Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញយុទ្ធសាស្ត្រ៥ចំណុច ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 408
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញយុទ្ធសាស្ត្រ៥ចំណុច ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញយុទ្ធសាស្ត្រ៥ចំណុច ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន យើងត្រូវកាត់បន្ថយការឈឺនិងស្លាប់ដែលបណ្តាលមកពីជំងឺផ្សេងៗ ជាពិសេសពីជំងឺមិនឆ្លងនានា និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។

សម្តេចធិបតី បានថ្លែងបន្តថា ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា រាជរដ្ឋាភិបាលបានផ្តោតជាអទិភាពលើកត្តាចំនួន ៥ ដូចជា៖

១- ការបង្កើនគុណភាពសិក្សាអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

២- ការបង្កើនជំនាញ បច្ចេកទេស និងការបណ្តុះបណ្តាល

៣- ការលើកកម្ពស់សុខភាព និងសុខុមាលភាព

៤- ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធអាហាររូបត្ថម្ភ

៥- ការពង្រឹងគុណភាពប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប៕

អត្ថបទទាក់ទង