Grand News Asia Close

ផ្អែកតាមកត្តាប្រវត្តិសាស្ត្រ តើអ្នកណាជាអ្នកផ្តើមសង្រ្គាមនិងជាអ្នកកសាងការពារសន្តិភាព?

ដោយ៖ សុវណ្ណា ពិទូ ​​ | 13 ម៉ោងមុន ព័ត៌មានជាតិ 22
ផ្អែកតាមកត្តាប្រវត្តិសាស្ត្រ តើអ្នកណាជាអ្នកផ្តើមសង្រ្គាមនិងជាអ្នកកសាងការពារសន្តិភាព? ផ្អែកតាមកត្តាប្រវត្តិសាស្ត្រ តើអ្នកណាជាអ្នកផ្តើមសង្រ្គាមនិងជាអ្នកកសាងការពារសន្តិភាព?

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងទ័ពមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមថែរក្សាសុខសន្តិភាពរបស់ប្រទេស ប៉ុន្តែយោងតាមប្រវត្តិសាស្រ្តកងទ័ពក៏ជាតួអង្គសំខាន់នៅក្នុងការផ្តើមសង្រ្គាមផងដែរ។

នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ កងទ័ពជើងគោក (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បើសិនគ្មានកងទ័ពធ្វើរដ្ឋប្រហារនៅក្នុងឆ្នាំ១៩៧០ ទេ ក៏ប្រទេសកម្ពុជាយើង មិនបានធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមនោះដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា បើសិនជាគ្មានកងទ័ពរបស់យើងចូលរួមនៅក្នុងនយោបាយឈ្នះ-ឈ្នះ ជាប្រតិបត្តិករនៅក្នុងនយោបាយឈ្នះ-ឈ្នះនៅក្នុងឆ្នាំ១៩៩៨ ដើម្បីបញ្ចប់សង្រ្គាមទេ នោះសង្រ្គាម ក៏មិនអាចបញ្ចប់បានដែរ ព្រោះថាយើងមិនអាចប្រាកដចិត្តថា មេដឹកនាំនយោបាយនឹងឯកភាពគ្នា ហើយកងទ័ពនឹងឯកភាពគ្នានោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់បន្ថែមថា ការបង្កើតសង្រ្គាម ក៏មានកងទ័ពចូលរួមជាកត្តាគន្លឹះ ហើយការបញ្ចប់សង្រ្គាមក៏មានកងទ័ពចូលរួមជាកត្តាគន្លឹះ ឯការចូលរួមថែរក្សាសន្តិភាព ក៏ជាតួនាទីរបស់កងទ័ពផងដែរ។ បើសិនជាកងទ័ពគ្រប់ភាគីដែលបានរួមគ្នានៅក្នុងឆ្នាំ១៩៩៨ ពុំមានការទុកចិត្តគ្នាទេ នោះក៏កម្ពុជាយើងមិនអាចទទួលបានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃនេះបានដែរ៕

អត្ថបទទាក់ទង