Grand News Asia Close

សម្តេចព្រះមហាក្សត្រី៖ ការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 358
សម្តេចព្រះមហាក្សត្រី៖ ការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ សម្តេចព្រះមហាក្សត្រី៖ ការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រី ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និងព្រះមហាក្សត្រ

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល បានប្រោសប្រទានព្រះរាជសាររំលែកទុក្ខ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលអនិច្ចកម្ម នាម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

សម្តេចព្រះមហាក្សត្រី បានមានព្រះបន្ទូលថា «សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាបងប្រុសបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ និងជាបងថ្លៃប្រុស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២៖២៧ នាទីយប់ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ»។

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព។ ឯកឧត្តម អ្នកឧកញ៉ា ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានបម្រើប្រទេសជាតិជាយូរមកហើយ។ មរណភាព នៃឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រ ដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ។

ខ្ញុំសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាអ្នកស្នេហាជាតិ ដ៏ល្អប្រសើរមួយរូប អញ្ជើញទៅកាន់សុគតិភពកុំបីខាន៕

អត្ថបទទាក់ទង