Grand News Asia Close

តើ «សន្តិភាព» កាន់តែមានតម្លៃបំផុតនៅពេលណា?

ដោយ៖ សុវណ្ណា ពិទូ ​​ | 17 ម៉ោងមុន ព័ត៌មានជាតិ 322
តើ «សន្តិភាព» កាន់តែមានតម្លៃបំផុតនៅពេលណា? តើ «សន្តិភាព» កាន់តែមានតម្លៃបំផុតនៅពេលណា?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅក្នុងវេទិកាដែលសម្តេចជួបជាមួយថ្នាក់ដឹកនាំដែលមកពីប្រទេសជាច្រើន ដែលចង់សិក្សាពីសន្តិភាពនៅកម្ពុជា ហើយគេក៏ចង់ដឹងពីផលដែលបានមកពីសន្តិភាពផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សូមកុំមើលតែផលនៃសន្តិភាព តែត្រូវមើលផលនៃការបាត់បង់សន្តិភាពផង ទើបដឹងថាសន្តិភាពមានតម្លៃប៉ុណ្ណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ប្រទេសស៊ីរី កាហ្សា និងអ៊ុយក្រែន ៤ឆ្នាំមុនប្រទេសទាំងនេះ អត់មានសង្រ្គាមនោះទេ គឺកំពុងតែមានការរីកចម្រើន ប៉ុន្តែពេលនេះខេត្ត ក្រុង មួយចំនួននៃប្រទេសទាំងនោះ គឺត្រូវបានខ្ទេចខ្ទីរតែម្តង ហើយមានមនុស្សជាច្រើនត្រូវបានស្លាប់បាត់បង់ជីវិតដោយសារតែសង្រ្គាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់កម្ពុជាវិញ ដោយសារតែអវត្តមាននៃសន្តិភាព នេះហើយទើបធ្វើឲ្យស្ពានជ្រោយចង្វារត្រូវបានកាត់ផ្តាច់ ដែលពីមុនសម័យសង្រ្គាម យើងកសាងស្ពានបានពីរតែប៉ុណ្ណោះ គឺស្ពានព្រះមុនីវង្ស និងស្ពានជ្រោយចង្វារ។

សម្តេចធិបតី បានបន្តថា នៅពេលដែលកម្ពុជាបាត់សន្តិភាព ពីអតីតកាល បានធ្វើឲ្យយើងវាយប្រយុទ្ធគ្នារហូតដល់ខូចខាតដាច់ស្ពានជ្រោយចង្វារ ប៉ុន្តែពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងមានសុខសន្តិភាព ធ្វើឲ្យយើងឈប់វាយប្រយុទ្ធគ្នានិងមានឱកាសកសាងប្រទេសជាតិឡើងវិញ។ ដូចនេះ យើងត្រូវរួមគ្នាកុំឲ្យបាត់បង់សន្តិភាព សូមរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាកត្តាសំខាន់បំផុត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធី «បើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍ក្រុងរណប នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល» នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤៕

 

អត្ថបទទាក់ទង