Grand News Asia Close

ក្រុមហ៊ុនស៊ីភី &អេត្រេឌីង បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង POWARAM ចំនួន២០០កេស ជូនដល់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នាឱកាសបុណ្យកាន់បិណ្ឌ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ 325
ក្រុមហ៊ុនស៊ីភី &អេត្រេឌីង បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង POWARAM ចំនួន២០០កេស ជូនដល់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នាឱកាសបុណ្យកាន់បិណ្ឌ ក្រុមហ៊ុនស៊ីភី &អេត្រេឌីង បានឧបត្ថម្ភភេសជ្ជៈប៉ូវកម្លាំង POWARAM ចំនួន២០០កេស ជូនដល់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នាឱកាសបុណ្យកាន់បិណ្ឌ

ក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បាននាំយកនូវភេសជ្ជៈប៉ូវកម្លាំង ផោវើរេម « POWARAM» ចំនួន ២០០កេស ជូនដល់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីនាឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ និងក៏សម្រាប់កិច្ចការងារសង្គមផងដែរ។
ពិធីប្រគល់និងទទួលភេសជ្ជៈប៉ូវកម្លាំង ផោវើរេម បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ថ្នាក់ដឹកនាំនិងមន្ត្រីរាជការមួយចំនួនចំណុៈឱ្យអង្គភាព និងលោក មាស វុត្ថា ជានាយកផ្នែកពាណិជ្ជកម្ម និងក្រុមការងារតំណាងអ្នកឧកញ៉ា ជៀម ស្រ៊ុន អគ្គនាយកក្រុមហ៊ុនស៊ីភី & អេត្រេឌីងអ៊ិនធើណេសិនណល៕

 

 

 

 

 

 

អត្ថបទទាក់ទង