មានបងតូចបងធំ ឬអំពើទុច្ចរិតណាមួយក្នុងរោងចក្រ ដែលជាផ្នែកមួយនៃការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព។ ក្មួយៗប្រឹងប្រែងធ្វើការ ជាមួយនឹងការយកចិត្តទុកដាក់ពីសំណាក់ក្រុមថៅកែ ដែលខ្ញុំសូមអរគុណថៅកែរោងចក្រទាំងអស់ ដែលអនុញ្ញាតឲ្យកម្មករ/ការិនីរបស់យើងមកជួបជាមួយខ្ញុំ ហើយសុំក្មួយៗកុំប្រញាប់ប្រញាល់អីពេក ល្ងាចនេះមិនទៅធ្វើការវិញទេ ថ្ងៃនេះបានច្បាប់សម្រាកមួយថ្ងៃពេញ ដោយមានប្រាក់បៀវត្ស។ អញ្ចឹងក្មួយៗខ្លះទាន់ភ្លេងមានស្រាប់ មេឃក៏ស្រទុំ …។ ហើយចុងបញ្ចប់ ជូនពរពិសេសគឺក្មួយៗដែលមានផ្ទៃពោះ សូមឲ្យរក្សាគភ៌ឲ្យបានល្អ ហើយពេលឆ្លងទន្លេដោយសុវត្ថិភាព ហើយជូនពរអ្នកទាំងអស់គ្នាដែលមកជួបជុំនៅទីនេះ សូមជួបប្រទះនឹងសេចក្ដីសុខ សេចក្ដីចម្រើន ជាមួយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

*********

Selected Comments Samdech Techo Hun Sen,
Conversation with workers in Kampong Tralach district, Kampong Chhnang province – Day 2
[Unofficial Translation]


CNV:

(1) The current life expectancy rate of the Cambodian people is 76 years

Today, there are 851 pregnant women (female workers) […] we have a high birth rate. That is not a problem. What should be worrying is when there is a low birth rate, which could lead to a crisis in the future […] in some countries, the population growth is too low, bringing them a crisis after 50 years due to the growing number of old people and fewer young ones. The average life expectancy in Cambodia was more than 50 years previously. Now we can live an average of 76 years. People live longer. It is this longevity that we have to bear (the burden of taking them cares). I told the UN agencies in Phnom Penh that we need to strengthen Cambodia’s virtues, morals, and traditions […] our country has orphanages, but no retirement home because of traditions […]

(2) Population growth rate of 2.4/year, the remaining 5 million people from the Pol Pot regime increased to more than 17 million people

The current growth rate now is 2.4, lower than the 3.8 rate after the liberation. Each year we have an increase of the population by about 300,000. We have made a forecast that at some point our population will reach 20 million. Starting from just around 5 million people, it now over 17 million. If I am not mistaken, some of you who are pregnant may have been born after 1979? […] No less than 70% of you here are born after liberation. That is the result we have realized after the overthrow of the genocidal regime of Pol Pot and the establishment of peace for the country. When you were born in 1982, the war was still going on. But now this generation is very lucky because the war is over […]

(3) Without peace, even survival is difficult

Without peace, do not talk about development, or even about protecting life. It is difficult. Look at Ukraine, Mali, Central African Republic, and the ongoing fight in Sudan – how many people have died? That is the tragedy of war that we do not want to experience its recurrence […] No country in this world where there are more orphans than in Cambodia. In terms of population, there was no country with more orphans and widows than Cambodia at that time. Why? The Khmer Rouge killed their parents, killed their husbands, and left their widows […] they had to eat either corn or bananas to survive. Previously, we would do anything just to fill our stomach. Later, we had to eat full and to your heart’s content. Now stage of eating full and to one’s content is over. We must eat safe and healthy. This issue has become another concern of the Royal Government […]

(4) Workers’ pensions are better than civil servants/armed forces

[…] Until they all meet the required conditions for a certain number of years, civil servants are entitled to retirement schemes […] the condition is more favorable to workers than civil servants and/or the Armed Forces. The civil servants and the armed forces, for example, have to be doing service for 25 years to receive a pension and would not be entitled to it if you do not serve the said period. When we are going into retirement, we will not depend on family members or our children […] we have to ensure the future and think about everything. We think of it not just for that day, but for the future of the people that we enlist in the pension schemes under the labor law. When we grow old, we retire, we do not have to depend on our children to raise us. We have our own salary to support ourselves when we grow old […]

(5) Build infrastructure to support development and attract investment capital to the provinces

Could you have ever thought from 30 years ago that there would be factories in these places? Or even 20 years ago? Clearly not. No one could have imagined of a factory here. However, the Royal Government’s vision for development has focused on building infrastructure to support development, including attracting investment capital to the provinces, including Cambodia […] firstly, we wanted the United Arab Emirates (UAE) to establish a processing plant, warehousing and collection network (in Cambodia), and supply to the UAE market according to the varieties that serve the needs of the people of the UAE […] secondly, we have more than 1 million tons of raw materials – cashew to process. We export dozens of tons of cassava a year without processing and look at other investment opportunities, including oil […]

(6) Domestic labor income of 3 billion dollars / year and abroad …

As is reported by HE Ith Sam Heng, Minister of Labor and Vocational Training, the amount of money we receive from labor that the Royal Government has created locally is about US$ 3 billion a year. From workers we sent to South Korea, we receive about US$ 1.5 billion, to Japan about $ 1.4 billion, to Thailand about $ 400 million, and to Malaysia about $ 300 million. Whose money is this? This money flows into people’s pockets. How many of you here? tens of thousands of people, how much do you all earn in a month? […] the policy on electricity is that we do not raise the price. We try to find a way to bring the electricity price down, but if we cannot get it down, we must make sure it will not go up. Almost all the villages have electricity. The rest of the villages – with ten to twenty houses – are far away from the national network (that further effort needed to be made) […]

(7) Satellite cities owners should re-arrange credit after the one during Covid-19

[…] I ask the owners of the satellite cities to understand the difficulties of those who used to have high but now lost their income. Should reorganize the credit again. How many months have they not been paid? For example, now you have to pay USD 500/month for 15 years. Now you can reorganize the credit – say, reduce the amount to only USD 400 or USD 350 /month (for an extended period of time) […] the government must support both sides. I reasoned that the landlord who sold the house had no problem. This is only postponing it. Repayment will take place. Any confiscation is not good for the national economy and for Cambodia’s socio-economics. Confiscation creates pain and loss for those who have been confiscated […]

(8) EBA will disappear in 2027, Cambodia is not affected by (withdrawal of) GSP, strengthens resilience

[…] that Mr. Hun Sen did not dare to meet the workers for fear that the workers would shout for the EBA […] it is not that you workers do not know, but have you suffered because of the (20% reduction of) EBA (policy) yet? None […] EBA is not going to be there. In 2027, it is gone. We will have to try to survive […] as for the GSP (Generalized System of Preferences) of the United States to 37 countries […] I do not know which country has been affected, but Cambodia’s export to the US market is not affected. This is to strengthen the resilience of the economy […]

(9) The war in Ukraine and the excessive sanctions of Europe affect the income of almost all countries […] Am calling again to the landlords who are ready to seize the houses (because of late payment or inability to pay) […] please stop the seizures […] it is a fact that people’s income have been reduced due to Covid-19 pandemic, the war in Ukraine, and the excessive European sanctions, with almost every country, including Cambodia, feeling their incomes affected. Please understand that point […] stop the seizure immediately and reorganize the credit. The buyer must also be responsible for the payment, (just reduce the monthly payment and extend the period) […]./.

អត្ថបទទាក់ទង