Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានជាតិ 213
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល

 

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីឆ្នាំ២០២៣ កន្លងទៅ បានឆ្លុះបញ្ចាំងពីការគាំទ្ររបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនៅក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងគោលនយោបាយជំនួយសង្គមផ្សេងទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាល បានចំណាយថវិកានៅក្នុងការគាំពារសង្គមសរុបចំនួន ៣.៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ៤.៧លាននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណា ឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ លើសពីនេះការផ្ដល់នេះត្រូវធ្វើឡើង ២៤ម៉ោង លើ២៤ម៉ោង និង៧ថ្ងៃក្នុង១សប្ដាហ៍ពេញតែម្ដង។ សម្តេចធិបតី បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ គឺដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋលើវិស័យសុខាភិបាល ឱ្យបានយ៉ាងហោចណាស់មកនៅត្រឹម៣៥%៕

អត្ថបទទាក់ទង