Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន៖ សម្តី ថាក់ស៊ីន មានចរិតប្រើប្រាស់សង្រ្គាម បង្ហាញកាន់តែច្បាស់ពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសុក្រ ទី២៥ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានជាតិ 533
សម្តេចតេជោ ហ៊ុន សែន៖ សម្តី ថាក់ស៊ីន មានចរិតប្រើប្រាស់សង្រ្គាម បង្ហាញកាន់តែច្បាស់ពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា សម្តេចតេជោ ហ៊ុន សែន៖ សម្តី ថាក់ស៊ីន មានចរិតប្រើប្រាស់សង្រ្គាម បង្ហាញកាន់តែច្បាស់ពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្តាញសង្គម បានឱ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ គឺជាមនុស្សដែលមានចរិតប្រើប្រាស់សង្រ្គាមដើម្បីជាការសងសឹកជាមួយសម្តេច ដែលប្រការនេះកាន់តែបង្ហាញច្បាស់ថា កងទ័ពថៃពិតជាធ្វើការឈ្លានពានមកលើអធិបតេយ្យរបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះខ្លឹមសារ នៅយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដូចតទៅ៖
មុននេះ ថាក់ ស៊ីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ ស៊ីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជាពីសំណាក់កងទ័ពថៃមកលើកម្ពុជា។

ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ ស៊ីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ៕

Earlier, Thaksin Shinawatra delivered a statement with a warlike tone aimed at teaching a lesson to Hun Sen. Thaksin’s remarks further underscore Thailand’s military aggression toward Cambodia.
I am not surprised by Thaksin’s attitude toward me, because he has even betrayed the Thai King, as well as members of his own party. What is worse is that he was involved in the killing of hundreds of Thai Muslims in the southern provinces in 2004. Now, under the pretext of taking revenge on Hun Sen, he is resorting to war, the ultimate consequence of which will be the suffering of the people.