Grand News Asia Close

តើរាជរដ្ឋាភិបាលធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមសម្រាប់ឱ្យកងទ័ពចិនឈរជើងដូចការចោទប្រកាន់មែនឬ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ 347
តើរាជរដ្ឋាភិបាលធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមសម្រាប់ឱ្យកងទ័ពចិនឈរជើងដូចការចោទប្រកាន់មែនឬ? តើរាជរដ្ឋាភិបាលធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាមសម្រាប់ឱ្យកងទ័ពចិនឈរជើងដូចការចោទប្រកាន់មែនឬ?

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ជាថ្មីម្តង ទៀតថា ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម គឺមិនមែនឱ្យឱ្យកងទ័ពចិនឈរជើងផ្តាចមុខដូចការចោទប្រកាន់នោះទេ ពោលគឺដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជាដើម្បីការពារជាតិនិងការ ពារប្រជាជនកម្ពុជា។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលទំនើបកម្មមូលដ្ឋានសមុទ្ររាម នៅព្រឹកថ្ងៃសៅរ៍ទី៥ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជា ស្វាគមន៍គ្រប់បណ្តាប្រទេសជាតិមិត្តទាំងអស់ មកធ្វើការហាត់ហ្វឹកហ្វឺនរួមគ្នាដើម្បីមិត្តភាព សាមគ្គី ភាព និងសហប្រតិបត្តិការ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានប្តេជ្ញាចិត្តជាថ្មីម្តងទៀត ក្នុងការគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា មិនអនុញ្ញាតឱ្យមូលដ្ឋានទ័ពបរទេសឈរជើងនៅលើទឹកដីរបស់ខ្លួន ហើយក៏កម្ពុជា មិនដាក់មូលដ្ឋានទ័ពរបស់ខ្លួននៅលើទឹកដីបរទេសផងដែរ៕

 

អត្ថបទទាក់ទង