Grand News Asia Close

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើ និងចេតនាអគតិ រារាំងបន្ទុចបង្អាក់ការអភិវឌ្ឍជាតិ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានជាតិ 167
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើ និងចេតនាអគតិ រារាំងបន្ទុចបង្អាក់ការអភិវឌ្ឍជាតិ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស ចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» និងប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើ និងចេតនាអគតិ រារាំងបន្ទុចបង្អាក់ការអភិវឌ្ឍជាតិ

នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោង «ព្រែកជីកហ្វូណន-តេជោ» ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលនឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់ប្រទេសកម្ពុជា ព្រមទាំងប្រឆាំងនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើ និងចេតនាអគតិ រារាំងបន្ទុចបង្អាក់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

នៅក្នុងញត្តិគាំទ្រនោះដែរ បានគូសបញ្ជាក់ថា ព្រែកជីកហ្វូណន-តេជោ នឹងក្លាយជាព្រែកជីកប្រវត្តិសាស្ត្រដ៏សំខាន់ប្រកបដោយសក្តានុពល ផ្តល់អត្ថប្រយោជន៍ដ៏វិសេសវិសាលចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលនឹងជួយដល់វិស័យដឹកជញ្ជូនផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រកម្ពុជា ដោយកាត់បន្ថយថ្លៃដឹកជញ្ជូន ពេលវេលា ចម្ងាយផ្លូវ និងបង្កើតជាតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណប រំដោះទឹកជំនន់ រក្សាធនធានទឹក និងពង្រីកប្រភពធារាសាស្ត្រសម្រាប់បម្រើដល់វិស័យកសិកម្មជាដើម។

គម្រោងព្រែកជីកហ្វូណន-តេជោ ជាគម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រនៅក្នុងយុគសម័យតេជោសន្តិភាព ដ៏ជាទីមោទនៈ ដែលនឹងមានគុណប្រយោជន៍មហាសាលដល់ប្រជាពលរដ្ឋជាច្រើនជំនាន់តទៅមុខ និងត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឍដ្ឋានទាំងក្នុងនិងក្រៅប្រទេស និងបក្សនយោបាយ ព្រមទាំងអង្គការសមាគមដែលមានគោលជំហរគាំទ្រការកសាងអភិវឌ្ឍជាតិប្រកបដោយចីរភាព បានសម្តែងការសាទរនិងគាំទ្រយ៉ាងពេញទំហឹង។

ខ្លឹមសារញត្តិគាំទ្របានសង្កត់ធ្ងន់ថា ក្នុងនាមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស សូមប្តេជ្ញាចិត្តឥតងាករេក្នុងការគាំទ្រអស់ពីដួងចិត្តចំពោះគំនិតផ្តួចផ្តើមប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងឧត្តមគតិស្នេហាជាតិ ដ៏មោះមុត របស់សម្តេចតេជោ ជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត និងសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ជានាយករដ្ឋមន្ត្រីបន្តវេន ក្នុងការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបានជោគជ័យជាស្ថាពរ និងសូមប្រឆាំងនិងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរាល់ទង្វើ និងចេតនាអគតិ រារាំងបន្ទុចបង្អាក់ការអភិវឌ្ឍរបស់កម្ពុជា៕

អត្ថបទទាក់ទង