Grand News Asia Close

តើមូលដ្ឋាននៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា មានអ្វីខ្លះ?

ដោយ៖ សុវណ្ណា ពិទូ ​​ | ម្សិលមិញ ម៉ោង 12:29 pm ព័ត៌មានជាតិ 340
តើមូលដ្ឋាននៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា មានអ្វីខ្លះ? តើមូលដ្ឋាននៃការស្វែងរកសុខសន្តិភាពនៅកម្ពុជា មានអ្វីខ្លះ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា បន្ទាប់ពីថ្ងៃជ័យជម្នះ ៧មករា គណបក្សប្រជាជនកម្ពុជា បានដឹកនាំ «សាធារណរដ្ឋប្រជាមានិតកម្ពុជា»ឆ្លងកាត់ឧបសគ្គយ៉ាងច្រើនឥតគណនា ដើម្បីទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់នៃរបប ប៉ុល ពត ការពារការរស់ឡើងវិញរបស់ប្រជាជន និងស្តារកសាងមាតុភូមិឡើងវិញពីបាតដៃទទេ ក្នុងស្ថានភាពមានសន្តិភាពផង និងសង្គ្រាមផង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ជោគជ័យដែលរដ្ឋកម្ពុជាសម្រេចបានក្នុងរយៈពេល ៨ឆ្នាំ ក្រោយថ្ងៃរំដោះបានបង្កបុព្វបទ និងលក្ខណៈសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកដំណោះស្រាយចំពោះជម្លោះនៅកម្ពុជាតាមផ្លូវនយោបាយដែលបានចាប់ផ្តើមពីជំនួបចរចាលើកដំបូងរវាងសម្តេចតេជោ និងសម្ដេចព្រះនរោត្តមសីហនុពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅ Fere-en-Tardenois ប្រទេសបារាំង រហូតឈានដល់ការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលជារបត់ដ៏សំខាន់ និងវិជ្ជមានមួយក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងដូចនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ៕

 

អត្ថបទទាក់ទង