Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កាលណាវិស័យសុខាភិបាលយើងកាន់តែរីកចម្រើន នោះប្រជាជនយើងកាន់តែមានអាយុវែង

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 276
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កាលណាវិស័យសុខាភិបាលយើងកាន់តែរីកចម្រើន នោះប្រជាជនយើងកាន់តែមានអាយុវែង សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កាលណាវិស័យសុខាភិបាលយើងកាន់តែរីកចម្រើន នោះប្រជាជនយើងកាន់តែមានអាយុវែង

 

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យតាមគ្រប់តំបន់និងខេត្តនីមួយៗ ត្រូវពង្រឹងសមត្ថភាពសុខាភិបាលនិងការព្យាបាលរបស់ខ្លួន ព្រោះបច្ចុប្បន្ននេះចំនួនប្រជាពលរដ្ឋកាន់តែកើនឡើងហើយ ពោលគឺកាលពីទើបងើបចេញពីជំនាន់ប៉ុលពត យើងមានប្រជាជនតែជាង៥លាននាក់ប៉ុណ្ណោះ ប៉ុន្តែពេលនេះយើងមានដល់ទៅជាង១៧លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាមិនមានគោលនយោបាយណាហាមឃាត់ប្រជាជនមិនឱ្យមានកូនច្រើននោះឡើយ ហើយក៏មិនអាចកំណត់ចំនួនមានកូនឱ្យពួកគាត់បានដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ដោយសារវិស័យសុខាភិបាលយើងកាន់តែមានការរីកចម្រើននេះហើយ ទើបធ្វើឱ្យប្រជាជនយើងកាន់តែមានអាយុវែង ដូចនេះតម្រូវការខាងវិស័យសុខាភិបាល ក៏កាន់តែមានច្រើនតាមនោះដែរ៕ 

អត្ថបទទាក់ទង