Grand News Asia Close

តើការចោទប្រកាន់ថា សម្តេចធិបតី ចំណាយលុយទៅលើបណ្តាញសង្គមជារឿងត្រឹមត្រូវដែរឬទេ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ 353
តើការចោទប្រកាន់ថា សម្តេចធិបតី ចំណាយលុយទៅលើបណ្តាញសង្គមជារឿងត្រឹមត្រូវដែរឬទេ? តើការចោទប្រកាន់ថា សម្តេចធិបតី ចំណាយលុយទៅលើបណ្តាញសង្គមជារឿងត្រឹមត្រូវដែរឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មានបុគ្គលមួយចំនួន បានផ្សាយរិះគន់ថា សម្តេចបានប្រើប្រាស់លុយដើម្បីជំរុញការផ្សព្វផ្សាយនៅលើ បណ្តាញសង្គម ដែលការលើកឡើងបែបនេះ មិនមែនជារឿងត្រឹមត្រូវនោះទេ។

ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា ក្នុងវិទ្យាល័យ ហ៊ុនសែន សេរីភាព នៅក្រុងតាខ្មៅ
ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រើ ប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយពីការរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជា បើកចំហរការបញ្ចេញមតិរបស់ប្រជាពលរដ្ឋមកកាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា តាមរយៈបណ្តាញសង្គម សម្តេច បានដោះស្រាយបញ្ហា និងសំណើ សំណូមពរជាច្រើនរបស់ប្រជាពលរដ្ឋផងដែរ៕

អត្ថបទទាក់ទង