លោក Phumtham អាចក្លាយជាអ្នកបន្ទាប់ ក្រោយពេលលោកស្រីផែថងថាន បានកាត់ទោស
นายภูมิธรรม สามารถกลายเป็นผู้ต่อไป หลังนางสาวแพทองธาร ชินวัตร ถูกลงโทษ
កាលពីថ្មីៗនេះ លោក ហ៊ុន សែន បានផ្សាយលើបណ្តាញសង្គមរបស់លោកក្នុងអត្ថន័យ ទះកំផ្លៀង តបទៅលោក Phumtham Wechayachai នាយករដ្ឋមន្រ្តីស្តីទីថៃ វិញថា «បើលោកគ្មានតម្លៃ មិនមែនលោក Phumtham រង់ចាំដល់4ម៉ោងដើម្បីសុំយោបល់ ឬសុំការចរចាទេ»។
លោកត្រូវបានគេសង្កេតឃើញថា បានតំណែងជានាយករដ្ឋមន្រ្តីស្តីទីជាង ២សប្តាហ៍ហើយ ប៉ុន្តែលោកមិនបានធ្វើអ្វីចេញជាដុំកំផួនទាល់តែសោះ។ ដោយក្រៅពីដោះស្រាយបញ្ហាក្នុងស្រុកខ្លួនឯង និងបញ្ហាព្រំដែនមិនចេញហើយ លោកបែរជាមានពេលទំនេរទៅនិយាយចាក់រុករដ្ឋាភិបាលកម្ពុជាទាំងដែលលោកធ្លាប់សុំជំនួយពីគេ ដែលនេះវាពិតជា ភាពអាម៉ាស់មួយរបស់ថ្នាក់ដឹកនាំប្រទេសថៃ។
ជារៀងរាល់ថ្ងៃ ប្រជាជនថៃឃើញបញ្ហាផ្ទៃក្នុងប្រទេសមានរឿងជាហូរហែ ហើយរដ្ឋាភិបាលលោក Phumtham និងបក្សប្រឆាំង ឈ្លោះគ្នាមិនចេះចប់ ដែលធ្វើឱ្យវិស័យស្ទើរតែទាំងអស់របស់ប្រទេសថៃនៅជាប់គាំង។ ដោយជាក់ស្តែង សូម្បីសភាពាណិជ្ជកម្មថៃ ក៏ទទូចម្តងហើយម្តងទៀតឱ្យលោកដោះស្រាយបញ្ហាផ្ទៃក្នុងឱ្យបានលឿនជាទីបំផុត បើរដ្ឋាភិបាលលោកមួយថ្ងៃៗគិតតែឈ្លោះចឹង សេដ្ឋកិច្ចថៃខ្ទេចដោយសារអស់លោកឥឡូវហើយ»។
ចំណែកឯបញ្ហាព្រំដែនកម្ពុជា-ថៃវិញ វាជាបញ្ហាដែលលោក Phumtham វិលក្បុងជាងគេ ប៉ុន្តែលោកទៅជាធ្វើពុតជាមិនអី។ តែគ្មានអ្នកណាជឿថា មិនអីទេ បើតាំងពីនៅជារដ្ឋមន្រ្តីការពារជាតិ រហូតឡើងជានាយករដ្ឋមន្រ្តីស្តីទីហើយ លោកនៅតែមិនអាចគ្រប់គ្រងក្រុមទាហានរបស់ខ្លួនបានផង ដោយលោកសុខចិត្តបណ្តោយឱ្យពួកគេរករឿងកម្ពុជារាល់ថ្ងៃ ដែលនេះធ្វើឱ្យប្រជាជនឈឺក្បាល និងខឹងសម្បារយ៉ាងខ្លាំង។ ដោយប្រជាជនបានលើកឡើងថា «តាំងពីបិទព្រំដែនមក ពួកយើងវេទនានឹងរកលុយចិញ្ចឹមក្រពះណាស់ ហើយពួកយើងមិនដឹងថាអ្នកណាមានសិទ្ធិអំណាចពិតប្រាកដក្នុងរឿងព្រំដែននេះទេ ព្រោះម្នាក់ថាចេះ ម្នាក់ថាចុះ។ ប៉ុន្តែទោះជាយ៉ាងណា សូមអង្វររដ្ឋាភិបាលអាណិតពួកយើងផង សូមសម្របសម្រួលប្រកបដោយភាពច្បាស់លាស់ កុំឌឺដង កុំបង្កសង្រ្គាមជាមួយខ្មែរ។ ពួកយើងរកស៊ីជាមួយខ្មែរ តែឥឡូវទាហានធ្វើចរិកឡូយ បិទច្រកព្រំដែនអស់ចឹង ចឹងអស់លោកឱ្យពួកយើងពឹងអីរស់?»។
តែរហូតមកទល់ពេលនេះ គេសង្កេតឃើញថា លោក Phumtham មិនទាន់ដោះស្រាយបញ្ហាអ្វីចេញទាំងអស់ និងព្រមទាំងមិនបានសម្របសម្រួលជាមួយខ្មែរ តាមការអំពាវនាវរបស់ប្រជាជនផងដែរ។ ហើយផ្ទុយទៅវិញ លោកបែរជាយកពេលអត់ប្រយោជន៍ទៅចាក់រុកលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដែលជាក់ស្តែងលោកធ្លាប់បានរង់ចាំរហូតដល់ 4ម៉ោង ជាមួយលោកស្រី Paethongthan ដើម្បីសុំយោបល់ពីលោក ហ៊ុន សែន កាលពីថ្ងៃទី 15 មិថុនា ដនេះបើយោងតាមលោក Thaksin។
ទាំងនេះសបញ្ជាក់ថា លោក Phumthan ចាស់ហើយសមតែមានបទពិសោធន៍គ្រប់គ្រងប្រទេស ប៉ុន្តែជាក់ស្តែង លោកមិនអាចដោះស្រាយបញ្ហាដែលវិលក្បុងជុំវិញឆាកនយោបាយថៃ សូម្បីតែមួយ។ ហើយអ្វីដែលសំខាន់ លោកពន្លត់ភ្លើងក្នុងផ្ទះខ្លួនឯងមិនរលត់ផង នៅហ៊ាននាំភ្លើងទៅផ្ទះគេទៀត។ ប្រមុខរដ្ឋាភិបាលម៉ាកៗនេះ ប្រជាជនថៃអាម៉ាស់មុខតជំនាន់។