Grand News Asia Close

ជីវប្រវត្តិសង្ខេប ឯកឧត្តម ប្រាក់ សុខុន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកសារ 604
ជីវប្រវត្តិសង្ខេប ឯកឧត្តម ប្រាក់ សុខុន ជីវប្រវត្តិសង្ខេប ឯកឧត្តម ប្រាក់ សុខុន

ឯកឧត្តម ប្រាក់ សុខុន
ថ្ងៃខែឆ្នាំកំណើត ០៣ ឧសភា ១៩៥៤
ទីកន្លែងកំណើត រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ស្ថានភាពគ្រួសារ រៀបអាពាហ៍ពិពាហ៍ និងមានបុត្រចំនួន ៣នាក់

ការសិក្សា
១៩៧២ | ១៩៧៥ និស្សិតនៅមហាវិទ្យាល័យច្បាប់រាជធានីភ្នំពេញ
១៩៩២ | ១៩៩៣ សញ្ញាបត្រវិទ្យាស្ថានអន្តរជាតិផ្នែករដ្ឋបាលសាធារណៈក្រុងប៉ារីស (ផ្នែកទំនាក់ទំនងអន្តរជាតិ)
២០០០ | ២០០១ សញ្ញាបត្រនៃមជ្ឈមណ្ឌលសិក្សាផ្នែកការទូត និងយុទ្ធសាស្រ្ត ក្រុងប៉ារីស

បទពិសោធន៍ការងារ

វិច្ឆិកា ២០២៤ | បច្ចុប្បន្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

តុលា ២០២៣ | បច្ចុប្បន្ន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើឧបនាយករដ្ឋមន្រ្តី

មេសា​ ២០២៤ | វិច្ឆិកា ២០២៤ អនុប្រធានទី១ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១

សីហា ២០២៣ | មេសា ២០២៤ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល

កញ្ញា ២០១៨ | សីហា ២០២៣ 

  • ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល

មេសា ២០១៦ | កញ្ញា ២០១៨ 

  • ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួល កិច្ចការកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

កញ្ញា ២០១៣ | មេសា ២០១៦ 

  • រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
  • អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា (CMAA)
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ធ្នូ ២០០៩ | កញ្ញា ២០១៣

  • រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
  • ទីប្រឹក្សានាយករដ្ឋមន្រ្តី
  • រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី
  • អនុប្រធានទី១អាជ្ញាធរមីនកម្ពុជា (CMAA)
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
  • ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាននៃខុទ្ធកាល័យសម្តេចតេជោនាយករដ្ឋមន្រ្តី (IRAG)

២០០៤

  • ទីប្រឹក្សានាយករដ្ឋមន្រ្តី
  • រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី
  • អនុប្រធានទី២អាជ្ញាធរមីនកម្ពុជា (CMAA)
  • ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
  • ប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាននៃខុទ្ធកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី (IRAG)

មករា ២០០៣ | ២០០៤

  • ទីប្រឹក្សានាយករដ្ឋមន្រ្តី
  • អគ្គលេខាធិការរងរាជរដ្ឋាភិបាល

មករា ១៩៩៩ | ធ្នូ ២០០២ ឯកអគ្គរាជទូត ប្រចាំប្រទេសបារាំង បែលហ្សីក អូទ្រីស ដាណឺម៉ាក ហ្វាំងឡង់ សហគមន៍អឺរ៉ុប និងការិយាល័យ អ.ស.ប ប្រចាំក្រុងហ្សឺណែវ

តុលា ១៩៩៩ | ធ្នូ ១៩៩៨ ទីប្រឹក្សានាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ

សីហា ១៩៩៣ | តុលា ១៩៩៣

  • អ្នកនាំពាក្យអគ្គសេនាធិការកងយោពលខេមរភូមិន្ទ
  • ប្រធានផ្នែកសេវាព័ត៌មានកងទ័ព

១៩៨៦ | ១៩៩២ និពន្ធនាយករងកាសែតកងទ័ព

១៩៧៩ | ១៩៨៦ ប្រធានផ្នែកនិពន្ធកាសែតកងទ័ព

មិថុនា ១៩៧៩ មន្រ្តីយោធា

ឋានន្តរសក្តិកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ផ្កាយមាស៤

គ្រឿងឥស្សរិយយស

  • មេដាយជាតូបការ
  • មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរវឌ្ឍន៍
  • Officier dans I’Ordre National de la Légion d’Honneur

ភាសា

  • ខ្មែរ (ភាសាកំណើត)
  • បារាំង
  • អង់គ្លេស

អត្ថបទទាក់ទង