សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បើដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែង
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្រ្គាម ខណៈប្រទេសអាស៊ានផ្សេងទៀត មិនឆ្លងកាត់សង្រ្គាមដូចយើងទេ ប៉ុន្តែកម្ពុជានៅតែមានឱកាស ព្រោះដោយសារសុខសន្តិភាព ស្ថិរភាព ហើយកម្ពុជាក៏អាចដើរលឿនផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បើសន្តិភាពផ្តល់ឱកាសហើយដាក់ទិសដៅត្រូវ គោលនយោបាយត្រូវ យើងនឹងមានសមត្ថភាពប្រកួតប្រជែង និងបង្កើនភាពម្ចាស់ការឯករាជ្យរបស់កម្ពុជា។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធទីតាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង សាខាវាលស្បូវ និងប្រគល់សញ្ញបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង» នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមត្ថភាពយើង មិនទាន់បានធ្វើគ្រប់ជ្រុងជ្រោយនោះទេ ប៉ុន្តែទៅថ្ងៃមុខកិច្ចការសំខាន់ជាច្រើនយើងត្រូវម្ចាស់ការធ្វើខ្លួនឯង ហើយក្នុងនោះយើងត្រូវកសាងធនធានមនុស្សរបស់យើងដែលអាចអោយយើងមានភាពម្ចាស់ការ៕