Grand News Asia Close

សម្តេចតេជោ ហ៊ុន សែន ៖ រដ្ឋបានត្រៀមថវិការជាតិបម្រុង សម្រាប់ការអភិវឌ្ឍន៍គម្រោងស្ពាន-ថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ច

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានជាតិ 328
សម្តេចតេជោ ហ៊ុន សែន ៖ រដ្ឋបានត្រៀមថវិការជាតិបម្រុង សម្រាប់ការអភិវឌ្ឍន៍គម្រោងស្ពាន-ថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន ៖ រដ្ឋបានត្រៀមថវិការជាតិបម្រុង សម្រាប់ការអភិវឌ្ឍន៍គម្រោងស្ពាន-ថ្នល់ ដែលជាសរសៃឈាមសេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងថា ស្ពាន និងផ្លូវ ត្រូវកសាងឱ្យរួចរាល់ដំណាលគ្នា តែបើស្ពានកសាងរួចមុន គឺកាន់តែប្រសើរ ដើម្បីប្រជាជនបានឆ្លងកាត់ តែបើផ្លូវធ្វើរួចមុនស្ពាន នោះបានន័យថា អ្នកវិនិយោគនឹងខាតបង់ធំ តែបើស្ពានរួចមុនផ្លូវ នោះអត់បញ្ហាទេ គឹប្រជាពលរដ្ឋទទួលផលពីការឆ្លងស្ពានដោយមិនចាំបាច់ជិះទូកដរ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា នេះជាចំណុចមួយ សូមឱ្យការពិតទៅលើការគិតគូររបស់រាជរដ្ឋាភិបាល និងការត្រៀមទុកបម្រុងថវិការរដ្ឋ ដែលបានសន្សំទុក សម្រាប់ការឆ្លើយតបជាមួយនឹងគម្រោងអភិវឌ្ឍផ្លូវ-ស្ពាន រីឯមិត្តចិនបានគ្រោងចំណាយថវិការ ៣ពាន់លានដុល្លារ ដោយប្រើរយៈពេល ៥០ឆ្នាំ ដើម្បីនឹងទាញប្រមូលដើមមកវិញ ដែលទុននោះមាន ២០% ក្រៅពីនោះខ្ចីធនាគារគឺ មាន៨០% ។

នាឱកាសនោះ សម្តេចតេជោ ថ្លែងបញ្ជាក់ថា នៅរយៈពេល ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនទាំងអស់ រួមទាំងខេត្តព្រះសីហនុ និងផ្លូវភ្នំពេញ-បាវិត នឹងក្លាយទៅជាផ្លុវល្បឿនលឿនរបស់កម្ពុជា ដែលត្រូវរដ្ឋជាអ្នកគ្រប់គ្រងដោយខ្លួនឯងវិញ៕

អត្ថបទទាក់ទង