Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ានរួមគ្នាពង្រឹងសាកលភាវូបនីយកម្ម ដើម្បីធ្វើឱ្យពិភពលោកកាន់តែខិតជិតគ្នា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 181
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ានរួមគ្នាពង្រឹងសាកលភាវូបនីយកម្ម ដើម្បីធ្វើឱ្យពិភពលោកកាន់តែខិតជិតគ្នា សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ានរួមគ្នាពង្រឹងសាកលភាវូបនីយកម្ម ដើម្បីធ្វើឱ្យពិភពលោកកាន់តែខិតជិតគ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រលកនៃការជឿនលឿននៃបច្ចេកវិទ្យាបានផ្លាស់ប្តូរមូលដ្ឋានសេវាកម្ម និងឥរិយាបទរបស់មនុស្សជាតិ កាត់បន្ថយចម្ងាយផ្លូវនិងភូមិសាស្ត្រ ដោយបង្កើនល្បឿននិងពង្រឹងសាកលភាវូបនីយកម្ម ដែលបានជួយឱ្យពិភពលោករបស់យើងកាន់តែខិតជិតគ្នា និងបង្កើនកាលានុវត្តភាពនៃការចែករំលែកចំណេះដឹង និងធនធានសេដ្ឋកិច្ចសម្រាប់ពិភពលោក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា អាស៊ានពិតជាទទួលបានផលប្រយោជន៍យ៉ាងច្រើន ពីសកលភាវូបនីយកម្មដែលគាំទ្រដោយការរីកចម្រើននៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ សាកលភាវូបនីយកម្មនេះហើយ ដែលបានប្រែក្លាយតំបន់អាស៊ានពីតំបន់ដែលមានប្រទេសក្រីក្រច្រើន និងពីប្រទេសដែលទើបទទួលបានឯករាជ្យថ្មីៗ មកជាមជ្ឈមណ្ឌលដែលប្រកបដោយកំណើនមួយរបស់ពិភពលោក។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅសណ្ឋាគារសូហ្វីតែលសៀមរាប៕

អត្ថបទទាក់ទង