ជីវប្រវត្តិសង្ខេបរបស់ សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី
(ភ្នំពេញ)៖ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។
ខាងក្រោមនេះជាជីវប្រវត្តិសង្ខេបរបស់សម្តេចវិបុលបញ្ញា សុខ អាន៖
សម្តេចវិបុលបញ្ញា សុខ អាន (១៦ មេសា ១៩៥០ – ១៥ មីនា ២០១៧)
ជាអតីតឧបនាយករដ្ឋមន្ដ្រី និងរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ លោកចាប់ផ្តើមក្លាយជាសមាជិករាជរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ១៩៩៣ រហូតដល់ពេលមរណៈ និងជាអតីតសមាជិករដ្ឋសភាពនៃមណ្ឌលខេត្តតាកែវ។ បន្ថែមពីនេះ លោកក៏ជាអតីតជាសមាជិកគណៈកម្មធិការអចិន្រ្តៃយ៍នៃគណៈប្រជាជនកម្ពុជា។
ប្រវត្ដិរូប
- នាមត្រកូល: និងនាមខ្លួន សុខ អាន
- សញ្ជាតិ: ខ្មែរ
- ថ្ងៃ ខែ ឆ្នាំកំណើត: ១៦ មេសា ១៩៥០
- ទីកន្លែងកំណើត: ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្ដតាកែវ
- អាសយដ្ឋានបច្ចុប្បន្ន: ផ្ទះលេខ ៧០ ផ្លូវ ២១៤ សង្កាត់បឹងរាំង ខណ្ឌចំការមន រាជធានីភ្នំពេញ[១]
- លេខទូរស័ព្ទ/ទូរសារ: (៨៥៥-២៣) ៨៨០ ៦២៨
- ស្ថានភាពគ្រួសារ: រៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ អាន្នី សុខ អាន មានកូនស្រីមួយនាក់ កូនប្រុសបួននាក់
- សុខ សុម៉ា (ស្រី)
- សុខ ពុទ្ធីវុធ (ប្រុស)
- សុខ សូកាន (ប្រុស)
- សុខ សូកេន (ប្រុស)
- សុខ សង្វារ (ប្រុស)
បទពិសោធន៍ការងារ
- ២០១៧ ត្រូវបានព្រះមហាក្សត្រប្រទានគោរមងារជា សម្តេចវិបុលបញ្ញា
- ២០០៤-២០១៧ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
- ១៩៩៣-២០១៧ សមាជិករដ្ឋសភាមណ្ឌលខេត្ដតាកែវ
- ១៩៩៨-២០០៤ ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
- ១៩៩២-១៩៩៨ សហរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី
- ១៩៩១ អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ តំណាងនៃគណបក្សប្រជាជនកម្ពុជា, ប្រធានខុទ្ទកាល័យកណ្ដាលនៃគណៈកម្មាធិការមជ្ឈឹមបក្ស គណៈបក្សប្រជាជន, អនុរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ
- ១៩៨៨ អនុរដ្ឋមន្ដ្រីក្រសួងការបរទេស
- ១៩៨៥ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពប្រចាំនៅប្រទេសឥណ្ឌា
- ១៩៨៣ អគ្គលេខាធិការ នៃគណៈកម្មាធិការសន្ដិភាពជាតិកម្ពុជា
- ១៩៨១ អគ្គលេខាធិការ នៃក្រសួងការបរទេស, ប្រធានខុទ្ទកាល័យផ្ទាល់របស់ សម្ដេច ហ៊ុន សែន ក្រសួងការបរទេស
មុខងារ និង តំណែងផ្សេងទៀត
- អនុប្រធានវិទ្យាស្ថាន Centralist Democratic Institute, CDI, Asia Pacific
- ប្រធានក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល
- ប្រធានអជ្ញាធរអប្សារា
- ប្រធានអជ្ញាធរជាតិប្រេងកាតកម្ពុជា
- ប្រធានអជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
- ប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា
- ប្រធានក្រុមប្រឹក្សាភិបាលរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ
- ប្រធានក្រុមការងារដើម្បីកាត់ទោសខ្មែរក្រហម
- ក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល
- ប្រធានគណៈកម្មាធិការជាតិអវិនិយោគរបស់រដ្ឋ លើសហគ្រាសចំការកៅស៊ូ ក្រុមហ៊ុន សំភារៈកសិកម្ម និង ក្រុមហ៊ុន ជលផល
ប្រវត្ដិនៃការសិក្សា
- ១៩៧៣-១៩៧៥ សាលាជាតិរដ្ឋបាលជាន់ខ្ពស់ ផ្នែកការទូត
- ១៩៧១-៧២ សញ្ញាប្រ័តផ្នែកគរុវិជ្ជាជាន់ខ្ពស់ សាលាគរុវិជ្ជាជាន់ខ្ពស់ (ភ្នំពេញ)
- ១៩៦៧-៧២ សញ្ញាប្រ័ត បរិញ្ញាប្រ័តភូមិសាស្ដ្រ ប្រវត្ដិសាស្ដ្រ និងសង្គមសាស្ដ្រ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
- ១៩៦៧ សញ្ញាប្រ័តមធ្យមសិក្សាទុតិយភូមិជាតិ-សហព័ន្ធ
ស្នាដៃកិត្ដិយស
- ២០០៧ បណ្ឌិតកិត្ដិយសផ្នែកគោលនយោបាយ និង គ្រប់គ្រងសាធារណៈ
- ២០០៦ បណ្ឌិតកិត្ដិយសផ្នែកវិទ្យាសាស្ដ្រនយោបាយ (សាកលវិទ្យាល័យកម្ពុជា)
- ២០០៥ បណ្ឌិតកិត្ដិយសផ្នែករដ្ឋបាលសាធារណៈ (Jeonú University, Korea)
- ២០០២ សមាជិកបណ្ឌិតសភារុស្សី ផ្នែកវិទ្យាសាស្ដ្រធម្មជាតិ (Academician in National Science Russia)
- ១៩៩៦ បណ្ឌិតកិត្ដិយសផ្នែកច្បាប់ (Wesleyan College, Iowa)
កិត្ដិយស គ្រឿងឥស្សរិយយស
ឯកឧត្ដម សុខ អាន ទទួលគ្រឿងឥស្សរិយយស
- ១៩-៦-២០០៥ មេដាយ ជាតុបការ
- ០៧-៣-២០០៣ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ មហាសេរីវឌ្ឍន៍
- ០៩-៦-២០០៣ មេដាយសុវត្ថារា ថ្នាក់ មហាសេរីវឌ្ឍន៍
- ១៥-៨-២០០៧ មេដាយ មុនីសារាភណ្ឌថ្នាក់ មហាសិរីវឌ្ឍន៍
- ២៨-៩-២០០១ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ មហាសេនា
- ២៨-៩-២០០១ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ មហាសេនា
- ០៤-៧-២០០១ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ ផិបឌិន្ទ
- ០៦-៨-១៩៩៨ មេដាយព្រះរាជាណាចក្រកម្ពុជាថ្នាក់ សេនា