Grand News Asia Close

សារសម្តេចធិបតីនាយករដ្ឋមន្ត្រី ពីប្រទេសបារាំង៖ «សូមបងប្អូនជនរួមជាតិជួយគិត ÷

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 330
សារសម្តេចធិបតីនាយករដ្ឋមន្ត្រី ពីប្រទេសបារាំង៖ «សូមបងប្អូនជនរួមជាតិជួយគិត ÷ សារសម្តេចធិបតីនាយករដ្ឋមន្ត្រី ពីប្រទេសបារាំង៖ «សូមបងប្អូនជនរួមជាតិជួយគិត ÷

មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគំរាមកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយព័ត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ (ជាពិសេសព័ត៌មានមិនពិត និងព័ត៌មានបំប៉ោងដែលប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកផ្សេងនោះ បានរៀបចំឡើងនិងផ្សព្វផ្សាយដើម្បីវាយប្រហារផ្នែកចិត្តសាស្ត្រមកលើជាតិយើង)។

តើនេះជាទង្វើរបស់អ្នកស្នេហាជាតិពិតប្រាកដ ឬក៏ការព្យាយាមកេងចំណេញនយោបាយដោយងងឹតងងុល មិនយល់ពីពេលវេលានិងកាលៈទេសៈរបស់ប្រទេសជាតិខ្លួន?

សូមបងប្អូនជនរួមជាតិជួយពិចារណាផងចុះ»៕

អត្ថបទទាក់ទង