Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 372
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម

សមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ ដែលមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ដោយបានបន្តពិភាក្សាគ្នាយ៉ាងផុលផុសទៅលើប្រធានបទស្តីពីវិស័យកសិកម្ម ដែលជាប្រធានបទចុងក្រោយនៃសមាជ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីអំពីលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចុះថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពូជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមានកម្មវិធីគោលនយោបាយ ២ សំខាន់ ទាក់ទងវិស័យកសិកម្ម គឺ៖
១.យន្តការសម្របសម្រួលនិងកម្មវិធី ហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗក្នុងកម្រិតសមរម្យ និង
២. ការដាក់ពង្រាយមន្ត្រីកសិកម្មទៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពនៅទូទាំងប្រទេស ការរៀបចំសហគមន៍កសិកម្មនៅតាមទីជនបទ ដើម្បីបង្កើនល្បឿនអភិវឌ្ឍន៍វិស័យកសិកម្មឱ្យក្លាយជាកម្លាំងចលករដ៏រឹងមាំនៅក្នុងការធានាសន្តិសុខស្បៀង ចូលរួមទ្រទ្រង់កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គោលនយោបាយវិស័យកសិកម្ម បានផ្ដល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប ដែលរួមមាន
ទាំងអ្នករកទទួលទាន និងប្រជាកសិករ អ្នកបង្កបង្កើនផល តាមរយៈការអនុវត្តន៍គោលនយោបាយសាមញ្ញ ៤ ចំណុច គឺ «មានហូប មានប្រើ មានបាន និងមានរហូត»។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យកសិកម្មឆ្នាំ
២០១៩-២០២៣ និងកម្មវិធីគោលនយោបាយអាទិភាព ២ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ របស់ រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នៅតែបន្តយកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនៅតែជាវិស័យអាទិភាព និងបន្តដើរតួនាទីសំខាន់ក្នុងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ បើទោះបីសេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនលើគ្រប់វិស័យក៏ដោយ។ ជារួមវិស័យកសិកម្ម នឹងនៅតែជាវិស័យយុទ្ធសាស្ត្រគន្លឹះសំរាប់ធានាឱ្យបាននូវសន្តិសុខស្បៀងរបស់កម្ពុជា៕

   

អត្ថបទទាក់ទង