Grand News Asia Close

តើនគរបាលជាតិបានធ្វើសកម្មភាពអ្វីខ្លះដើម្បីបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ព័ត៌មានជាតិ 362
តើនគរបាលជាតិបានធ្វើសកម្មភាពអ្វីខ្លះដើម្បីបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋ? តើនគរបាលជាតិបានធ្វើសកម្មភាពអ្វីខ្លះដើម្បីបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ស្ថាប័ននគរបាលបានបង្កើតឡើងវិញដោយមានការវិវត្តរីកចម្រើនទាំងគុណភាព និងសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយបានតស៊ូឆ្លងកាត់ការប្រែប្រួលដ៏ស្មុគស្មាញនៃនិន្នាការសង្គម និងបង្កើតសមិទ្ធផលជាច្រើនឥតគណនាដើម្បីបុព្វហេតុសន្តិសុខជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ។

នៅក្នុងពិធី «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា» នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា នៅក្នុងបុព្វហេតុសន្តិសុខជាតិ និងសណ្តាប់ធ្នាប់របៀបរៀបរយសង្គមនៅក្នុងរយៈពេល ៨០ឆ្នាំកន្លងទៅនេះ ទោះបីជាមានវិញ្ញាសារស្មុគស្មាញជាច្រើននៅគ្រប់ដំណាក់កាលនៃការវិវត្តសង្គមកម្ពុជាក៏ដោយ ក៏នគរបាលជាតិ បានពុះពារជំនះរាល់ការលំបាក និងបានអនុវត្តន៍តួនាទីស្នូលរបស់ខ្លួនព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី រក្សាស្ថិរភាពនយោបាយ ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្កវិទ្ធង្សនា អំពើភេរវកម្ម បង្រ្កាបបទល្មើសឆ្លងដែន និងបទល្មើសនានាដើម្បីការពារអាយុជីវិត ទ្រពសម្បត្តិប្រជាពលរដ្ឋ រក្សាសុវត្ថិភាពនៅមូលដ្ឋាន និងរបៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានធ្វើការយ៉ាងសកម្មក្នុងការចូលរួមភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព និងការជួយអន្តរាគមន៍បង្រ្កាបបទល្មើសគ្រប់ ប្រភេទ និងការបម្រើសេវាសន្តិសុខជូនដល់ប្រជាពលរដ្ឋជាដើម៕

អត្ថបទទាក់ទង