Grand News Asia Close

តើស្មារតីជាតិនិយមជ្រុល អាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់សង្គមជាតិ?

ដោយ៖ សុវណ្ណា ពិទូ ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ 26
តើស្មារតីជាតិនិយមជ្រុល អាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់សង្គមជាតិ? តើស្មារតីជាតិនិយមជ្រុល អាចបង្កគ្រោះថ្នាក់អ្វីខ្លះដល់សង្គមជាតិ?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយមដែលជ្រុលនិយម គឺជាគ្រោះថ្នាក់សម្រាប់ប្រទេសជាតិ ជាពិសេសការប្រមូលផ្ដុំគ្នា ធ្វើអំពើហិង្សាប្រឆាំងរដ្ឋអំណាច ប្រឆាំងរដ្ឋាភិបាល ដែលនេះ ជាអំពើជ្រុលនិយម ដែលអាចឈានទៅដល់ការដុតប្រទេស បង្កើតអស្ថិរភាពជាតិ ដូចជាករណីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កន្លងទៅ បើសិនជាមិនអាចបង្ក្រាបទាន់ពេលទេ នោះស្ថានភាពអាចនឹងឈានទៅដល់ការបង្កអស្ថិរភាពជាតិបាន។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ពួកជ្រុលនិយម បានត្រៀមសម្ភារៈ អាវុធ គ្រាប់បែកដបសាំង និងដ្រូន ដែលការធ្វើផែនការបែបនេះ បានបង្ហាញពីចេតនាជ្រុលនិយម ដែលទាមទារឱ្យកងកម្លាំងប្រដាប់អាវុធចូលរួមទប់ស្កាត់មិនឱ្យប្រទេសយើងឆេះបាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាព សន្តិសុខជាតិរបស់យើងមិនឱ្យបែកបាក់ មិនឱ្យឈានទៅដល់ការរង្គោះរង្គើរដើម្បីធានាដល់សុខសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋរបស់យើង៕

អត្ថបទទាក់ទង