Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យរដ្ឋនិងឯកជន គឺជាតួអង្គសំខាន់ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចនិងសង្គមឌីជីថល

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 217
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យរដ្ឋនិងឯកជន គឺជាតួអង្គសំខាន់ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចនិងសង្គមឌីជីថល សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ វិស័យរដ្ឋនិងឯកជន គឺជាតួអង្គសំខាន់ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចនិងសង្គមឌីជីថល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គឺជាផែនទីចង្អុលផ្លូវមួយជាមួយនិងចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលឲ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះក្នុងការជំរុញ និងការទទួលយកបរិវត្តកម្មឌីជីថលពីសំណាក់គ្រប់តួអង្គទាំងវិស័យរដ្ឋនិងឯកជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មីឆ្ពោះទៅកសាងសុខុមាលភាពសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដែលពិធីនេះបានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនលទ្ធភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យឆ្ពោះទៅរកភាពជឿនលឿន៕

អត្ថបទទាក់ទង