Grand News Asia Close

សាលាដំបូងរាជធានីភ្នំពេញ៖ ការចាប់ខ្លួន លោក សាន អឿន គឺជាការអនុវត្តតាមដីកាតុលាការ មិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៩ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ 620
សាលាដំបូងរាជធានីភ្នំពេញ៖ ការចាប់ខ្លួន លោក សាន អឿន គឺជាការអនុវត្តតាមដីកាតុលាការ មិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ សាលាដំបូងរាជធានីភ្នំពេញ៖ ការចាប់ខ្លួន លោក សាន អឿន គឺជាការអនុវត្តតាមដីកាតុលាការ មិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោនោះទេ

(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានច្រានចោលការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី និងបណ្តាញសង្គមមួយចំនួន ដែលបំភ្លៃថា «បើដឹងថាគ្រាន់តែគាត់មិនទៅគាំទ្រព្រែកជីកនេះ រហូត ដល់ថ្នាក់ចាប់ខ្លួន ខ្ញុំឱ្យគាត់ទៅហើយ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការនាំខ្លួនឈ្មោះ សាន អឿន គឺជាការអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួន រឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលជាសំណុំរឿងផ្សេងប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងការមិនចូលរួមគាំទ្រព្រែកជីកហ្វូណនតេជោ ដូចការផ្សព្វផ្សាយចោទប្រកាន់នោះទេ។

អត្ថបទទាក់ទង