Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានឧត្តមគតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិនិងរាជរដ្ឋាភិបាល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 131
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានឧត្តមគតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិនិងរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានឧត្តមគតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិនិងរាជរដ្ឋាភិបាល

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កងយោធពលខេមរភូមិន្ទ ត្រូវតែជាកម្លាំងដែលមានឧត្តមគតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ ចំពោះរាជរដ្ឋាភិបាល និងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ក៏ត្រូវតែចូលរួមការពារសន្តិភាព រាល់សមិទ្ធផលរបស់សង្គមជាតិ សមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់អគ្គមគ្គុទេសក៏ឯក តេជោសែន ឱ្យបានគង់វង្ស រួមចំណែកយ៉ាងសកម្មនៅក្នុងកសាងពង្រឹងនីតិរដ្ឋ រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាត្រៀមលក្ខណៈគ្រប់កាលៈទេសៈ ដើម្បីបំពេញរាល់ប្រតិបត្តិការដែលរាជរដ្ឋាភិបាលប្រគល់ជូន៕

អត្ថបទទាក់ទង