Grand News Asia Close

សហរដ្ឋអាមេរិក ថាមិនត្រូវការពង្រីកទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញចិន និងរុស្ស៉ី ទេ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 769
សហរដ្ឋអាមេរិក ថាមិនត្រូវការពង្រីកទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញចិន និងរុស្ស៉ី ទេ សហរដ្ឋអាមេរិក ថាមិនត្រូវការពង្រីកទំហំឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីកំញើញចិន និងរុស្ស៉ី ទេ

(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថាសហរដ្ឋអាមេរិកមិនត្រូវការពង្រីកទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដើម្បីកំញើញចិន និងរុស្ស៉ី ឬក៏ប្រទេសណាមួយផ្សេងទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

លោក Jake Sullivan ធ្វើការកត់សម្គាល់ខាងលើប្រាប់សមាគមគ្រប់គ្រងអាវុធ Arms Control Association នៅថ្ងៃសុក្រសប្ដាហ៍នេះ។ លោក Sullivan បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកមិនត្រូវការពង្រីកទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់យើង ដើម្បីអាចមានប្រៀបលើឃ្លាំងអាវុធនុយក្លេអ៊ែររួមបញ្ចូលគ្នា នៃគូប្រជែងរបស់យើង សំដៅកំញើញពួកគេឱ្យបានជោគជ័យនោះឡើយ»។ ទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះបន្ថែមទៀតថាសហរដ្ឋអាមេរិក នឹងអនុវត្ត តាមការដាក់កំហិតលើអាវុធនុយក្លេអ៊ែរ នៅក្រោមសន្ធិសញ្ញា New START រហូតដល់ឆ្នាំ២០២៦ ជាពេលដែលសន្ធិសញ្ញានេះអស់សុពលភាព ក្នុងករណី ដែលរុស្ស៉ីធ្វើដូចគ្នានេះដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកុម្ភៈកន្លងទៅ បានប្រកាសថាទីក្រុងមូស្គូបានសម្រេចចិត្តផ្អាកការចូលរួមរបស់ខ្លួន ក្នុងសិន្ធិសញ្ញា New START ដែលជាសន្ធិសញ្ញានុយក្លេអ៊ែរចុងក្រោយបំផុតជាមួយសហរដ្ឋអាមេរិក ស្ដីពីការដាក់កំហិតលើចំនួនអាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែរ៕ Fresh News

អត្ថបទទាក់ទង