តើកងទ័ពចូលរួមអ្វីខ្លះដល់ការអភិវឌ្ឍប្រទេសជាតិ?
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមិនត្រឹមតែចូលរួមក្នុងកិច្ចការពារបូរណភាពទឹកដីប៉ុណ្ណោះទេគឺថែមជាកម្លាំងសំខាន់មួយដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការរក្សាសន្តិភាពនិងសន្តិសុខក្នុងតំបន់និងអន្តរជាតិផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម» នៅខេត្តព្រះសីហនុព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា កន្លងមក កងទ័ពរបស់យើងបានបង្កើនសមត្ថភាពលើជំនាញវិស្ថកម្ម ការបោសសម្អាតមីន ការជួយសង្រ្គោះគ្រោះមហន្តរាយ។ល។ ជាមួយនឹងផ្លែផ្កាគួរឱ្យកត់សម្គាល់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលថ្ងៃនេះក៏ចូលរួមបង្កើនសមត្ថភាពកង័ពជើងទឹកមួយកម្រិតទៀតក្នុងការថែរក្សាសន្តិសុខលំហសមុទ្រ និងកិច្ចការពារធនធានធម្មជាតិរបស់កម្ពុជា ធ្វើកិច្ចសហប្រតិបត្តិការលំហាត់សមុទ្ររួមជាមួយបណ្តាប្រទេសជាមិត្ត និងចូលរួមពង្រឹងកិច្ចសហការទប់ស្កាត់រាល់បទល្មើសដែលកើតឡើងនៅក្នុងដែនសមុទ្រព្រមទាំងវិភាគទានដល់ការរក្សាសន្តិសុខដែនសមុទ្រនៅក្នុងតំបន់៕