Grand News Asia Close

លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រៀមលក្ខណៈជាស្រេច ដើម្បីបើកប្រតិបត្តិការវាយបក ប្រឆាំងរុស្ស៉ី​

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 320
លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រៀមលក្ខណៈជាស្រេច ដើម្បីបើកប្រតិបត្តិការវាយបក ប្រឆាំងរុស្ស៉ី​ លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រៀមលក្ខណៈជាស្រេច ដើម្បីបើកប្រតិបត្តិការវាយបក ប្រឆាំងរុស្ស៉ី​

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាអ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ដើម្បីបើកប្រតិបត្តិការវាយបកដណ្ដើមយកទឹកដី របស់ខ្លួនដែលទាហានរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៣ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក Wall Street Journal ដែលត្រូវបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ លោក ហ្សេលេនស្គី បានសង្កត់ធ្ងន់ដូច្នេះថា «យើងជឿ ជាក់យ៉ាងមុតមាំថាយើងនឹងទទួលបានជ័យជម្នះ…ខ្ញុំមិនដឹងនោះទេថាតើវានឹងត្រូវចំណាយពេលយូរប៉ុណ្ណា ។ និយាយដោយស្មោះត្រង់ វាអាចនឹងត្រូវធ្វើឡើងក្រោម មធ្យោបាយផ្សេងៗគ្នា។ ប៉ុន្តែយើងនឹងធ្វើវា ហើយយើងបានត្រៀមលក្ខណ​ៈរួចជាស្រេច»។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី កាលពីខែឧសភា ធ្លាប់បានលើកឡើងថាអ៊ុយក្រែន ត្រូវការរង់ចាំអាវុធទំនើបៗរបស់លោកខាងលិចបញ្ជូនមកដល់សិន មុននឹងបើក ប្រតិបត្តិការវាយបក ខណៈលោកបានធ្វើយុទ្ធនាការការទូតនៅក្រៅប្រទេស ដើម្បីជំរុញឱ្យលោកខាងលិចបន្តផ្ដល់អាវុធ និងការគាំទ្រ សំដៅជួយអ៊ុយក្រែនសម្រេច បានជោគជ័យក្នុងប្រតិបត្តិការវាយបកនេះ។ គេមិនទាន់ដឹងថាតើប្រតិបត្តិការវាយបករបស់អ៊ុយក្រែន នឹងធ្វើឡើងនៅតំបន់ណាមួយទេ តែរុស្ស៉ីកំពុងគ្រប់គ្រង់ទឹកដី អ៊ុយក្រែនមួយភាគធំនៅភាគខាងកើត ភាគខាងត្បូង និងភាគអាគ្នេយ៍៕ Fresh News

អត្ថបទទាក់ទង