Grand News Asia Close

ព្រះមហាក្សត្រយាងសាកសួរសុខទុក្ខប្រជារាស្ត្រក្រីក្រ នៅស្រុកទ្រាំង និងស្រុកត្រាំកក់ ខេត្តតាកែវ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានជាតិ 253
ព្រះមហាក្សត្រយាងសាកសួរសុខទុក្ខប្រជារាស្ត្រក្រីក្រ នៅស្រុកទ្រាំង និងស្រុកត្រាំកក់ ខេត្តតាកែវ ព្រះមហាក្សត្រយាងសាកសួរសុខទុក្ខប្រជារាស្ត្រក្រីក្រ នៅស្រុកទ្រាំង និងស្រុកត្រាំកក់ ខេត្តតាកែវ

អញ្ជើញចូលរួមដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សេ្តចយាងបំពេញព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុងឧត្តម នាឱកាសនេះមានវត្តមាន ឧកញ៉ាមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង, លោក ឈា ហន រដ្ឋមន្ត្រីអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីអ្នកមុខអ្នកការសំខាន់ៗ របស់ក្រសួងព្រះបរមរាជវាំងជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ក៏មានវត្តមានកិត្តិនីតិកោសបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមន្រ្តីក្រុមប្រឹក្សាខេត្ត អ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចូលរួមថ្វាយព្រះពរ ថ្វាយព្រះរាជវន្ទនកិច្ចស្វាគមន៍ ប្រកបដោយភាពខ្ពង់ខ្ពស់ ថ្វាយព្រះរាជវត្តមានដ៏ថ្លៃថ្លានៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ក្នុងឱកាសយាងបំពេញព្រះរាជកិច្ចនៅឃុំខ្វាវ ស្រុកទ្រាំង និងឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ សេ្តចយាងសំណេះសំណាលសាកសួរសុខទុក្ខ កុមារា កុមារី សិស្សានុសិស្សចំនួន ២៥០នាក់ និងលោកគ្រូអ្នកគ្រូចំនួន១៣នាក់ ដោយព្រះរាជហឬទ័យស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅជាទីបំផុត។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយដល់ប្រជារាស្ត្រខ្វះខាត ដែលបានរៀបចំនៅទីកន្លែងប្រមូលផ្តុំ ក្រោមកិច្ចសហការរវាងក្រុមសម្តេចឪ ជាមួយអាជ្ញាធរដែនដី មានចំនួនសរុបជាមេគ្រួសារ ៤៨២ នាក់ ជាប្រជារាស្ត្ររស់នៅភូមិដូនភើ ឃុំខ្វាវ ស្រុកទ្រាំង និងភូមិជ្រៃវែង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ៕

អត្ថបទទាក់ទង