(Video) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, អញ្ជើញពិនិត្យមន្ទីរពេទ្យតេជោសន្តិភាព
(១) សម្រេចការសាងសង់ប្រមាណ ៨០% និងគ្រោងបញ្ចប់ក្នុងខែមិថុនា
ថ្ងៃនេះយើងជួបជុំគ្នា បន្ទាប់ពីការត្រួតពិនិត្យទៅលើវឌ្ឍនភាពនៃការសាងសង់មន្ទីរពេទ្យដ៏ធំរបស់យើងនៅទីនេះ។ អម្បាញ់មិញឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានធ្វើរបាយការណ៍ជូនបន្ទាប់ពីការដែលយើងពិនិត្យនៅទីកន្លែងមួយចំនួន។ ខ្ញុំសូមយកឱកាសនេះថ្លែងជូននូវការកោតសរសើរចំពោះការខិត ខំប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ (និង)ក្រសួងសុខាភិបាល ដែលបានខិតខំសហការគ្នាក្នុងការជំ រុញការសាងសង់នៅទីនេះ ជាមួយនឹងការខិតខំប្រឹងប្រែងនៃក្រុមហ៊ុនសាងសង់ ក៏ដូចជាការចូលរួមរបស់កម្មករ/ការនីរបស់យើងទាំងអស់ធ្វើឱ្យសម្រេចការសាងសង់បានប្រមាណជា៨០% ហើយដែលនឹងគ្រោងបញ្ចប់នៅក្នុងខែមិថុនាខាងមុខនេះ។
(២) ឆ្នាំ ២០២០/២១ ពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ទទួលអ្នកជំងឺកូវីដ១៩
ហេតុអ្វីបានជាយើងចាំបាច់ត្រូវកសាងមន្ទីរពេទ្យនៅកន្លែងនេះ? បទពិសោធន៍ដ៏របស់យើង កាលពីឆ្នាំ២០២០និង២០២១ បានផ្ដល់មេរៀនឱ្យយើង ដាស់តឿនយើង ឱ្យយកចិត្តទុកដាក់លើកិច្ចការដែលយើងត្រូវធ្វើជៀសវាងមិនបាន ហើយវាក៏ជាគោលដៅវែងឆ្ងាយរបស់យើងទាក់ទងជាមួយនឹងសុខុមាលភាពរបស់ប្រជាជនផងដែរ។ ឆ្នាំ២០២០និង២០២១ យើងមានការលំបាកណាស់។ យើងពុំមានមន្ទីរពេទ្យគ្រប់គ្រាន់ដើម្បីទទួលអ្នកជំងឺរាប់ម៉ឺននាក់។ ពេលនោះអត្រាឆ្លងគឺខ្ពស់ណាស់ ចំនួនអ្នកស្លាប់ក៏ច្រើន។ យើងប្រវេប្រវាសព្វគ្រប់ តាំងពីសណ្ឋាគារផ្កាយ៥ តាំងពីកន្លែងវិស័យឯកជនដែលផ្ដល់ការអនុញ្ញាតឱ្យយើងខ្ចី ដោយមិនយកប្រាក់ដូចជាកោះពេជ្រ, ព្រីមៀរសែនសុខ និងនៅកន្លែងមួយចំនួនទៀត។ យើងប្រើអស់លទ្ធភាព។ ធ្វើទាំងយប់ធ្វើទាំងថ្ងៃ ដើម្បីធានាថាអ្នកឆ្លងកូវីដ-១៩ទាំងអស់មិនបានដេកផ្ទាល់ដីនោះទេ។ យើងបានទិញយកមន្ទីរពេទ្យមួយ ដែលឥឡូវនេះប្រសិទ្ធនាមហៅថាមន្ទីរពេទ្យហ្លួងម៉ែ ដែលបន្ទាប់ពីការព្យាបាលកូវីដ-១៩ ហើយនោះ យើងកំពុងតែប្រែក្លាយមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យឯកទេសសម្រាប់ជំងឺមហារីក។ យើងនឹងដាក់ឱ្យដំណើរការព្យាបាលអ្នកដែលមានជំងឺមហារីក ដែលជាពិសេស ស្ត្រីមួយចំនួនតែម្ដងទទួលមរណភាពដោយសារតែរឿងមហារីកនេះ។
(៣) ជាមន្ទីរពេទ្យធំជាងគេបង្អស់នៅកម្ពុជា
ការលំបាកទាំងនោះផ្ដល់មេរៀនឱ្យយើង។ យើងត្រូវតែមានសមត្ថភាពគ្រប់គ្រងសភាពការណ៍។ ប្រសិនបើមានការផ្ទុះឡើងវិញនៅពេលណាមួយនោះ យើងត្រូវមានមន្ទីរពេទ្យធំមួយសម្រាប់គោលដៅយូរអង្វែង។ សុខភាពរបស់ប្រជាជនគឺជាគោលដៅចម្បងមួយក្នុងចំណោមគោលដៅអាទិភាព ដែលយើងត្រូវដោះស្រាយ សម្រាប់ការពិនិត្យនិងព្យាបាលប្រជាជនរបស់យើង។ ដូច្នេះហើយ យើងសម្រេចកសាងមន្ទីរពេទ្យនៅទីនេះ ដែលមានសមត្ថភាពទទួល(អ្នកជំងឺ)រហូតទៅដល់ជិត១ម៉ឺនគ្រែ។ អាចចាត់ទុកថាជាមន្ទីរពេទ្យ(មួយដ៏ធំ)។ បើនៅក្នុងព្រះរាជាណាចក្រកម្ពុជា មន្ទីរពេទ្យនេះធំជាងគេទាំងអស់ … បើនិយាយពីមន្ទីរពេទ្យខ្មែរ-សូវៀត គឺ(មន្ទីពេទ្យថ្មីនេះ)មានសមត្ថភាពទទួលអ្នកជំងឺ ស្មើនឹង ១០ ដងនៃចំនួន(ចំនួនអ្នកជំងឺទទួលបានដោយ)មន្ទីរពេទ្យខ្មែរ-សូវៀត។ បើនិយាយពីមន្ទីរពេទ្យទាំងអស់ក្នុងទីក្រុងភ្នំពេញ តាមឯកឧត្តម ម៉ម ប៊ុនហេង បានបញ្ជាក់ យើងមានសមត្ថភាពទទួលត្រឹមតែ ៥ ពាន់នាក់តែប៉ុណ្ណោះ។ មន្ទីរពេទ្យមួយនេះ យើងមានសមត្ថភាពទទួលជិត ១ម៉ឺននាក់ រហូតដល់ក្នុងនេះគឺមានទៅដល់ ៩ ៤៩៦ គ្រែ សម្រាប់ទទួលអ្នកជំងឺ។
(៤) សំណង់ទំនើប មានបំពាក់ឧបករណ៍វេជ្ជសាស្ត្រទាន់សម័យ និងសេវាពិគ្រោះជំងឺអនឡាញ
ខ្ញុំបានចូលពិនិត្យអំពីការសាងសង់។ ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះអ្នកគូរប្លង់និងក្រុមហ៊ុនសាងសង់ ដែលរបៀបនៃការសាងសង់នេះ អាចនឹងដោះស្រាយបានបញ្ហាគ្រប់សព្វ។ ខ្ញុំគិតថានេះជាចក្ខុវិស័យនៃរបៀបសាងសង់បែបទំនើប ដែលអាគារមានខ្យល់ចូលយ៉ាងល្អ មានពន្លឺគ្រប់គ្រាន់ និងអាចឱ្យអ្នកមកកំដរអ្នកជំងឺអាចអង្គុយលេង ឬអ្នកជំងឺអាចអង្គុយលេងនៅខាងក្រៅបាន។ បន្ថែមលើនេះ យើងបំពាក់(ឧបករណ៍)សព្វគ្រប់តាមរបៀបទាន់សម័យ សំរាប់ទាំងការពិគ្រោះនិងការសាកសួរអ្នកជំងឺតាមប្រព័ន្ធអនឡាញផងដែរ។
(៥) មន្ទីពេទ្យមានអាគារស្នាក់នៅសំរាប់គ្រូពេទ្យជាង ២០០នាក់
យើងក៏រៀបចំនៅទីនេះសម្រាប់ការស្នាក់នៅរបស់គ្រូពេទ្យ។ បទពិសោធន៍ក្នុងការប្រយុទ្ធជាមួយកូវីដ-១៩ គ្រូពេទ្យយើងបានលះបង់ច្រើនណាស់។ គ្រូពេទ្យដែលបានជួបប្រយុទ្ធនឹងជំងឺឆ្លងនេះ ពេលដែលឆ្លងខ្លួនឯងគ្មានកន្លែងធ្វើចត្តាឡីស័កទេ គឺត្រូវទៅជួលសណ្ឋាគារ។ ក្រុមគ្រូពេទ្យ TYDA ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ត្រូវដើររកជួលសណ្ឋាគារគេ ដើម្បីឱ្យគ្រូពេទ្យរបស់យើងបានធ្វើចត្តាឡីស័ក។ គ្រូពេទ្យរបស់យើងធ្វើចត្តាឡីស័កទៅតាមកន្លែងនេះ/នោះ ពួកគាត់មិនបានជួបជុំគ្រួសារនោះទេ ដោយសារបង្កាការនាំជំងឺចូលទៅក្នុងផ្ទះ។ ដូច្នេះហើយ អាគារនៅខាងក្រោយនៅជាប់យើងនេះ គឺជាអាគារស្នាក់នៅរបស់គ្រូពេទ្យ ដែលមានសមត្ថភាពទទួលរហូតទៅដល់ជាង ២០០នាក់ អាចសម្រាកនៅទីនេះ ដោយមានទាំងគ្រែសម្រាក មានកន្លែងដាំបាយ មានកន្លែងទទួលទានអាហារ បន្ទប់ទឹក រហូតដល់មានបន្ទប់បើថាគ្រូពេទ្យគាត់មានប្រពន្ធមានបន្ទាប់សម្រាប់ឱ្យគ្រួសារហ្នឹងសម្រាកទៀតផង។ (ដែលយើងធ្វើបែប)នេះគឺយើងដកស្រង់បទពិសោធន៍ពីកូវីដ-១៩ នៅឆ្នាំ២០២០/២០២១ ហើយនៅតាមអាគារមួយៗ ដែលដាក់អ្នកជំងឺក៏សុទ្ធតែមានកន្លែងស្នាក់របស់គ្រូពេទ្យប្រចាំការនៅទីនោះផងដែរ។
(៦) គួរប្តូរប្លង់ពីច្បារមកជារោងជាងនិង/ឬចំណតយានយន្ត
ខ្ញុំពិតជាមានការវាយតម្លៃខ្ពស់ជាមួយនឹងអ្នកគូរប្លង់និងអ្នករៀបចំគម្រោងសាងសង់ ជាពិសេសគឺឯកឧត្តម ឃួង ស្រេង ដែលដឹកនាំការងារនេះដែលពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយនឹងក្រសួងសុខាភិបាល។ ខ្ញុំមានការកែតម្រូវថ្ងៃនេះតែមួយកន្លែងទេ ទាក់ទិនទៅនឹងគម្រោងរៀបចំជាសួនច្បារនៅខាងក្រោយម្ខាងនោះ។ ខ្ញុំគិតថាមិនមានការចាំបាច់ដើម្បីធ្វើសួនច្បារដើម្បីឱ្យអ្នកជំងឺទៅកំសាន្តនៅទីនោះទេ។ រៀបចំកន្លែងនោះជារោងជាងសម្រាប់ការជួសជុល ជាចំណតរថយន្ត ចំណតម៉ូតូវិញប្រសើរជាង។ មានតម្រូវការផ្សេងពីការដែលត្រូវរៀបចំជាសួនច្បារសម្រាប់ការកំសាន្ត។ បើសិនជាត្រូវធ្វើសួនច្បារ ក៏វាមិនគ្រប់ជាមួយនឹងតម្រូវការនៅទីនេះដែរ។ យើងប្រើប្រាស់ឱ្យវាមានប្រយោជន៍ ព្រោះអ្នកជំងឺតែងមានរថយន្ត មានម៉ូតូ អីមក។ យើងកុំឱ្យវាច្រងេងច្រង៉ាងតាមមុខអគារ។ យើងយកទៅទុកនៅកន្លែងខាងនោះទៅ។ ធ្វើយ៉ាងនេះ យើងទាញយកប្រយោជន៍ពីដីធ្លីពីកន្លែងដែលយើងសាងសង់នៅទីនេះ។
(៧) រៀបចំអគារនិងគ្រែសង្គ្រោះ បង្កាករណីមានការផ្ទុះកូវីដ-១៩ឡើងវិញ
សម្ភារៈឧបករណ៍បានដាក់រួចហើយ ដែលប៉ុន្មានថ្ងៃនេះ លោកជំទាវ យក់ សម្បត្តិ បានស្នើសុំខ្ញុំរៀបចំនូវអគារនិងគ្រែសម្រាប់សង្គ្រោះក្នុងករណីមានការផ្ទុះឡើងវិញនូវកូវីដ-១៩។ ខ្ញុំក៏សុំបញ្ជាក់ដែរ យប់មិញនេះលោកជំទាវ យក់ សម្បត្តិ បានធ្វើរបាយការណ៍ឱ្យខ្ញុំថាបុគ្គលិកកម្មករជំនាញជាង ១០០០នាក់ ដែលចូលរួមក្នុងពិធីនេះ ធ្វើតេស្តពីម្សិលមិញនេះគឺជាង ១.២០០នាក់នេះមិនមានអ្នកណាមានកូវីដ-១៩ ទេ។ អញ្ចឹងកូវីដ-១៩ វានៅ ប៉ុន្តែដោយសារការគ្រប់គ្រងបានល្អជាមួយម្ចាស់ការដ្ឋានសំណង់ និងការការពារខ្លួនរបស់ខ្លួនឯង កម្មករ/ការិនីរបស់យើងគឺមិនមានការឆ្លងណាមួយកើតឡើងទេ។ នេះជាករណីពិសេស។ មុននេះខ្ញុំចូលរួមចែកសញ្ញាបត្រ និស្សិតរបស់យើងក៏មានមួយចំនួនមិនអាចចូលរួមបានដោយសារតែពួកគេបានមានការឆ្លង។ ថ្ងៃនេះកម្មករ/ការិនី របស់យើងមិនមាននរណាឆ្លងនោះទេ។
(៨) ចំពោះមុខ រៀបចំជិត ២០០០ គ្រែសំរាប់ទទួលជំងឺឆ្លង/កូវីដ១៩
យើងមិនដឹងថាប្រទេសណាខ្លះដែលបានសាងសង់មន្ទីរពេទ្យ ដែលមានរហូតដល់ជិតមួយម៉ឺនគ្រែដូចជាមន្ទីរពេទ្យរបស់យើងនេះទេ។ ប្រហែលជាគេមានលើសយើងក៏មិនដឹង។ ប៉ុន្តែតាមធម្មតា មន្ទីរពេទ្យ(ដែលខ្ញុំធ្លាប់ដឹង)អាច(មាន)ត្រឹមតែ ២០០០ នាក់ (ទៅ) ៣០០០នាក់។ ហ្នឹងធំពេកហើយ។ បើតាមខ្ញុំធ្លាប់ដើរទៅតាមប្រទេសនេះប្រទេសនោះ (មន្ទីពេទ្យមានត្រឹម) ២០០ គ្រែ ៣០០ គ្រែប៉ុណ្ណឹង។ (ដែល)ធំអស់ មាន ១០០០គ្រែ ២០០០គ្រែ ៣០០០គ្រែ។ យើងកសាងនៅទីនេះ មានគោលដៅគ្រប់គ្រងការផ្ទុះនៃជំងឺឆ្លង។ នេះជាគោលដៅធំ ជាគោលដៅដើម។ ឥឡូវនេះ … យើងរៀបចំប្រមាណជាជិត ២០០០គ្រែដែរ នៅក្នុងអគារមួយសម្រាប់ជំងឺឆ្លង ដើម្បីបម្រុងទុកព្រោះយើងមិនអាចយកអ្នកកើតកូវីដ-១៩ ទៅព្យាបាលតាមកន្លែងមន្ទីរពេទ្យនានា ដូចកន្លងទៅយកទៅមជ្ឈមណ្ឌលចាក់អង្រែ យកទៅមន្ទីរពេទ្យរុស្សី ស្អីៗហ្នឹង តាំងពីមន្ទីរពេទ្យហ្លួងម៉ែបានទេ។ ឥឡូវនេះ យើងអាចផ្ទេរអ្នកជំងឺដែលមានតម្រូវការសម្រាប់ការព្យាបាលកូវីដ-១៩ នោះមកកាន់ទីនេះវិញ ដើម្បីទុកអោយមន្ទីរពេទ្យទាំងនោះនៅបន្តព្យាបាលជំងឺធម្មតា។ មុននេះយើងក៏បានខ្ចីស្តាតអូឡាំពិកដើម្បីដាក់អ្នកជំងឺកូវីដ-១៩។ យើងពិបាកដល់ប៉ុណ្ណឹង។
(៩) កំឡុងពេលកូវីដ១៩ (១)គ្មានពលរដ្ឋដេកតាមចិញ្ចើមថ្នល់ (២)អ្នកស្លាប់មិនខ្វះមឈូសនិងដីកប់
អញ្ចឹងបានខ្ញុំថាអត់ទេ រឿងនេះគឺជារឿងដកពិសោធន៍ ពេលផ្ទុះភ្លាមត្រូវតែមានកន្លែងដើម្បីឱ្យប្រជាពលរដ្ឋ។ ខ្ញុំមានមោទនភាពដោយសារតែ (ទី១) ប្រជាពលរដ្ឋរបស់យើងពេលផ្ទុះកូវីដ-១៩ អត់មានប្រជាពលរដ្ឋណាមួយដេកតាមចិញ្ចើមផ្លូវទេ។ ទី២ អ្នកដែលទទួលមរណៈភាពក៏អត់មានអ្នកណាខ្វះក្តារមឈូសដែរ ឬខ្វះដីកប់ទេ។ ហ្នឹងសម្រាប់ប្រទេសរបស់យើង។ យើងមិនចង់ឱ្យមានការផ្ទុះឡើងនូវជំងឺនេះទេ។ គោលដៅដើមនៃមន្ទីរពេទ្យនេះ គឺគ្រប់គ្រងជំងឺឆ្លង។ ប៉ុន្តែ(ដោយសារតែ)ជំងឺឆ្លង(ត្រូវគ្រប់គ្រងបាន) យើងក៏ត្រូវរៀបចំមន្ទីរពេទ្យនេះឱ្យទៅជាមន្ទីរពេទ្យពហុព្យាបាល គឺជំងឺច្រើនប្រភេទអាចមកព្យាបាលនៅទីនេះ រាប់កន្លែងសង្គ្រោះបន្ទាន់ មានតាំងពីកន្លែងវះកាត់ ស្ត្រីឆ្លងទន្លេស្អីៗ ជាដើម រៀបចំមួយគ្រប់។ ធ្វើបានដូចនេះ វាកាត់បន្ថយនូវភាពតានតឹងនៅខាងក្នុង ដែលសព្វថ្ងៃនេះយើងទទួលអ្នកជំងឺត្រឹមប្រមាណជា ៥០០០គ្រែ តែប៉ុណ្ណោះ។ យើងអាចកាត់បន្ថយសម្ពាធដែលចូលទៅទីក្រុងភ្នំពេញ … បើនិយាយពីធាតុអាកាសនៅទីនេះវាល្អជាង។ ឥឡូវរំហើយមក ហើយធាតុអាកាសល្អ។ យើងក៏មានប្រព័ន្ធចម្រោះទឹក កាកសំណល់ស្អីៗនេះ មុនយើងបង្ហូរតាមបណ្តាលូ ភ្ជាប់ទៅលូដទៃទៀត និយាយរួមយើងធ្វើទៅតាមស្តង់ដាររបស់ពេទ្យ ហើយត្រូវតាមស្តង់ដាររបស់ការគ្រប់គ្រងកាកសំណល់ ឬការត្រូវបញ្ចេញទឹក ដែលចេញពីនេះជួនកាលវាទៅជាបញ្ហាពុលជាដើម។
(១០) ក្រសួងសុខាភិបាលនឹងគ្រប់គ្រងមន្ទីរពេទ្យនេះ មានប្រធាន១ និងអនុប្រធាន៥
កូវីដ-១៩ បានផ្តល់មេរៀនឱ្យយើង។ កូវីដ-១៩ វាអាក្រក់ តែវាបានដាស់តឿនពិភពលោកឱ្យប្រុងប្រយ័ត្ននូវជំងឺឆ្លង។ កូវីដ-១៩ អត់ទាន់អស់ទេ។ មុននេះមានវីរុស Alpha បន្ទាប់ទៅ Delta បន្ទាប់ទៅជា Omicron ឥឡូវ Omicron វាទៅជាស្អីវិញមួយទៅទៀត ហើយមិនដឹងជាទៅខាងមុខវាទៅជាស្អីទៀត។ អញ្ចឹងបើសិនជាផ្ទុះឡើងវិញ យើងមានកន្លែងនេះសំរាប់ព្យាបាលដោយមានមធ្យោបាយគ្រប់គ្រាន់ … សួរថាអ្នកណាគ្រប់គ្រង? ក្រុងមិនអាចគ្រប់គ្រងបានទេ សាលារាជធានីភ្នំពេញគ្រាន់តែជួយសាងសង់ប៉ុណ្ណឹងទេ។ ឯបច្ចេសទេស គឺក្រសួងសុខាភិបាល។ ទៅខាងមុខ ក្រសួងសុខាភិបាលនឹងគ្រប់គ្រងមន្ទីរពេទ្យមួយនេះ។ យើងបានតែងតាំងរួចហើយនូវប្រធានមន្ទីរពេទ្យ ដែលខ្ញុំបានទទួលយកតាមសំណើររបស់ ឯកឧត្តម ម៉ម ប៊ុនហេង។ យើងនៅត្រូវការអនុប្រធាន ៥នាក់ទៀត។ ៤នាក់ បានដាក់ស្នើទៅរដ្ឋមន្ត្រីមុខងារសាធារណៈហើយ។ ខ្ញុំសុំសម្រេចជំនួស គង់តែដាក់ទៅដល់ខ្ញុំដដែលហ្នឹង។
(១១) ផ្តល់សិទ្ធិឱ្យរដ្ឋមន្ត្រីសុខាភិបាលចុះហត្ថលេខាតែងតាំងអនុប្រធានមន្ទីរពេទ្យ ៥នាក់
ឥឡូវ ខ្ញុំអនុញ្ញាតឱ្យឯកឧត្តម ម៉ម ប៊ុនហេង ចុះហត្ថលេខាតែងតាំងអនុប្រធាន។ រដ្ឋមន្ត្រីចុះហត្ថលេខា។ (ប្រកាស)ចុះហត្ថលេខាតែងតាំងទៅ។ ជួនកាលតម្រូវការកំពុងតែលឿន។ បន្តិចចូលឆ្នាំចិនហ្នឹង យើងក៏ចិននឹងគេដែរ។ ខ្មែរយើងមួយឆ្នាំ ចូលឆ្នាំ ៣ដង ចូលឆ្នាំសកលក៏ចូលនឹងគេ ចូលឆ្នាំចិនក៏ចូលនឹងគេ ចូលឆ្នាំខ្មែរក៏ចូល។ ឥឡូវខ្ញុំផ្តល់សិទ្ធិឱ្យឯកឧត្តម ម៉ម ប៊ុនហេង ចុះហត្ថលេខាសម្រាប់អនុប្រធានមន្ទីរពេទ្យ ៥នាក់។ ពីមុនស្នើ ៤នាក់។ ឥឡូវថា សុំថែមមួយទៀត គឺ ៥នាក់ … ក្រោយពេលប្រធានហ្នឹងហើយ។ អញ្ចឹងថ្ងៃហ្នឹងចុះហត្ថលេខាបានហើយ។ សួរទៅប្រធានមន្ទីរពេទ្យអម្បាញ់មិញ ថាអត់ទាន់បានរៀបចំអីផង ព្រោះអត់ទាន់មានអនុប្រធាន។ ឥឡូវថ្ងៃហ្នឹងមានអនុប្រធានហើយ មិនចាំបាច់ចុះមកពីក្រសួងមុខងារសាធារណៈទេ។ ក្រសួងមុខងារសាធារណៈ ចាំយកឈ្មោះពីហ្នឹងទៅ ហើយបញ្ចូលក្នុងបញ្ជី។ កិច្ចការងារបន្ទាន់។ ថ្ងៃហ្នឹងរដ្ឋមន្ត្រីមុខងារសាធារណៈមកអត់? ត្រូវចាំ។ អត់ចាំបាច់ថាមានលិខិតពីហ្នឹងទេ។ មុខងារសាធារណៈគង់តែសុំមកខ្ញុំដដែលហ្នឹង។ អញ្ចឹងខ្ញុំសម្រេចបណ្តោយទៅ។ ហ្នឹងជាអំណាចរបស់នាយករដ្ឋមន្ត្រីដដែលទេ។
(១២) រើសដោយការប្រលងប្រជែងគ្រូពេទ្យ ២០០នាក់ បន្ថែមលើគ្រូពេទ្យក្របខណ្ឌ ១៥០នាក់
យើងបានប្រមូលគ្រូពេទ្យដែលនៅតាមពេទ្យនានា និងនៅសាលារាជធានីភ្នំពេញ ក្នុងក្របខណ្ឌក្រសួងសុខាភិបាលឲ្យផ្ទេរមកទីនេះបាន ១៥០ នាក់។ វាមិនទាន់គ្រប់គ្រាន់ទេ។ តម្រូវការតាមការរៀបរាប់របស់ផ្នែកឯកទេស មានដល់ ១០០០ នាក់គ្រូពេទ្យ។ បើគិត ១០០០ នាក់នេះ វាមានឯកទេសស្អីៗនៅក្នុងហ្នឹង តាំងពីពួកអុកស៊ីហ្សែន ពួកពេទ្យសណ្តំ ពេទ្យឆ្មប ច្រើនណាស់។ ឯកទេសច្រើនណាស់។ ក៏ប៉ុន្តែមុននឹងឈានទៅដល់ ១០០០ នាក់នេះ ខ្ញុំសូមប្រកាសផ្តល់បន្ថែមឲ្យជ្រើសរើសតាមរយៈការប្រឡងប្រជែងចំនួន ២០០នាក់បន្ថែមទៀត សម្រាប់ផ្តល់ឲ្យពេទ្យនេះ។ ត្រូវធ្វើតាមនីតិវិធីឲ្យបានត្រឹមត្រូវ ហើយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រូវផ្តល់បៀវត្សរ៍នៅពេលដែលមានការប្រឡងប្រជែងនិងចូលក្របខណ្ឌពេញលេញហើយនោះ … រឿងនេះ បើនិយាយពីគោលដៅវិញ វាល្អណាស់។
(១៣) ថវិកាជាតិឆ្នាំ ២០២៣ គឺថវិកាបំរើឲ្យមនុស្ស
គេខ្លាចបំផុត ការបង្កើនថវិកាសម្រាប់វិស័យការពារជាតិនិងសន្តិសុខ ដែលវាចេះតែធំទៅៗ។ ប៉ុន្តែជាទូទៅ សង្គមដែលមានការជឿនលឿន គឺតម្រូវការផ្នែកវិស័យអប់រំ សង្គមកិច្ច សុខាភិបាលនេះ។ កាលណាកើនអាហ្នឹងគឺវាល្អវិញទេ សម្រាប់ប្រទេសមួយ។ អញ្ចឹងការកើនក្នុងកម្រិតណាមួយវាជាបញ្ហាល្អ វាទាក់ទងនឹងការវិនិយោគឲ្យមនុស្សការពារជីវិតមនុស្ស។ ថវិកាឆ្នាំ ២០២៣ នេះ គឺថវិកាបំរើឲ្យមនុស្សតែម្តង។ ចាប់ពីនេះទៅ វិស័យអប់រំ និងវិស័យសុខាភិបាល គឺជាវិស័យដែលទទួលបានអាទិភាពខ្ពស់ជាងគេ។ ក្រសួងនានា កាត់បន្ថយការជ្រើសរើសបុគ្គលិក។ ជួនកាលចូលនិវត្ត ៥ នាក់ ឲ្យរើសមកវិញតែ ២ នាក់ឬ៣នាក់ទេ ប៉ុន្តែសម្រាប់គ្រូពេទ្យ ឆ្នាំកន្លងទៅខ្ញុំឲ្យ ៣០០០ នាក់។ ឥឡូវនេះ ៣០០០ នាក់ … មិនគ្រប់ទេ។ ខ្ញុំផ្តល់ បន្ថែម ២០០ នាក់។ អញ្ចឹងក្រសួងមុខងារសាធារណៈកត់ត្រាទុកទៅ។
(១៤) ជូនបុគ្គលិកជាប់កិច្ចសន្យា ៣០០នាក់បន្ថែម
ក្រៅពីនោះ អ្នកបើករថយន្ត អ្នកបោសសំអាត អ្នកស្អីៗហ្នឹងត្រូវមានទៀត។ អញ្ចឹងខ្ញុំសូមផ្តល់ជូននូវបុគ្គលិកជាប់កិច្ចសន្យាចំនួន ៣០០ នាក់បន្ថែមទៀត ... ត្រូវមានអ្នកបុគ្គលិក មានតាំងពីពួកអគ្គិសនី មានតាំងពីស្អីៗគ្រប់សព្វ។ យកពេទ្យទៅធ្វើអគ្គិសនីមិនកើតទេ ពេទ្យគាត់ចេះតែព្យាបាលមនុស្សទេ គាត់អត់ប្រើទួរណេវីស(Tournevis)ទេ គាត់ចេះប្រើកាំបិត គាត់ចេះប្រើម្ជុល ប៉ុន្តែគាត់មិនអាចទៅធ្វើជាងអគ្គិសនីបានទេ។ អញ្ចឹងបុគ្គលិកជាប់កិច្ចសន្យា ៣០០ នាក់ បូកនឹងក្របខណ្ឌពេទ្យចំនួន ២០០ នាក់ ត្រូវបានជ្រើសរើសឲ្យបានត្រឹមត្រូវ ដើម្បីយកមកបំរើការងារនៅទីនេះ។ ជួនកាល ជ្រើសរើសក្នុងចំណោមកម្មករកម្មការិនីរបស់យើងដែលកំពុងធ្វើការនៅនេះ។ យើងអាចជ្រើសរើសខ្លះចេញពីនេះ បើសិនជាមានអ្នកណាស្ម័គ្រចិត្ត ព្រោះគាត់ធ្វើ គាត់ដឹងទុយោតាមនេះតាមនោះ។ ដូច្នេះវាក៏ស្រួលម្យ៉ាងដែរ ទៅជាបុគ្គលិកជាប់កិច្ចសន្យា ដែលយើងមានការងារធ្វើនៅទីនេះ ...។
នេះបន្ទាប់ទៅ ក្រសួងត្រូវពិភាក្សាជាមួយនឹងមន្ទីរពេទ្យ តើមានតម្រូវការប៉ុន្មានថែមទៀត? ឥឡូវប៉ុណ្ណឹង យើងអាចដំណើរការបាន។ នៅក្នុង ១/៣ នៃមន្ទីរពេទ្យនេះ ២/៣ ទៀត ត្រូវការស្អីខ្លះ? ឯកទេសអីខ្លះ? ២០០ នាក់ហ្នឹងក៏ត្រូវការប្រឡង។ ប្រឡងហ្នឹង ឆ្មបប៉ុន្មាន អីប៉ុន្មាន? ហ្នឹងផ្នែកការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងត្រូវតែធ្វើការឲ្យជិតស្និទ្ធជាមួយ។ វាមានត្រូវការផ្នែកវះកាត់ប៉ុន្មាន ផ្នែកស្អីប៉ុន្មាន? យើងកំពុងខ្វះ។ ឥឡូវយើងដាក់ពីមន្ទីរពេទ្យនានាមកហើយ ក៏ប៉ុន្តែដល់ពេលយើងជ្រើសរើស តើអ្នកជំងឺទូទៅប៉ុន្មាន? ឆ្មបប៉ុន្មាន? អ្នកវះកាត់ប៉ុន្មាន? អ្នកជំងឺនេះប៉ុន្មាន ជំងឺនោះប៉ុន្មាន អាហ្នឹងគឺឯកទេសអស់លោកទេ។ ខ្ញុំមិនចូលជ្រៅទៅរឿងហ្នឹង។ ខ្ញុំមិនយល់ដឹងទេ។ ប៉ុន្តែមិនដែលអ្នកណាយកគ្រូពេទ្យភ្នែក ទៅធ្វើឆ្មបទេ …។
(១៥) នឹងមានអ្នកជំងឺមកសំរាកច្រើននៅពេលខាងមុខ
ខ្ញុំគិតថាមន្ទីរពេទ្យមួយនេះ ដោះស្រាយបានបញ្ហាច្រើនណាស់ គឺអ្នកជំងឺដែលបញ្ជូនមក ធ្លាប់តែចាល់ទីក្រុងភ្នំពេញនោះ និងបញ្ចេញមកនៅមន្ទីរពេទ្យខាងក្រៅ។ តាមទម្លាប់ខ្មែរយើង ឲ្យតែមានអ្នកជំងឺ តែងតែមានអ្នកកំដ។ បើគ្មានអ្នកកំដទេ គឺវាលំបាក។ អញ្ចឹងបានជាថា កន្លែងនេះដែលចង់ធ្វើជាកន្លែងចំណតរថយន្ត ឥឡូវអត់ទេ។ កន្លែងអស់នេះ ជួនកាលទុកសម្រាក ហើយតាមអគារស្អីៗ ហ្នឹង មានកន្លែងអាចអង្គុយលេងបាន។ ទុកកន្លែងផ្នែកខាងក្រោយ រៀបចំទៅជាចំណតរថយន្ត កុំឲ្យរញ៉ីរញ៉ៃ។ យើងមានតម្រូវការបំពាក់ច្រើនទៀត។ សំភារៈបរិក្ខាររបស់យើងក៏បានត្រឹមរៀបចំរួចហើយដែរ។ រឿងនៅទីនេះ រឿងមិនតូចទេ រឿងធំ ហើយចាំមើលលទ្ធផលពិតប្រាកដវាយ៉ាងម៉េច។ មន្ទីរពេទ្យមួយដែលមានសមត្ថភាពទទួលជាង ១ ម៉ឺននាក់ មិនមែនរឿងតូចទេ។ កន្លែងខ្លះ ៣០០ នាក់ ៥០០ នាក់ ថាធំហើយ។ មន្ទីរពេទ្យរុស្ស៊ីទទួលបាន ១០០០ នាក់។ ហ្នឹងយើងចាត់ទុកថាធំហើយ តែនេះ ៩០០០ នាក់ជាង ជិត ១ ម៉ឺននាក់។ មន្ទីរពេទ្យណាដែលទទួលបានច្រើនជាងគេនៅភ្នំពេញរាល់ថ្ងៃ? មន្ទីរពេទ្យរុស្ស៊ី។ អញ្ចឹងធំជាងគេនៅភ្នំពេញ វាតូចជាងអានេះ ១០ ដង។ កាល់ម៉ែត្រក៏ទទួលបានគ្រាន់បើដែរ បន្ទាប់ពីការដែលយើងពង្រីកប៉ុន្មានជាន់ ដែលប្រើថវិកាអស់ប្រមាណជាង ១០០ លាន សម្រាប់ទំនើបកម្មនៃមន្ទីរពេទ្យកាល់ម៉ែត្រ។ ខ្ញុំគិតថា បើយើងពិនិត្យ សូម្បីតែចំណតរថយន្ត ទីតាំងស្អីៗហ្នឹង មន្ទីពេទ្យនេះល្អជាងគេ។ ប្រហែលជាមានមនុស្សមកសម្រាកច្រើនជាងគេទៅវិញនៅពេលក្រោយ។
(១៦) រៀបចំមន្ទីពេទ្យមួយចំនួនខាងក្នុងក្រុងជាមន្ទីពេទ្យឯកទេស
និយាយចឹងមិនមែនបានសេចក្តីថា បាត់មុខរបរនៃមន្ទីរពេទ្យនៅខាងក្នុងទេ ព្រោះវាទៅតាមឯកទេសដែរទេ។ ថ្ងៃមុនពេលដែលហៅទៅពិភាក្សានៅផ្ទះរបស់ខ្ញុំ ឯកឧត្តម ឃួង ស្រេង លោកជំទាវ យក់ សម្បត្តិ ថាតើយើងគួរដាក់ម៉ាស៊ីនសម្រាប់ដាក់រឺស័របេះដូងភ្លាមៗ។ យើងពិនិត្យចុះឡើងៗទៅ គប្បីពឹងពាក់ទៅលើមន្ទីរពេទ្យកាល់ម៉ែត ដែលកំពុងមានឯកទេសហ្នឹងស្រាប់។ បើយើងដាក់ទៅក៏វាមិនគ្រប់។ មនុស្សឯណា(ក៏ឈឺ)បេះដូងគ្រប់តែគ្នា(នោះ)។ អញ្ចឹងទេ យើងប្រើសមត្ថភាពរបស់មន្ទីរពេទ្យកាល់ម៉ែត ដែលយើងមិនអាចទៅរៀបចំឲ្យហួសលទ្ធភាពនៃអ្នកជំងឺដែលមាននោះទេ។ ពេទ្យភ្នែក ពេទ្យធ្មេញអី វានៅមន្ទីរពេទ្យអង្គឌួងនេះវិញ មានឯកទេសនៅក្នុងនោះ។ តែនេះគឺជាជំងឺទូទៅ ដែលមានជំងឺនេះ/នោះ។ ខ្ញុំយល់មិនដល់ទេ ព្រោះខ្ញុំដើរទៅព្យាបាលដែរ ខ្ញុំមិនដែលទៅព្យាបាលគេផង ព្រោះខ្ញុំមិនមែនពេទ្យផង។ ពេទ្យគេឲ្យធ្វើអី ធ្វើនោះ តាមគេទៅ។
ប៉ុន្តែ សុំមិនតាមតែរឿងមួយទេ ប្រឹងអត់អើយអត់ ហាត់នោះហាត់ៗរហូតពី ៨៦គីឡូ ធ្លាក់មក ៧០គីឡូ។ កាលនោះ គេឃើញខ្ញុំថាស្គម ដោយសារហាត់។ មួយថ្ងៃលេងទម្លាក់ជិត ២ពាន់កាឡូរី ហ៊ឹងត្រចៀកតែម្ដង។ ឥឡូវអត់ទេ។ ប៉ុន្តែ ប៉ុន្មានថ្ងៃនេះ ឡើងជ្រុល។ ទៅពីនេះ នៅកម្ពុជាដោយសារហត់ពេកហើយ ទៅដល់ម៉ាល់ឌីវអត់ទាន់ទស្សនកិច្ចភ្លាមទេ នៅសល់មួយថ្ងៃទៀតទើបយើងចាប់ផ្ដើមទស្សនកិច្ច ហើយនៅម៉ាល់ឌីវហ្នឹង ផ្ទះគេនៅលើទឹក។ ឃើញទឹក ក៏ចុះមុជ។ ឡើងពីទឹកមក នាំគ្នាបាយមាត់សមុទ្រគេនោះ បាយហើយដាក់ទៅដេកលក់៨ម៉ោង រឿងអីស៊ីមិនបាន? ហើយគេកុំឲ្យបាយល្ងាច។ យើងវាខុសម៉ោងគ្នា។ ទេ! តែដាក់ហើយ ស៊ីហើយ។ ម្សិលម្ង៉ៃ មកតាមយន្តហោះ ហោះ៥ម៉ោង។ មានអីបាយលើកប៉ាល់ហោះហ្នឹង ដាក់ស្រាក្រហមអស់២កែវ បូកជាមួយនឹងម្ហូបក៏ឆ្ងាញ់។ ស្អីក៏ឆ្ងាញ់លើកប៉ាល់ហោះនោះ។ សុទ្ធតែម្ហូបយើងធ្វើខ្លួនឯង ដូចជាសាច់គោឆាខ្ញីអីនេះ សាច់គោងៀតអីនេះ រួចហើយដេកលក់។ មុនកប៉ាល់ហោះចុះតែមួយភ្លែត ភ្ញាក់និងចុះធ្វើព្រងើយ។
(១៦) បើកូវីដផ្ទុះឡើងវិញ មន្ទីពេទ្យតេជោសន្តិភាពអាចទទួលព្យាបាលដោយមានពេទ្យ ១៥០ នាក់ រើសបន្ថែម ២០០នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ៣០០ នាក់
មកដល់ផ្ទះ ស៊ីទៀត។ ធ្លាប់តែទម្ងន់នៅក្រោម៨៥គីឡូ ឥឡូវ៨៧គីឡូ។ ឥឡូវឡើងទៅណាឡើងទៅ ព្រោះបញ្ហាធំជាងគេគឺថាឲ្យតែប្រពន្ធខ្ញុំគាត់ពេញចិត្តខ្ញុំទៅបានហើយ។ ប្រពន្ធខ្ញុំថែមនេះ ហូបនេះ/នោះ ចេះតែចង់ឲ្យប្ដីឆ្ងាញ់។ អញ្ចឹងក៏ទៅតាមគាត់ទៅ។ ថែមទៅ។ ពេលខ្លះធ្វើការហត់ យើងត្រូវការសម្រាកបន្តិច បូកជាមួយនឹងម្ហូបអាហារ។ គេឲ្យតមម្ហូបអាហារ ឯងនៅម្ហេបៗ។ អើ! វាធាត់ទៅណាធាត់ទៅ។ នៅមានរឿងអីទៀត? ក្រែងលោខ្ញុំនិយាយមិនទាន់អស់។ ខ្ញុំនិយាយនេះដូចជាគ្រប់គ្រាន់សម្រាប់ពេលនេះ ចាំដល់ពេលសម្ពោធ ហ្នឹងរឿងមួយទៀត។ ប៉ុន្តែ កុំចាំដល់ពេលសម្ពោធណា ឥឡូវអ្នកជំងឺបើសិនជាមានការផ្ទុះកូវីដ-១៩ឡើងវិញ យើងចាប់ផ្ដើមទទួលបាននៅទីនេះតែម្ដង ជាមួយនឹងគ្រូពេទ្យ ១៥០នាក់ ស្រេចហើយ បូកបន្ថែមទៅដោយការប្រឡងជ្រើសរើស ២០០នាក់ បំពេញបន្ថែមមកទីនេះ។ ជាមួយនឹងការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ដើម្បីឲ្យបម្រើការនៅទីនេះផងដែរ។
(១៧)អំឡុងពេលចូលឆ្នាំចិន/វៀតណាម កុំអោយមាន (ទី១)គ្រោះថ្នាក់ចរាចរ (ទី២)គ្រោះអគ្គីភ័យ
រឿងក្រៅពីនេះ គឺខ្ញុំគ្រាន់តែបញ្ជាក់បន្តិច នោះគឺនៅត្រង់ថា ប៉ុន្មានថ្ងៃទៀតនឹងចូលឆ្នាំប្រពៃណីចិន និងវៀតណាមមកដល់ហើយ។ កង្វល់ពិតប្រាកដ ប្រហែលជាមិនមែនកូវីដ-១៩ទេ។ កូវីដ-១៩នៅតែជាកង្វល់ថាអាចនឹងមានការឆ្លង ប៉ុន្តែវាតិចតួចទេ។ កង្វល់ពិតប្រាកដដែលខ្ញុំកំពុងតែខ្វល់នៅពេលនេះសម្រាប់ពេលចូលឆ្នាំចិន និងវៀតណាមនេះ ទី១ គឺគ្រោះថ្នាក់ចរាចរណ៍ ដែលសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឲ្យពេលចូលឆ្នាំនេះក្លាយទៅជាទុក្ខ។ គេសប្បាយចូលឆ្នាំ ឯងកើតទុក្ខបុណ្យសព ឬរបួស។ សុំអង្វរករប្រជាពលរដ្ឋរបស់យើង យកចិត្តទុកដាក់ជាមួយនឹងការគោរពច្បាប់ចរាចរណ៍ សុំឲ្យមានសុវត្ថិភាព ព្រោះឥឡូវនេះយើងហ្នឹងគឺថាជាប់ខ្សែចិនហ្នឹងវាជាប់ពេកហើយ។ ភូមិខ្ញុំពីដើមមានប្រហែលជា១០%ទេ ដែលមានការសែនដាក់អក្សរចិនអី។ ឥឡូវនេះចូលដល់ ៧០% ទៅ ៨០% ដែលសែន។ រាល់ឆ្នាំ ប្រពន្ធខ្ញុំហៅខ្ញុំទៅសែន ខ្ញុំមិនទៅទេ ព្រោះខ្ញុំមិនមែនចិន។ ប៉ុន្តែ កូននិងចៅទៅតាមគាត់ទាំងអស់ … អញ្ចឹងបានថា ចូលឆ្នាំចិនអ្នកដែលស្រវឹងពិតប្រាកដគឺខ្មែរទេតើ។ រឿងហ្នឹងហើយដែលជារឿងគ្រោះថ្នាក់ សុំឲ្យបងប្អូនទទួលការសប្បាយរីករាយក្នុងឱកាសចូលឆ្នាំចិន/វៀតណាមនេះ ដែលអ្នកមានខ្សែស្រឡាយចិនសប្បាយរីករាយទៅ តែអាណិតធ្វើម៉េចកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
ទីពីរ ប្រយ័ត្នប្រយែងរឿងអគ្គិភ័យ ដោយសារតែមានការសែន ដុតធូប ដើម្បីសែនដូនតានោះ ហើយភ្លេចពន្លត់ ក៏ចាប់ផ្ដើមឆេះពេញហ្នឹង ផ្អើលទៅ មិនត្រឹមតែពិបាកគ្រួសារខ្លួនឯងទេ ពិបាកអ្នកជិតខាងវាឆេះតគ្នា ពិបាកដល់កម្លាំងអន្តរាគមន៍ពន្លត់នោះទៀត។ យើងនៅនេះ គឺមានដាក់ឡានពន្លត់អគ្គិភ័យ២គ្រឿង អាកន្លែងដែលយើងថាប្រុងធ្វើសួនច្បារហ្នឹង ដាក់អាឡាននោះទៅ ហើយបើសិនជាអាចផ្នែកទឹកសម្រាប់បូមបានមកដល់ទៀត គឺយើងមិនចាំបាច់ទៅយកទឹកពីណាទេ យកទឹកចេញពីត្រង់នេះតែម្ដង។ ប្រព័ន្ធទឹកសម្រាប់ពន្លត់អគ្គិភ័យនៅតាមអគារមានស្រាប់ទៀត។ ក្រៅពីនោះមានឡាននៅក្រៅ (អាចអន្តរាគមន៍ដល់ប្រជាពលរដ្ឋជិតខាងផងដែរ)។ ឯផ្នែកអគ្គិសនី ខាងអគ្គិសនីគេជួយសម្ភារៈទាំងអស់ (ខាងរដ្ឋករទឹកស្វយ័តក៏ជួយដែរ)។ អញ្ចឹងគេជួយទាំងទឹកទាំងភ្លើង ព្រោះអ្នកធ្វើខាងទឹកខាងភ្លើងហ្នឹង ក៏មានខ្លួនឯងក៏ត្រូវមកព្យាបាលជំងឺនៅនេះដែរ។ ប៉ុន្តែពេលចេញលុយប្រើប្រាស់មន្ទីរពេទ្យអ្នកចេញណា។ អ្វីដែលខ្ញុំចង់និយាយទៅកាន់បងប្អូនជនរួមជាតិ ទីមួយគឺកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឱកាសចូលឆ្នាំចិន/វៀតណាមនេះ។ ទីពីរគឺខិតខំធ្វើម៉េចការពារសុវត្ថិភាព កុំឲ្យមានអគ្គិភ័យកើតឡើងដោយសារតែការធ្វេសប្រហែសក្នុងការដុតធូប ដុតទៀន សែនព្រេន។
ចំណុចចុងក្រោយ ខ្ញុំចង់ផ្ញើសារទៅកាន់អ្នកទាំងឡាយ កុំរឿងអីសុទ្ធតែរឿងនយោបាយទាំងអស់។ ខ្ញុំសុំទទូចដោយអង្វរករផង តែក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកឯងដែរ។ អ្នកអត់អាចចេញសេចក្តីថ្លែងការណ៍បន្ទោសថាគណបក្សកាន់អំណាចគម្រាមអ្នកឯងទេ។ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្តឹង … (ដែល)អ្នកឯងចេញសែកអត់លុយ (ហើយ)តុលាការចាប់ខ្លួនវាសមហេតុផលណាស់។ រឿងនយោបាយស្អីនយោបាយ។ អញ្ចឹងនយោបាយទាំងអស់។ ពីពេលនេះទៅ គណបក្សប្រជាជនត្រូវតែលុបបំបាត់។ ទី ១ ពាក្យអ្នកឯងដែលធ្លាប់តែចោទថាគណបក្សប្រជាជនលួចសន្លឹកឆ្នោតល្មមគ្រប់គ្រាន់ដើម្បីបញ្ចប់ហើយ។ បើអ្នកឯងមិនបញ្ចប់ទេ ខ្ញុំនឹងបញ្ចប់អ្នកឯងតាមផ្លូវតុលាការ។ ផ្តាំទៅអ្នកឯងឲ្យបានច្បាស់ … ចំណុចទី ២ ទោះបីគណបក្សប្រជាជនមានប្រវត្តិពីត្រង់ណាអីត្រង់ណាក៏ដោយ អ្នកឯងអត់ត្រូវមកប៉ះពាល់នូវកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គណបក្សប្រជាជនទេ។ អ្នកឯងហ៊ានសាកមើល ខ្ញុំនឹងធ្វើឲ្យអ្នកឯងមើល។ ខ្ញុំមានដែលទៅប៉ះពាល់បក្សអ្នកឯងឯណា? ហេតុអីបានអ្នកឯងមកប៉ះពាល់គណបក្សប្រជាជន។ សូម្បីតែគណបក្សប្រជាជនកើតពីត្រង់ណាអីត្រង់ណា អ្នកឯងមកថ្កោលទោសអ្នកឯងស្គាល់លទ្ធិប្រជាធិប្បតេយ្យគ្រប់គ្រាន់ហើយឬនៅ? ចង់ឈ្មោះប្រែតក្តី ចង់ឈ្មោះប្រុញក្តី ចង់ឈ្មោះស្អីក៏ដោយរឿងរបស់គេតើ ឲ្យតែក្រសួងមហាផ្ទៃទទួលស្គាល់។ ហ្នឹងគឺជាសិទ្ធិរបស់គេតើ … បើអ្នកឯងចង់ឈ្នះ អ្នកឯងនិយាយតែពីបក្សអ្នកឯងទៅបានទេ? ចាំបាច់មកប្រណាំងគ្នាធ្វើអី? ខ្ញុំនឹងធ្វើអ្នកឯងដោយមិនខ្លាចញញើតអីទាំងអស់ ប៉ុន្តែខ្ញុំធ្វើតាមផ្លូវតុលាការទេ។
ខ្ញុំបាននិយាយកាលពីថ្ងៃច័ន្ទអាទិត្យមុននោះ ជម្រើសមានតែ ២ ខ្ញុំបាននិយាយទី ១ ផ្លូវតុលាការ ទី ២ ទៅដល់ផ្ទះវៃអ្នកឯងតែម្តង។ វាមិនអញ្ចឹង។ បើអ្ហែងនិយាយមិនស្តាប់ អ្ហែងចង់ប្រើផ្លូវមួយណាអា ២ ហ្នឹង? កុំព្រហើនពេក។ ខ្លះចេញទៅក្រៅប្រទេស ទៅលេងឯងពីក្រៅប្រទេស រួចហើយមកថ្កោលទោស ៧ មករា សូម្បីតែក្បាលវាក៏រស់ដោយសារ ៧ មករា។ គណបក្សប្រជាជនប្រើសិទ្ធិតាមផ្លូវតុលាការដើម្បីការពារយុត្តិធម៌ ការពារភាពស្អាតស្អំរបស់ខ្លួន។ ខ្ញុំផ្តាំហើយព្រមានអ្នកឯងតែម្តង។ ម្សិលមិញដូចជាចេញសេចក្តីថ្លែងការណ៍មួយថាគណបក្សកាន់អំណាចកៀបសង្កត់។ ឥឡូវខ្ញុំចាំឲ្យមេធាវីគណបក្សប្រជាជនសិក្សាសេចក្តីថ្លែងការណ៍ពីម្សិលមិញទៀត។ ឲ្យឯងសុំទោស។ មិនសុំទោសប្តឹងទៀត។ ខ្ញុំមើលឃើញរឿងហ្នឹងប៉ុន្តែខ្ញុំមិនទាន់បាន(ចាត់វិធានការ)ទេ។
ខ្ញុំបានប្រាប់ទៅមេធាវីរបស់គណបក្សប្រជាជន មើលសេចក្តីថ្លែងការណ៍ហ្នឹង។ (ដែលថា)គណបក្សកាន់អំណាច វាមានតែគណបក្សប្រជាជន។ (តើគណបក្សប្រជាជន)គម្រាមអ្នកឯងពីអង្កាល គម្រាមនៅឯណា? … បើអ្នកឯងមិនដកសេចក្តីថ្លែងការណ៍ទេ ប្តឹងមួយទៀត។ ឯកឧត្តម គី តិច ប្រហែលជានៅស្តាប់បន្តផ្ទាល់។ មានសេចក្តីថ្លែងការណ៍មួយចេញពីម្សិលថាគណបក្សប្រជាជនគំរាម កំហែងកៀបសង្កត់។ ឥឡូវឲ្យចង្អុលមុខមក អ្នកណា នៅកន្លែងណា? បើអ្ហែងមិនសុំទោស អញប្តឹង។ ប៉ុន្តែអាវប្បធម៌សុំទោសហ្នឹងល្មមឈប់ហើយ។ អាងអី អាងសុំទោស …
(១៩) ជាប្រធានគណបក្សប្រជាជន ការពារសេចក្ដីថ្លៃថ្នូរគណបក្ស, ជនបរទេសកុំលូកដៃ
ខ្ញុំជាប្រធានគណបក្សប្រជាជនខ្ញុំមិនអាចនឹងឲ្យអ្នកឯងប្រមាថគណបក្សខ្ញុំទេ ក្នុងពេលដែលខ្ញុំអត់បានប្រមាថគណបក្សអ្នកឯង … ខ្លួនចង់ឈ្នះឲ្យរៀនសូត្រតាមអ្នកឃោសនាពាណិជ្ជកម្មទៅ។ ឥឡូវម្ចាស់កូកាកូឡាគេមិនដែលទៅបង្អាប់ fanta បង្អាប់ pipsi ទេ។ គេនិយាយថាកូកាគេឆ្ងាញ់ គេមិនដែលទៅបង្អាប់អ្នកដទៃទេ។ តែពួកអាចង្រៃនេះ វ៉ាប់ឡើងអត់អីនិយាយក្រៅពីជេរឯងតែប៉ុណ្ណឹង។ ពីថ្ងៃនេះទៅអត់មានអត់អោន។ មិនលើកលែង …តាំងពីក្រោមដល់លើ។ បើត្រូវវាយខ្នោះត្រូវវាយខ្នោះភ្លាម។ អត់មានរញ៉ីរញ៉ៃ។ ហេតុអីបានបង្ខំឲ្យខ្ញុំនិយាយអញ្ចឹង មកពីសម្តីអ្នកឯងបានជាត្រូវឲ្យខ្ញុំនិយាយអញ្ចឹង … តើគេប៉ះខ្លួនឯងពីអង្កាល។ ខ្លួនឯងដើរជេរគេរហូត។ (វាទៅជា)ប្រភពគណបក្សប្រជាជនត្រូវបានវៀតណាមជាអ្នកបង្កើត អញ្ចឹងទៅ។ ជេរឯងមួយឆ្អែត ទៅប្រវត្តិស្អីៗឯណា។ ពួកអ្ហែងសមនឹងគុក ប្រាប់ឲ្យហើយ។ អ្ហែងទៅណាក៏មិនរួចដែរ … ពួកនេះទាល់តែប្រើភាសាអញ្ចឹង។ ភាសាការទូតស្ដាប់អត់បានទេអានេះ។ ជនបរទេសទាំងឡាយកុំលូកដៃឲ្យសោះ។ បើមុននឹងលូកដៃទៅលើពាក្យសម្ដី ហ៊ុន សែន និយាយ ត្រូវមើលថាពួកនេះនិយាយពីអី? អ្នកឯងចេះការពារសេចក្ដីថ្លៃថ្នូរខ្លួនឯងទេ?
សូម្បីតែម្សិលមិញនេះ អាល្លឺម៉ង់ដែលចាត់ទុកថាជាប្រទេសគោរពប្រជាធិបតេយ្យ ក៏ចេះចាប់សកម្មជនបរិស្ថានដែរ។ ម៉េចក៏គេធ្វើបាន? ខ្មែរម៉េចធ្វើមិនបាន? ព្រោះអី? អឺរ៉ុបអត់មានអីប្រើ ត្រូវទៅយកធ្យូងថ្មប្រើ។ សកម្មជនបរិស្ថានទៅរារាំង។ ចាប់បាត់។ អញ្ចឹងអ្នកណាទៅបន្ទោសអាល្លឺម៉ង់? បន្ទោសបានតែអ្នកក្រហ្នឹង។ កម្ពុជាមានឯករាជ្យពិតប្រាកដ។ អត់មានទៅចំណុះអ្នកណាទេ … ខ្ញុំសុំបញ្ជាក់ សេចក្ដីថ្លែងការណ៍មួយពីម្សិល។ ខ្ញុំបានមើល។ (ពួកប្រឆាំង)មានចេញសេចក្ដីថ្លែងការណ៍មួយ និយាយប៉ះពាល់ដល់គណបក្សប្រជាជនកៀបសង្កត់។ ឥឡូវតើគណបក្សប្រជាជនកៀបសង្កត់អ្នកឯងលើរឿងអី? រឿងដូចជាអ្នកណាមួយ អនុប្រធានគណបក្សណាមួយជាប់គុក គេវាយខ្នោះ រឿងបើកសែកអត់លុយ។ រឿងបើកសែកអត់លុយហ្នឹង ជាប់ខ្នោះគ្រប់គ្នាហ្នឹង។ ដូចជា ២ ឬ ៣អាទិត្យមុននេះ ដូចជាឧកញ៉ាណាផង សុទ្ធតែចេញសែកអត់លុយ រឿងជាប់គុកហើយទាំងអស់នោះ។ កុំរឿងស្អីក៏សុទ្ធតែរឿងនយោបាយៗ … គណបក្សប្រជាជនមិនអាចនឹងទុកឲ្យអ្នកឯងរបៀបហ្នឹងបានទៀតទេ។ ប្ដឹងទៀត បើមិនឲ្យប្ដឹងមានស្អី? លើកគ្នាធ្វើបាតុកម្មដាក់អ្ហែង រត់ពេញទឹកពេញដី រកកន្លែងរត់មិនឃើញទៀតហ្នឹង។ គេថ្នមហើយប៉ុណ្ណឹងនោះ។ ចេញមកវាឈ្លើយតែម្ដង។ អតីតមេវាធ្លាប់អញ្ចឹង អាកូនចៅវាមិនទាន់អស់កាកសំណល់ហ្នឹង បានជាចេញមកដឹងតែពីជេរៗ។ ឥឡូវអានៅខាងក្រៅ ជេរអញជេរទៅ អ្ហែងរួចខ្លួនហើយនៅខាងក្រៅ តែពួកនៅខាងក្នុងគ្មានរួចទេ។ អញខ្ទប់ទាំងទល់ដែនទៀត មិនឲ្យអ្ហែងចេញទៅណា …។
និយាយដូចជាហួសហេតុពេកតែម្ដង។ ចុះ Facebook មុជទឹកនៅម៉ាល់ឌីវ បញ្ជាវាយខ្នោះនៅភ្នំពេញ។ ទៅជាអញ្ចេះឆ្កុយ។ រឿងអ្ហែងជំពាក់លុយគេឯណា ខ្ចីរកស៊ីជាមួយគេឯណា ចេញសែកអត់លុយ គេប្ដឹងតាំងពីណាពីណី អ្ហែងមកជេរអញ … អញ្ចឹងម្នាក់ៗដើម្បីរួចខ្លួន ដឹងតែពីទៅធ្វើអ្នកកាសែត អង្គការក្រៅរដ្ឋាភិបាល ឬធ្វើបក្សនយោបាយឬ? កុំយកបក្សនយោបាយ អ្នកសារព័ត៌មាន ឬអង្គការក្រៅរដ្ឋាភិបាល បិទបាំងនូវកំហុស ឬភាពទុច្ចរិតរបស់ខ្លួនឲ្យសោះ។ អ្នកឯងអួតតែពីទំនិញរបស់អ្នកឯងទៅ។ ខ្ញុំនិយាយអំពីទំនិញរបស់ខ្ញុំ និងកាតព្វកិច្ចរបស់ខ្ញុំគឺទទួលខុសត្រូវចំពោះប្រជាជាតិកម្ពុជាលើបញ្ហាសុខុមាលភាពរបស់ប្រជាជន ដែលខ្ញុំត្រូវមកពិនិត្យដោយផ្ទាល់ជាមួយនឹងការកសាងមន្ទីរពេទ្យនេះ … យើងចាប់ផ្តើមចំណាយដោយសុំបុរេប្រទានពីក្រសួងហិរញ្ញវត្ថុ។ នេះចាប់ផ្តើមចំណាយមួយទៀត។ អញ្ចឹងបានការកសាងគឺជាការលំបាកហើយ ប៉ុន្តែបញ្ហានិរន្តរ៍ភាពនៃដំណើរការគឺជាបញ្ហាមួយទៀត។ មន្ទីរពេទ្យនេះរឹងមាំណាស់ ដែលមានសមត្ថភាពរហូតដល់ ៧០ ឆ្នាំ ប៉ុន្តែ បើយើងមិនចេះថែទាំទេវាតែ ១០ ឆ្នាំ ខ្ទេច មើលតាំងពីការ៉ូ សូម្បីតែអានេះបើវាធ្លុះវាធ្លាយជួសជុលវាភ្លាម។ ភារកិច្ចរបស់ខ្ញុំធ្វើអញ្ចឹង …។
(២០) កម្ចាត់តែអ្នកដឹកនាំនយោបាយជ្រុលនិយមម្នាក់ទេ ក្រៅពីនោះបើផ្តាច់ខ្លួន លើកលែងទោសឲ្យ
តែមិនស្រួលវាស្រែកមក។ អាមួយហ្នឹងអញប្រាប់អ្ហែង ប្រពន្ធកូនអ្ហែងនៅភ្នំពេញនៅឡើយទេ។ អ្ហែងត្រូវចាំ … អញមិនមែនយកកូនប្រពន្ធអ្ហែងធ្វើជាចំណាប់ខ្មាំងទេ ប៉ុន្តែអ្ហែងក៏ល្មមដែរ … សូម្បីកូន វណ្ណ ជាអនុប្រធានក្រុមការងាររបស់ភ្លើងទៀននៅភ្នំពេញ។ ផ្តាំទៅអាវណ្ណ មកស្រុកមកអា មកស្រុកមក ទៅតាមគេធ្វើអី។ មកអញលើកលែងទោសឲ្យ បើអ្ហែងចង់មក … ខ្ញុំកម្ចាត់តែអ្នកដឹកនាំនយោបាយជ្រុលនិយមតែម្នាក់ទេ ក្រៅពីនោះផ្តាច់ខ្លួនចេញមក លើកលែងទោសឲ្យ … វាឈ្លើយវាហួសហេតុពេកតែម្តង។ មិនដឹងយ៉ាងម៉េចវា … អាអ្នកមើលមនុស្សមេម៉ាយហ្នឹង មិនប្រាកដថា(អ្នកមេម៉ាយហ្នឹង)ជារបស់អ្នកឯងទេ … អាខ្មៅអើយអាខ្មៅ … អាណាផឹកស្រាក្រហម ដឹកមេម៉ាយចេញម៉ោង ១២ យប់ ហើយចុះមុនម៉ោង ១២ យប់វានៅជាមួយអ្នកណា? ឯណាងាកម្ខាងទៅមើលមេម៉ាយ ងាកម្ខាងទៅ ក កា កិ កី។ បងប្អូនដែលទៅពីកម្ពុជា ទសវត្ស ៧០ ៨០ ខំទៅ។ ទៅពីនេះទៅរៀននៅស្រុកខ្មែរទេ ឯងបង្អាប់សញ្ញាបត្រស្រុកខ្មែរ តែទៅដល់នោះទៅបង្អាប់បងប្អូនដែលទៅពីទសវត្ស ៨០ ថា ក កា កិ កី។ អញ្ចឹងបានសេចក្តីថា សញ្ញាបត្រស្រុកខ្មែរគឺខ្លាំងណាស់។ ហ៊ានទៅបង្អាប់គេនៅអាមេរិកថា ក កា កិ កី។
អាមួយនោះដឹងតែលេងល្បែង យើងមានសិទ្ធិដើម្បីនឹងស្រាវជ្រាវមើល។ មិនមែនយកធ្វើចំណាត់ខ្មាំង ប៉ុន្តែឪពុកផ្សេងម្តាយផ្សេង ក្រុមគ្រួសារផ្សេង វាទៅផ្សឹង។ ខ្ញុំគ្រាន់តែបញ្ជាក់ អាអ្នកនៅក្រៅគឺវាបានចូលមកតាម facebook ជេរ។ ជេរឯងលេងតាម facebook ទៅ។ មានអាមួយនោះឈ្មោះអីទេ វាមិនដែលដាក់ឈ្មោះចំទេ។ ប៉ុន្តែ សុំប្រយ័ត្នបើថាអ្ហែងនៅក្នុងប្រទេស អ្ហែងរត់មិនរួចទេ … ហើយរឿងចូលមកជេរនៅក្នុង faceboook។ នគរបាលត្រូវមើលអាហ្នឹង មើលឲ្យលឿន។ ឲ្យវារហ័សបន្តិចខាងផ្នែកនគរបាលទទួលផ្នែកបច្ចេកវិទ្យា អាចូលមកជេរក្នុង facebook ហ្នឹង ដើម្បីឲ្យវាដឹងថាអាហ្នឹងនៅក្នងប្រទេស ឬនៅក្រៅប្រទេស។ ឥឡូវបើវានៅក្រៅប្រទេស ក្រុមគ្រួសាររបស់វាដែលនៅក្នុងប្រទេសជាអ្នកណា? ដើម្បីទៅណែនាំឪពុកម្តាយ បងប្អូនឲ្យចេះទៅណែនាំផង ហើយកុំនឹកស្មានថាគេមិនដឹង។ បង្ហោះ facebook ទូរស័ព្ទលេខប៉ុន្មានអីប៉ុន្មាន បង្កើតប្រទេសណាអីប្រទេសណា គិតថាគេក្តាប់មិនបាន? … ខ្ញុំឆ្លៀតប្រាប់យកតែបុណ្យទៅ។ ខ្ញុំមិនចង់ឃើញអ្នកឯងជាប់ខ្នោះទេ រឿងជាប់ខ្នោះទាំងអស់មិនមែនសុទ្ធតែរឿងនយោបាយឯណា។ អារឿងជាប់ខ្នោះមួយនោះ អ្នកឯងរកស៊ីជំពាក់លុយគេ ចេញសែកអត់លុយ ត្រូវជាប់គុកជាប់ខ្នោះអញ្ចឹង។ ហ្នឹងគេហៅឧបករណ៍ជួញដូរ គេមានច្បាប់មានទម្លាប់របស់គេ។ ខ្ញុំអានសេចក្តីថ្លែងការចេញពីម្សិលនេះថាខ្ញុំទទួលយកមិនបានទេអាហ្នឹង ប្រើពាក្យចំតែម្តង គណបក្សកាន់អំណាចកៀបសង្កត់។ គណបក្សកាន់អំណាច មានតែគណបក្សប្រជាជន។ ត្រូវធ្វើការជាមួយគ្នា ដាក់ពាក្យបណ្តឹងទៀត។ ឥឡូវបើមិនឲ្យប្តឹងមានតែដុតស្នាក់ការអ្ហែងចោល។ យើងមិនធ្វើអញ្ចឹងទេ។ ខ្ញុំមិនញុះញុងឲ្យប្រជាជន ប្រើអំពើហឹង្សាទេ …។
(២១) មិនញុះញុងឲ្យស្អប់ខ្ពើមគ្នា តែសុំឲ្យមានគោរពគ្នាផង
ខ្ញុំមិនញុះញុងឲ្យប្រជាជនស្អប់ខ្ពើមគ្នាទេ ក៏ប៉ុន្តែសុំឲ្យគេគោរពយើងផងបានទេ? ស្អីឡើងលក់ក្បាលឲ្យយួន ស្អីឡើងក៏យួន។ វាប្រជាប្រិយភាពណាស់ទៅអី ដែលអ្នកឯងចោទគេថាជាយួន ក្នុងពេលដែលអាខ្លះ ខ្ញុំនិយាយឲ្យវាអសុរសបន្តិចទៅ ម៉ែឪវាវៀតណាមចំ វាជេរឯងយួនដែរ … ឯងនេះខ្មែរសុទ្ធ សូម្បីតែប្រពន្ធហៅទៅសែនហ្នឹងគេ មិនទៅសែនផង។ ប្រពន្ធខ្ញុំមិនមែនវៀតណាមទេ។ (គាត់)ចិនទេ ហើយមកចោទប្រពន្ធខ្ញុំគ្រប់យ៉ាងទាំងអស់។ អ្នកណាមិនខឹង? ទាស់ត្រង់នៅក្រៅស្រុកទេ បើនៅក្នុងស្រុកច្បាស់ហើយ តាមអ្ហែងដល់ផ្ទះ គ្មានទុកអ្ហែងទេ។ យូរៗទៅម៉ាណែតហ្នឹង មិនមែនកូន ហ៊ុនសែនទេ ទៅកូនរបស់មេដឹកនាំវៀតណាមឯណោះ។ មើលអញ្ចឹងៗឲ្យគេអត់ម៉េច។ បើសិនជាគេចោទប្រពន្ធលោកឯងកំពុងតែមានសាហាយ តើលោកឯងទទួលបានទេអាហ្នឹង? ឬថាប្រពន្ធលោកឯងជាសំផឹងអញ្ចឹងទៅ និយាយឲ្យវាចំ រហូតដល់មានឃ្លីប (សូមទោសលោកស្រី ស៊ីវន) វាថាប្រពន្ធខ្ញុំជាប្រពន្ធ ឡេ ឌឹកថ។ ម៉ាណែតហ្នឹងជាកូនរបស់ ឡេ ឌឹកថ។ ឯខ្ញុំនេះយកប្រពន្ធមកការពារទោស ហើយសុទ្ធតែប្រពន្ធខ្ញុំចេះតៃខ្វាន់ដូ វាយ ១០ នាក់។ បន្ទាប់ទៅខ្ញុំទៅយក ហ៊ឹម ស៊ីវន រួចបានកូនមួយមកគឺស្រីពៅរាល់ថ្ងៃនេះ។ សម័យថ្ងៃមួយ ហ៊ឹម ស៊ីវន វាយកូនហ្នឹង ហើយខ្ញុំទៅវាយ ហ៊ឹម ស៊ីវន យកកូនត្រឡប់មកវិញ … មិនដឹង ហ៊ឹម ស៊ីវន បានស្តាប់អាហ្នឹងឬអត់? …។
អញ្ចឹងៗអ្នកណាគេមិនខឹង ព្រះក៏មិនខឹង។ បើព្រះចេះខឹង ខ្ញុំក៏ចេះខឹងដែរ។ ព្រះអត់មានអំណាច លោកអំណាចខាងសីលធម៌ទេ។ ខ្ញុំមានអំណាចខាងសីលធម៌ ហើយខ្ញុំក៏មានអំណាចខាងហឹង្សាដែរ និយាយឲ្យច្បាស់អញ្ចឹងតែម្តងទៅ វាដូចជាជ្រុលហួសពេក។ នៅក្នុងនេះប៉ុន្មាននាក់ដែលត្រូវទៅសែនចូលឆ្នាំចិន សុំលើកដៃបន្ដិចមើល។ បើអត់លើកអញ្ចឹងគេមិនឲ្យសម្រាកទេណា។ នេះប៉ុន្មាននាក់ខាងមុខនេះបែបមិនអត់ទេ តែបែបមិនហ៊ានលើក។ ប្រពន្ធខ្ញុំ កូនខ្ញុំ ចៅខ្ញុំជាអ្នកសែនដែរ។ ថ្ងៃនេះ ខ្ញុំបាននាំមកចែកជូនដោយមានក្រុងផងមានខ្ញុំផង។ ក្នុងនោះមានអង្ករ ២៥ គក ត្រីខមួយយួរ ប្រេងឆា ១ដប មីមួយកេសតូច ទឹកក្រូចមួយកេស ទឹកបរិសុទ្ធមួយកេស និងថវិកា ១០ម៉ឺនរៀល។ ត្រីខ ម៉ាល់ឌីវ គឺពិតជាល្អមែនទែន។ ឆ្ងាញ់ណាស់។ ត្រីខ(នេះ)ជាប្រភេទត្រីផ្លាធូ? ត្រីខរបស់ម៉ាល់ឌីវមើលទៅដូចសាច់ តែក្លិនត្រី។ (អំណោយខាងលើជារបស់ក្រុមហ៊ុន) អរគុណដែលបានរៀបចំសម្រាប់បុគ្គលិក កម្មកររបស់យើង។ ទោះបីមិនចូលឆ្នាំចិនក៏វាត្រូវហូបដែរ … យកទៅទទួលទានទៅ។ ប្រាក់ខែក្នុងមួយថ្ងៃបានប៉ុន្មានកម្មករ? (កម្មករ ៣០០/ខែ និងengineer ជាង១០០០/ខែ) កម្មករមួយថ្ងៃ ៤ ម៉ឺន … អ្នកនៅក្រៅប្រទេស អាចត្រឡប់មករកការងារក្នុងស្រុកធ្វើ ព្រោះចំណាយរបស់យើងនៅក្នុងស្រុកវាតិចជាងចំណាយនៅក្រៅប្រទេស។
ថ្លែងអំណរគុណ
សុំថ្លែងនូវការកោតសរសើរជាថ្មីម្ដងទៀតចំពោះសាលាក្រុងភ្នំពេញ ក្រសួងសុខាភិបាល ក៏ដូចជាផ្នែកពាក់ព័ន្ធដែលបានជូនមានទឹក ផ្នែកភ្លើងដើម្បីឲ្យការកសាងនេះនៅក្នុងល្បឿនមួយដែលយើងបានកំណត់ទុកហើយក្លាយជាមន្ទីរពេទ្យដែលធំ ដែលខ្ញុំសង្ស័យថាមន្ទីរពេទ្យនេះធំជាងគេក្នុងក្របខណ្ឌអាស៊ីអាគ្នេយ៍។ ឯកទេសវាមិនខ្ពស់ជាងគេ ប៉ុន្ដែសមត្ថភាពទទួលរបស់មន្ទីរពេទ្យអាចថាក្នុងចំនួនធំ។ មន្ទីរពេទ្យរបស់យើងក្នុងក្រុងភ្នំពេញមានតែ ៥០០០ គ្រែទេ តែមន្ទីពេទ្យនេះមានជិត ១០ ០០០ គ្រែ ដែលលើសពីរដង។ ហើយលើសមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដល់ទៅ ១០ដង។ អរគុណចំពោះការចូលរួមរបស់កម្មករ/ការិនីរបស់យើងទៅលើការសាងសង់ ហើយបន្ដខិតខំតទៅទៀតទៅលើការយកចិត្តទុកដាក់លើសុខុមាលភាពរបស់កម្មករ/ការិនីឲ្យបានល្អ។ ផ្ដល់ជូនគ្រូពេទ្យក្នុងអង្គពិធីចំនួន ៣ លានរៀល។គ្រូពេទ្យរបស់យើងខិតខំច្រើនណាស់ ហើយធ្វើម៉េចឲ្យគ្រូពេទ្យរបស់យើងបន្ដយកចិត្តទុកដាក់បន្ថែមទៀតជាមួយសុខុមាលភាពប្រជាជនកម្ពុជា។ បញ្ហាវ៉ាក់សាំងកុំឲ្យខ្វះសម្រាប់ចាក់ឲ្យកម្មករ។ តាមរបាយការណ៍ ខ្ញុំគិតថាល្អ (ដែលកម្មករ)ជាង ១០០០ នាក់ អត់មាន(ឆ្លង)ម្នាក់សោះ។ វ៉ាក់សាំងជួយច្រើនណាស់។ បើយើងឆ្លងវាអត់ធ្ងន់ធ្ងរទៅណាទេ។ ចុងបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាពិសេសក្មួយៗជាបុគ្គលិកកម្មករ/ការិនី សូមប្រកបតែពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕
**********
Selected Comments Samdech Techo Hun Sen
Excerpts from Samdech Techo Hun Sen’s Off-the-Cuff Speech during the Visit to Techo Santepheap Hospital
[Unofficial Translation]
(1) Construction is about 80% completed and scheduled for completion in June
I commend the efforts of Phnom Penh Capital Hall (and) the Ministry of Health who work together to promote construction efforts as well as the participation of workers. Our work is about 80% complete, and it is scheduled for completion in June. Why do we need to build a hospital here? … In 2020 and 2021, what happened has taught us … We did not have enough hospitals to accommodate tens of thousands of (Covid-19) patients … we have acquired a hospital, now known as the Luang Mae Hospital, which, after Covid-19 treatment, we are turning into a specialized hospital for cancer […]
(2) The largest hospital in Cambodia
[…] We must (do whatever we can to) be able to manage the situation. If there is a recurrence (of pandemic) at some point, we need to have a big hospital for long-term goals. People’s health is one of the main priorities … we decided to build a hospital here with a capacity of up to 9,496 beds. It can be considered the largest hospital (in the country) … compared to the Khmer-Soviet hospital, (this Techo Santepheap Hospital) has the capacity to receive patients equal to 10 times the number (of patients received by) the Khmer-Soviet hospital […] we also have a hostel back there for over 200 medical personnel/staff with resting place, shower rooms, dining area and kitchen […]
(3) Prepare buildings and beds in case of the recurrence of Covid-19
Equipment is already in place … We do not know if any countries have built hospitals with up to 10,000 beds like ours. Maybe they have built ones with more … but usually, (as far as I know, there are hospitals which) can accommodate only between 2,000 to 3,000 people … we build this big hospital with the goal of controlling the outbreak of infectious diseases, which is the original goal … as of now, we set up nearly 2,000 beds in a building for infectious diseases just in case. We cannot keep Covid-19 patients at other hospitals as before … we transfer the Covid-19 patients to this hospital so that those other hospitals can continue to treat patients normally […]
(4) No people slept on the streets and the dead did not lack coffins and burial ground
I am proud because (thanks to our efforts to deal with this tough Covid-19 situation,) firstly, there were no people left sleeping on the streets, and secondly, no dead one lacks a coffin or a burial ground. That is the case of our country. We do not want an outbreak of this disease … (since we have this) infectious diseases under control, we need to reorganize this hospital into a multidisciplinary one. In doing so, we would be able to reduce stress on hospitals inside the capital, which can receive only about 5000 patients […]
(5) The Ministry of Health will manage this hospital with 1 director and 5 deputies
Covid-19 warns the world to beware of (the scandalous threat of) infectious diseases. Covid-19 is not over yet … if it ever explodes again, we have this place to treat patients with adequate means … Phnom Penh Capital Hall is just helping to build. Technically, the Ministry of Health (will take over the management) … we have appointed the director of the hospital at the request of HE Mam Bun Heng. We still need five more vice directors … I allow His Excellency Mam Bun Heng, the Minister of Health to sign the appointment of the vice directors … the Ministry of Public Functions can just take the names and add them to the list. Treat it as urgent matter … we have collected 150 doctors/medical personnel from various hospitals … according to demand for specialized medical expertise, there is a need for up to 1,000 doctors … I would announce permission for the recruitment of 200 more medical doctors/personnel … in accordance with proper procedure, and the Ministry of Public Works and the Ministry of Economy and Finance will take care of their salary and benefits once they passed the exams and complete the probation period […]
(6) The national budget for 2023 is to serve people
[…] People are concerned of increasing the budget for defense and security … a prosperous society has a need for education, social affairs and health. When the budget increases in those sectors, it is a good thing … an increase to some extent … related to investing in people to protect people’s lives is good. The 2023 budget is a budget to serve people. From now on, education and health are the highest priority sectors […] I offer the Ministry of Health and the hospital management to recruit an additional 300 contract employees … as there must be staff to take care of things such as the electricians, for instance […]
(7) Firstly, please stop accusing the CPP of stealing votes, and secondly, do not affect the honor and dignity of the CPP
In the next few days, the traditional Chinese and Vietnamese New Year will arrive … I am worried, firstly, about traffic accidents. I call on our people not to become a patient on the New Year, and secondly, be careful of fires disaster from burning incense for the ancestors and forgetting to put it out … lastly, I wanted to send a message to everyone that do not politicize everything … I beg you insistingly, but there are also legal measures against such politicization. You cannot issue a statement blaming the ruling party for threatening you. You should be careful because the CPP would be suing … (that) you issued a bounced check (for a business transaction and) the court ordered an arrest … is not a political matter […]
from now on, the CPP must firstly eliminate your words accusing the CPP of stealing votes … and if you do not end it, I will end you in court … and secondly, no matter where the CPP has its history from, you must not smear the honor and dignity of the People’s Party … I have never touched your party? Why did you come to affect the CPP? […] with these people, they never listen to polite or diplomatic language. (I am asking) foreigners not to interfere. Before intervening in Hun Sen’s words/action, they should first learn what those people are talking about? Wonder if you do not protect your dignity? […]
(8) A defeat for the one extremist political leader, a pardon for anyone who break away
Let me tell one of them that his wife and children are in Phnom Penh … I do not take your wife and children hostages … let me send a message to Van to come home and stop following those (opposition) persons. I will request a pardon for you if you want to come … I will defeat only the one extremist political leader. Apart from that, if anyone decides to break away from the clan, I will proceed with pardon […] I do not incite people to hate one another, but we ask them to give us respect. For whatever reason, they always insulted us of selling heads to Vietnam, … they accuse us of being Vietnamese, while, let me be a bit rude, their parents are truly Vietnamese […]./.