Grand News Asia Close

អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ នាំយកថវិកានិងសម្ភារ:ដើម្បីរំលែកទុក្ខគ្រួសារសពសិស្សដែលស្លាប់ដោយលិចទូក

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 165
អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ នាំយកថវិកានិងសម្ភារ:ដើម្បីរំលែកទុក្ខគ្រួសារសពសិស្សដែលស្លាប់ដោយលិចទូក អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តកំពង់ធំ នាំយកថវិកានិងសម្ភារ:ដើម្បីរំលែកទុក្ខគ្រួសារសពសិស្សដែលស្លាប់ដោយលិចទូក

 

នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤លោកជំទាវ ឃួន ឃុនឌី សមាជិកគណ: កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ធំ និងជាប្រធានក្រុម ការងារ គណបក្សចុះមូលដ្ឋាន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានអញ្ចើញ ចូលរួមបុណ្យសពសិស្ស ឈ្មោះ

អ៊ីន សុភ័ក្រ ភេទស្រី អាយុ១៣ ឆ្នាំ រៀនថ្នាក់ទី៧A នៃអនុវិទ្យាល័យ

ឈូក ដែលជួបឧបទ្ទវហេតុ លិចទូក កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១.៣០នាទីថ្ងៃត្រង់។ រួមដំណើរ ដោយ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកស្រីអនុប្រធានមន្ទីរ

កិច្ចការនារីខេត្ត លោកស្រីដែលជាក្រុម ការងារ លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក និងនារីស្រុក។

ក្នុងឱកាសនោះ លោកជំទាវ ឃួន ឃុនឌី បានចូលរួម

ពីធីបុណ្យសពមាន: អង្ករ២បេ (១០០គីឡូ) ទឹកសុទ្ធ៦កេះ និងថវិកាមួយចំនួន ស្ថិតនៅ ភូមិជាំបឹង ឃុំស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ ជាមួយគ្នានេះ លោកជំទាវបានមានប្រសាសន៍ចូលរួម សោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយគ្រួសារ

សពដែលបានបាត់បង់កូនស្រីជាទីស្រលាញ់ ហើយបានផ្តាំផ្ញើរដល់

ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ តាមទូក កាណូកត្រូវពាក់អាវពោងការពារសុវត្តិភាព ៕