Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពប្រជាជន រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 204
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពប្រជាជន រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពប្រជាជន រដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានគន្លឹះចំនួន២ នៅក្នុងវិស័យសុខាភិបាលដើម្បីពង្រឹងសេវាថែទាំសុខភាពជូនពលរដ្ឋ ដែលផ្តោតការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការពង្រឹងសមត្ថភាពផ្តល់សេវាសុខាភិបាល និងសុខភាពបឋមនៅមូលដ្ឋាន ពោលគឺ៖

១- ពង្រឹងសមត្ថភាព ការផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក

២- ការអភិវឌ្ឍសមត្ថភាព ស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្សនិងហិរញ្ញវត្ថុ ការងារនិយ័តកម្មនិងការឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពសាធារណៈនិងគ្រោះអាសន្នសុខភាព ព្រមទាំងការលើកកម្ពស់ សុខភាពនៃកិច្ចដំណើរការមុខងារស្ថាប័ន និងការងារភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈនិងវិស័យឯកជន ដើម្បីធានាឱ្បបាននូវការទទួលបានសេវាថែទាំសុខភាពដែលមានគុណភាព សុវត្ថិភាព និងមានប្រសិទ្ធភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប៕

អត្ថបទទាក់ទង