Grand News Asia Close

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ កំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មនៅកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 556
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ កំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មនៅកម្ពុជា រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ កំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្មនៅកម្ពុជា

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ បានចេញអនុក្រឹត្យមួយស្តីពីពន្ធប៉ាតង់ ក្នុងគោលបំណងកំណត់អត្រាពន្ធប៉ាតង់សម្រាប់សកម្មភាពអាជីវកម្ម ដែលអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធដែលប្រកបអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា។

តាមរយៈអនុក្រឹត្យនេះ អត្រាពន្ធប៉ាតង់ ត្រូវបានកំណត់ដូចខាងក្រោម៖
១៖ អ្នកជាប់ពន្ធតូច ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៤០០ ០០០ រៀល។
២៖ អ្នកជាប់ពន្ធមធ្យម ត្រូវបង់ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ១ ២០០ ០០០ រៀល។
៣៖ អ្នកជាប់ពន្ធធំ ត្រូវបង់៖
ក. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៣ ០០០ ០០០ រៀល។
ខ. ពន្ធប៉ាតង់ប្រចាំឆ្នាំចំនួន ៥ ០០០ ០០០ រៀល ក្នុងករណីដែលមានផលរបរលើសពី ១០ ០០០ លានរៀល។
៤៖ អ្នកជាប់ពន្ធដូចមានចែងក្នុងកថាខណ្ឌទី១ កថាខណ្ឌទី២ និងកថាខណ្ឌទី៣ នៃមាត្រានេះ ដែលចាប់ផ្តើមប្រកបអាជីវកម្មក្នុងរយៈពេល ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធប៉ាតង់ចំនួនពាក់កណ្តាលនៃពន្ធប៉ាតង់ប្រចាំឆ្នាំ៕

អត្ថបទទាក់ទង