កម្ពុជា និងសហរដ្ឋអាម៉េរិក គ្រោងនឹងរៀបចំកិច្ចប្រជុំចរចាជុំទី៣ ដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន
ក្នុងកិច្ចប្រជុំចរចាជុំទី២ ភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដោយឈរលើស្មារតីយោគយល់គ្នាខ្ពស់ និងបានឈានទៅឯកភាពគ្នាលើបញ្ញត្តិជាច្រើន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចុះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។
កិច្ចប្រជុំចរចាជុំទី៣ នឹងបន្តធ្វើឡើងនាពេលឆាប់ៗខាងមុខនេះដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក៕