Grand News Asia Close

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចបញ្ឈប់ឱ្យចាប់គូកីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 548
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចបញ្ឈប់ឱ្យចាប់គូកីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចបញ្ឈប់ឱ្យចាប់គូកីឡាករ កីឡាការិនីជនជាតិថៃ នៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានា

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹងជាថ្មី ដោយគិតចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។

យោងតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនោះផងដែរ បានបញ្ជាក់ថា សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក
លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕

អត្ថបទទាក់ទង