Grand News Asia Close

ជីវប្រវត្តិសង្ខេប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី១៤ ខែឧសភា ឆ្នាំ២០២៣ សម្រង់ប្រសាសន៍ ឯកសារ 309
ជីវប្រវត្តិសង្ខេប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជីវប្រវត្តិសង្ខេប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

១ ព័ត៌មានផ្ទាល់ខ្លួន

កើតនៅថ្ងៃ ០៥ សីហា ឆ្នាំ ១៩៥២ (បានចុះបញ្ជីជាថ្ងៃខែឆ្នាំកំណើតផ្លូវការ ថ្ងៃ ០៤ មេសា ១៩៥១ ចាប់ពីថ្ងៃ ៤មេសា ១៩៧៧ រហូតដល់ ថ្ងៃ ២០ មិថុនា ២០២២ ថ្ងៃដែលតុលាការដំបូងរាជធានីភ្នំពេញបានសំរេច តាមសំណើ អោយប្តូរទៅថ្ងៃខែឆ្នាំកំណើតដើមវិញ ០៥ សីហា ១៩៥២) នៅឃុំពាមកោះស្នា ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់​ចាម លោក ហ៊ុន សែន បានសិក្សានៅក្នុងស្រុកភូមិ ហើយនៅឆ្នាំ ១៩៦៤ បានមក​រស់​នៅ​ក្នុងវត្តនាគវ័ន្ត នាទីក្រុងភ្នំពេញ ដើម្បីបន្តការសិក្សា នៅវិទ្យាល័យ ឥន្ទ្រៈទេវី។

នៅឆ្នាំ ១៩៧០ ពេលដែលកម្ពុជាត្រូវបានរុញច្រានអោយធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងដោយឆ្លើយ​តប​ចំ​ពោះការអំពាវនាវរបស់សម្តេច សីហនុ នាពេលនោះ អោយប្រជាជនកម្ពុជាចូលរួមក្នុងសង្រ្គាមប្រ​ឆាំង​​ចក្រពត្តិនិយម នៅក្នុងវ័យ ១៨ ឆ្នាំ លោក ហ៊ុន សែន បានចូលរួមជាមួយចលនាតស៊ូ ដែល​ក្រោយមកបានរំដោះប្រទេសនៅថ្ងៃ ១៧ មេសា ១៩៧៥។

មួយថ្ងៃមុនថ្ងៃជ័យជំនះ គឺថ្ងៃ ១៦ មេសា ១៩៧៥ លោក ហ៊ុន សែន បានត្រូវរបួសភ្នែកខាងឆ្វេង។ ពេល​បានជាសះស្បើយ បន្ទាប់ពីការព្យាបាលអស់រយៈពេលជាយូរខែ លោក ហ៊ុន សែន ក៏បាន​រៀប​អា​ពាហ៍ពិពាហ៍ជាមួយលោកស្រី ប៊ុន រ៉ានី។ សម្តេច ហ៊ុន សែន និងលោកជំទាវ ប៊ុន រ៉ានី ហ៊ុន សែន មាន​កូនទាំងអស់ ៦ នាក់គឺ៖ ១) ហ៊ុន កំសត់ (១០ វិច្ឆិកា ១៩៧៦ – ស្លាប់), ២) ហ៊ុន ម៉ាណែត (២០ កក្កដា ១៩៧៧), ៣) ហ៊ុន ម៉ាណា (១៥ កញ្ញា ១៩៨០), ៤) ហ៊ុន ម៉ានិត (១៧ តុលា ១៩៨១), ហ៊ុន ម៉ា​នី (២៧ វិច្ឆិកា ១៩៨២) និង ហ៊ុន ម៉ាលី (៣០ ធ្នូ ១៩៨៣)។

ចុចអានបន្ត៖ ភាសាខ្មែរ , English 

អត្ថបទទាក់ទង