Grand News Asia Close

ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ ៧៣ឆ្នាំហើយ!

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 232
ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ ៧៣ឆ្នាំហើយ! ឆ្នាំ២០២៤នេះ គណបក្សប្រជាជនកម្ពុជា មានអាយុ ៧៣ឆ្នាំហើយ!

គណបក្សប្រជាជនកម្ពុជាមានប្រភពកើតចេញពីចលនាស្នេហាជាតិរបស់ប្រជាជនកម្ពុជា ក្នុងការតស៊ូប្រឆាំងពួកអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ។ គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៨ មិថុនា ១៩៥១ ដោយមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ។ រហូតមកដល់ថ្ងៃនេះ ជាខួបលើកទី ៧៣ឆ្នាំហើយនៃការបង្កើតគណបក្ស (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៤)។

ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួល នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន រួមសុខ រួមទុក្ខជាមួយប្រជាជនគ្រប់ កាលៈទេសៈ ពុះពារជម្នះរាល់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីប្រទេសកម្ពុជា ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍន ភាពសង្គម។

រយៈពេលជាង ៤៥ឆ្នាំ កន្លងមកនេះ បន្ទាប់ពីបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា តាំងពីដំណាក់កាលស្តារ និងកសាងមាតុភូមិពីគំនរផេះផង់ រហូតសម្រេចបាន សមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រ យ៉ាងច្រើនជូនប្រទេសជាតិ ធ្វើឱ្យទឹកដីកម្ពុជាមានសន្តិភាព និងឯកភាពជាតិពេញលេញ សង្គមជាតិ មានការរីកចម្រើនលូតលាស់ស្រស់បំព្រង ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា ហើយកំពុងរួមសាមគ្គីគ្នា ជាធ្លុងមួយ ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីបន្តឈានទៅមុខទៀតលើ មាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។

ខួបលើកទី ៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅឆ្នាំនេះ ក៏ប្រព្រឹត្តទៅក្នុងស្ថានភាព ដែលគណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះយ៉ាងត្រចេះត្រចង់ នៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ កន្លងមក ទាំង ការបោះឆ្នោតថ្នាក់ជាតិ និងការបោះឆ្នោតថ្នាក់ក្រោមជាតិ ទាំងការបោះឆ្នោតសកល និង អសកល ដែលកាន់តែ ផ្តល់ឧត្តមភាពដល់ការដឹកនាំរបស់គណបក្ស។

ជាមួយគ្នានេះដែរ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គណបក្សបានរៀបចំកម្មវិធីឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ៖

១-ធ្វើឱ្យសមាជិកគណបក្សគ្រប់រូប និងមហាជន ជាពិសេសស្រទាប់យុវជនបានយល់ដឹងច្បាស់ អំពីប្រវត្តិ សកម្មភាព និងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លារបស់គណបក្ស ព្រមទាំងសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលគណ បក្សបានសម្រេចជូនជាតិ ក្នុងរយៈពេលជាង ៤៥ឆ្នាំមកនេះ។

២-ពង្រឹងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ដើម្បីថែរក្សាសន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិ ពុះ ពារអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាល ទី ៧ នៃរដ្ឋសភា ឱ្យបានសម្រេចជោគជ័យ។

៣-លើកកម្ពស់ស្មារតីរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ឱ្យអនុវត្តខ្ជាប់ខ្ជួនតាមគោលការណ៍ របស់គណបក្ស ដើម្បីពង្រឹងជំនឿរបស់ប្រជាជនលើការដឹកនាំរបស់គណបក្ស និងបន្តចូលរួមសកម្ម ក្នុងការកសាង ពង្រឹងគណ បក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង៕

អត្ថបទទាក់ទង