Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ព័ត៌មានជាតិ 175
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមានចក្ខុវិស័យដ៏វែងឆ្ងាយក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដើម្បីឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា មុនពេលឆ្លងរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ គឺកម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលកំណើនសេដ្ឋកិច្ចខ្ពស់ ទាំងនៅក្នុងតំបន់ និងលើសកលលោក ជាមួយនិងអត្រាកំណើនជាមធ្យមប្រមាណ ៧% ក្នុងមួយឆ្នាំ។ កំណើនដ៏ខ្ពស់នេះ បានធ្វើឱ្យកម្ពុជា ចាកចេញពីឋានៈជាប្រទេសក្រីក្រ និងបានក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ជាមួយនិងសមិទ្ធផលត្រចះត្រចង់នេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាធិបតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានកំណត់ចក្ខុវិស័យដែលការប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

នាឱកាសនោះដែរ សម្តេចធិបតី បានថ្លែងបញ្ជាក់ថា ស្របតាមចក្ខុវិស័យនេះហើយ ទើបរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តដឹកនាំឈានឆ្ពោះទៅរកវឌ្ឍនៈភាព និងបង្កើតសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពអនុវត្ត តាមរយៈការដាក់ចេញជាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមបញ្ចូលនូវកម្មវិធីគោលនយោបាយវិធានការគន្លឹះសំខាន់ៗ ដែលបានកំណត់ទិសដៅជាអទិភាពក្នុងការដឹកនាំប្រទេស ដើម្បីឆ្លើយតបទៅតាមតម្រូវការជាក់ស្តែងក្នុងរយៈពេល៥ឆ្នាំចំពោះមុខ ជាមូយនឹងការសម្លឹងទៅមុខក្នុងសម្រាប់រយៈពេល២៥ឆ្នាំ៕

អត្ថបទទាក់ទង